គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​៥នាក់​នៅ​កំពង់ចាម

អ្នក​ធ្វើ​ដំណើរ ​៥​នាក់ បាន​ស្លាប់​ភ្លាមៗ និង ​២​នាក់​ទៀត​របួស ដោយសារ​ឡាន​សណ្ដោង​​បុក​​ជា​មួយ​រថយន្ត​ដឹក​អ្នក​ដំណើរ (តួរីស) នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ភូមិសាស្ត្រ​ភូមិ​តាសែន ឃុំ​នីសិត ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្ដដា ឆ្នាំ​២០១១។
ដោយ វោហារ ជាតិ
2011.08.01
Share on WhatsApp
Share on WhatsApp

អធិការ​ប៉ូលិស​ស្រុក​ព្រៃឈរ លោក ហេង វុទ្ធី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ សីហា ថា គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​ឡាន​តួរីស​មួយ​គ្រឿង​បើក​មុខ​ឡាន​សណ្ដោង​ដឹក​ទំនិញ​​ទៅ​ព្រំដែន​វៀតណាម ក្នុង​ទិសដៅ​ស្រប​គ្នា បាន​ផ្ដល់​​ភ្លើង​​សញ្ញា​ហើយ​បត់​ភ្លាម​ៗ​មួយ​រំពេច ដែល​ធ្វើ​ឲ្យ​អ្នក​បើកបរ​ឡាន​សណ្ដោង​បើក​ពី​ក្រោយ​មិន​បាន​ដឹង​ខ្លួន​ជា​មុន ហើយ​ក៏​ជាន់​ហ្រ្វាំង​យ៉ាង​បង្ខំ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​បុក​ឡាន​ដែល​កំពុង​បត់​​នៅ​ខាង​មុខ​នេះ ហើយ​បាន​រេ​ចង្កូត​ចូល​ទៅ​កណ្ដាល​ថ្នល់ ហើយ​គាប់​ជួន​ពេល​នោះ​ដែរ មាន​ឡាន​តួរីស​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ទៀត​បើ​ក​បញ្ច្រាស​ទិស ក៏​មក​ដល់​ល្មម រួច​ក៏​បុក​គ្នា​តែ​ម្ដង។

គ្រោះ​ថ្នាក់​នេះ​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​ពេល​ដែល​គ្រោះ​ថ្នាក់​នៅ​ផ្លូវ​ជាតិ​លេខ​១ មាន​ឡាន​ក្រុង​បុក​ជា​មួយ​ឡាន​​ដឹក​ពោត ​បណ្ដាល​ឲ្យ​មនុស្ស​ប្រហែល ​១០​នាក់​​របួស ក្នុង​នោះ​មាន​ជនជាតិ​បរទេស​ផង។

ចំនួន​អ្នក​ស្លាប់​នេះ គឺ​បន្ថែម​លើ​ចំនួន​ក្នុង​របាយការណ៍​របស់​គណៈ​បញ្ជាការ​ដឹក​នាំ​បញ្ជា​ត្រួត​ពិនិត្យ​ការ​អនុវត្ត​​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដែល​បាន​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​​ឆ្នាំ​២០១១ មាន​ចំនួន ២.៩៤៥​ករណី បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ ១.១០០​នាក់ ដែល​ចំនួន​នេះ​កើន​ឡើង ២១% ប្រៀប​ធៀប​ទៅ​ឆ្នាំ​២០១០។

ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ជា​ប្រទេស​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​​កើត​ឡើង​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក ដោយសារ​បច្ចេកទេស​សាង​សង់​ផ្លូវ​មិន​សុវត្ថិភាព និង​អ្នក​ធ្វើ​ដំណើរ និង​អ្នក​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
លោក ហ៊ុន សែន បន្ត​ប្រកាស​ថា ​​​នឹង​ការពារ​មិន​ឱ្យ​មាន​​​រដ្ឋប្រហារ​ ដើម្បី​​​អភិវឌ្ឍប្រទេស​ឱ្យ​រីក​ចំរើន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Aug 01, 2011 06:04 PM

Drivermans are driving unsafeties.

Anonymous
Aug 01, 2011 03:41 AM

ជីវិតនៅតាមដងផ្លូវនៅប្រទេសកម្ពុជាមើលទៅដូចជាផុយស្រួយណាស់ ។ នេះបណ្ដាលមកពីការបើកបរមិនប្រុងប្រយ័ត្ន ។ ចំណែកសមត្ថកិច្ចពាក់ពាន់មានបានអើពើអំពីបច្ចេកទេសដឹកជញ្ជូនឲ្យបានត្រឹមត្រូវ ។ ពួកគេពូកែខាងតែដាក់តុកៀបយកលុយមួយមុខ ។ ឡានខ្លះតសឹងតែបីបួនម៉ែត្រទៅខាងក្រោយ ចំណែកជញ្ជាំងទ្រុងឡើងហួសស្ដង់ដារបច្ចេកទេសដើមរបស់រថយន្ដ ។

ភ្លើងហ្វា