ពលរដ្ឋ​ថៃ​ទៅ​ចាប់​ដី​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ

មន្ត្រី​ខេត្ត​បន្ទាយមានជ័យ​មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​អង្គារ ២៦ មករា​ថា មាន​សកម្មភាព​របស់​ពលរដ្ឋ​ថៃ​ទៅ​ចាប់​ដី​នៅ​តំបន់​ម្តុំ​ព្រំដែន​ថៃ-​កម្ពុជា។
ដោយ ឃឹម សារ៉ង
2010-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ស ចំរុង អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​ថា ខាង​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ដែរ​ចំពោះ​សភាពការណ៍​នោះ។

លោក ស ចំរុង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ពី​ថ្ងៃ​អាទិត្យ​មាន​តិច​ទេ​ប្រហែល​ជា​៥០-​៦០​នាក់ ដល់​ថ្ងៃ​ច័ន្ទ​មាន​ច្រើន ប៉ុន្តែ​យើង​ក៏​បាន​ត្រៀម យើង​បាន​ហាម​ថា កុំ​ឲ្យ​មក​ប៉ះពាល់​តំបន់​ព្រំដែន។ ចលនា​ពួក​ហ្នឹង​មក​ពី​គ្រប់​ខេត្ត មក​ចាប់​ដី​នៅ​ទល់​មុខ​ឡាក់​ខ្សែ​៣ ទៅ​ទល់​មុខ​ស្រុក​ស្វាយចេក ដី​ខាង​ថៃ ស្រុក​គោកធ្យូង ប៉ុន្តែ​វា​មក​ទៅ​រដ្ឋ​អំណាច​វា​ខាង​ព្រំដែន​គេ​ឃាំង ព្រោះ​ធ្វើ​ចលនា​ហ្នឹង​ពីរ​ថ្ងៃ​ហើយ។ អត់​បាន​មក​ជិត​ព្រំដែន​ទេ ហើយ​យើង​ក៏​ត្រៀម​ប្រុង​ប្រយ័ត្ន អ៊ីចឹង​វា​ថយ​ទៅ​វិញ​ហើយ»

ឃឹម សារ៉ង ៖ ប្រជាជន​ថៃ​ប្រហែល​ជា​ប៉ុន្មាន​នាក់​មក​ចាប់​ដី​ហ្នឹង?

ស ចំរុង ៖ ប្រជាជន​ថៃ​ប្រហែល​ជា​ជិត​១​ពាន់​នាក់​ដែរ​មក​រក​ចាប់​ដី​តំបន់​នៅ​ជាប់​ព្រំដែន។ មាន​ចលនា​រុញ​មក​ពី​ក្រោយ។ កាលណា​មាន​បញ្ហា​ផ្ទៃ​ក្នុង​នៅ​បាងកក វា​រុញ​រឿង​មក​ព្រំដែន​ដើម្បី​បង្វែរ​រឿង។

ឃឹម សារ៉ង ៖ តើ​ខាង​អាជ្ញាធរ​ថៃ​គេ​មាន​ថា​ម៉េច​ទេ?

ស ចំរុង ៖ ខាង​អាជ្ញាធរ​ថៃ​វា​ប្រាប់​យើង ហើយ​វា​មាន​ការ​ទប់ស្កាត់​ដែរ រួច​ទៅ​រឿង​ហ្នឹង​ក៏​វា​អត់​បាន​សម្រេច​អី​ទេ គ្រាន់​តែ​បាន​មក​អ៊ូអរ​នៅ​២-​៣​គីឡូម៉ែត្រ​ពី​ព្រំដែន​ហើយ​ទៅ​វិញ​អស់​ទៅ​ល្ងាច​ថ្ងៃ​ច័ន្ទ។

លោក ស ចំរុង មាន​ប្រសាសន៍​បន្ត​ថា អាជ្ញាធរ​ខ្មែរ​កំពុង​តាម​ដាន​សកម្មភាព​បន្ត​ទៀត៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

very good

Jan 27, 2010 05:12 AM

គេហទំព័រ​ទាំងមូល