អ្នក​ភូមិ​នៅ​ឧត្ដរមានជ័យ​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​បុណ្យ​ក្នុង​ភូមិ​វិញ

នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១០​នេះ ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងទូង ឃុំ​កូនក្រៀល ស្រុក​សំរោង ខែត្រ​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ពួកគាត់​លែង​មាន​ការ​រារាំង​មិន​ឲ្យ​ធ្វើ​បុណ្យ​ទាន​ក្នុង​ភូមិ​ទៀត​ហើយ។
ដោយ ឱម ឧត្ដម
2010-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​ឈ្មោះ គុយ ជុំ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា ៖ «ឥឡូវ​កំពុង​ធ្វើ​បុណ្យ សមត្ថកិច្ច​គេ​មក​ពី​គ្រប់​ទិសទី​ទាំង​អស់ មក​ចូល​រួម​នេះ ប៉ុន្តែ​ខុស​តែ​មេ​ភូមិ​មួយ​ដែល​គេ​ឲ្យ​យើង​រំលាយ​ចោល គេ​ឲ្យ​យើង​រំសាយ​ចោល។ គេ​ថា យើង​ពួក​អនាធិបតេយ្យ​យ៉ាង​ម៉េចៗ​ស្រេចតែ​គេ​ចោទ​យើង»

លោក គុយ ជុំ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អនុ​ប្រធាន​ភូមិ​ដែល​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យ​ធ្វើ​បុណ្យ​ទាន​នោះ គឺ​ដោយសារ​តែ​មាន​ការ​បារម្ភ​ខ្លាច​ពួកគាត់​នាំ​គ្នា​កាត់​ចូល​ទៅ​ភូមិ​ផ្សេង​ទៀត។

គួរ​រំឭក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០៤​គ្រួសារ​ដែល​បាន​ចងក្រង​គ្នា​ជា​សមាគម​នៅ​ភូមិ​ត្រពាំងទូង ឃុំ​កូនក្រៀល ស្រុក​សំរោង ខែត្រ​ឧត្តរមានជ័យ ត្រូវ​បាន​លោក​អនុ​ប្រធាន​ភូមិ​ឈ្មោះ ងា រារាំង​ពួក​គាត់​មិន​ឲ្យ​ធ្វើ​បុណ្យ​ទាន​ក្នុង​ភូមិ​ទេ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ជាមួយ​នឹង​លោក​អនុ​ប្រធាន​ភូមិ​ឈ្មោះ ងា ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល