មនុស្ស​ប្រមាណ​៥​ម៉ឺន​នាក់​ស្លាប់​ក្នុង​ការ​រញ្ជួយ​ដី​នៅ​ហៃទី

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ថា រហូត​មក​ដល់​ពេល​នេះ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​រញ្ជួយ​ផែន​ដី​នៅ​ប្រទេស​ហៃទី មាន​ប្រមាណ​ពី ៤​ម៉ឺន ទៅ ៥​ម៉ឺន​នាក់។
ដោយ កេសរណ្ណីយ្យា
2010-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សេចក្តី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​របាយការណ៍​នៃ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មករា​នេះ គឺ​ផ្អែក​ទៅ​តាម​តួលេខ​របស់​អង្គការ​កាកបាទ​ក្រហម​នៃ​ប្រទេស​ហៃទី។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អាអេហ្វប៉េ (AFP) រាយការណ៍​ឲ្យ​ដឹង​បន្ថែម​ថា រីឯ​រដ្ឋាភិបាល​នៃ​ប្រទេស​ហៃទី​វិញ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជាង ៥​ម៉ឺន​នាក់​បាន​ស្លាប់ និង ២៥​ម៉ឺន​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​ការ​រញ្ជួយ​ផែន​ដី​ដ៏​ធំ​មួយ ដែល​បាន​កម្រើក​រំពើក​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ប្រទេស​មួយ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល