ថាក់ស៊ីន​លុប​ចោល​គម្រោង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ស្រុក គឺ​លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) ថ្មីៗ​នេះ​បាន​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា។
ដោយ មឿង ទុម
2010-01-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក នុបផាដុន ប៉ាតាម៉ា (Nopadon Patama) ទីប្រឹក្សា​នៃ​ក្រុម​គ្រួសារ​របស់​លោក ថាក់ស៊ីន បាន​ថ្លែង​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍ ផ្សាយ​បន្ត​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​១៥ មករា​នេះ​ថា មុន​នេះ​លោក ថាក់ស៊ីន គ្រោង​នឹង​មក​កម្ពុជា នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១០ ប៉ុន្តែ​លោក​បាន​លុប​ចោល​គម្រោង​នេះ ហើយ​ក៏​គ្រោង​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មួយ​ផ្សេង​ទៀត​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ តែ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​នោះ​ដែរ។

មន្ត្រី​ដដែល​និយាយ​ថា មិន​សំខាន់​ទេ​ចំពោះ​ការ​ដែល​លោក ថាក់ស៊ីន ស្នាក់​នៅ​ជិត​ប្រទេស​ថៃ​នោះ  តែ​ថា ពិភពលោក​ពេល​នេះ​គ្មាន​ព្រំដែន​កំណត់​ទេ លោក ថាក់ស៊ីន អាច​ជំរុញ​ចលនា​នយោបាយ​របស់​លោក​បាន​ពី​គ្រប់​ទិសទី​បើ​សិន​ជា​លោក​ចង់។ ប៉ុន្តែ​សេចក្តី​រាយ​ការណ៍​ដដែល​ពុំ​បាន​បង្ហើប​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក ថាក់ស៊ីន លុប​ចោល​គម្រោង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ​ទេ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

វាជាការប្រ​សើមួយសំរាប់ប្រទេសខ្មែរ​ដែលលោកថាក់សី្ននមិនមកកម្ពុជា


Jan 16, 2010 12:13 AM

គេហទំព័រ​ទាំងមូល