អាមេរិក​ចុះ​ហត្ថលេខា​ផ្ដល់​ជំនួយ​ជាង​១៦​លាន​ដុល្លារ​ដល់​កម្ពុជា

សហរដ្ឋ​អាមេរិក​ចុះ​ហត្ថលេខា​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​២៩ កញ្ញា​នេះ ដើម្បី​ផ្ដល់​ជំនួយ​ចំនួន ១៦​លាន ៤៤​ម៉ឺន​ដុល្លារ សម្រាប់​ទ្រទ្រង់​កម្មវិធី​ជា​អាទិភាព​នានា មាន​ដូច​ជា​សម្រាប់​កំណើន​សេដ្ឋកិច្ច សន្តិសុខ​ស្បៀង​អាហារ និង​ភាព​ផ្លាស់​ប្ដូរ​ធាតុ​អាកាស​លើ​ពិភពលោក។
ដោយ ហាស់ សាន
2010-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្នុង​គម្រោង​ផែន​ការ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​នឹង​ផ្ដល់​ធនធាន​ខ្លួន​ឯង​ផ្ទាល់​សម្រាប់​ទ្រទ្រង់​កម្មវិធី​នេះ​ឲ្យ​ដូច​គ្នា​ចំនួន ៤​សែន ២៥​ម៉ឺន​ដុល្លារ​អាមេរិក។ គម្រោង​ផែនការ​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក នឹង​ប្រើ​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ តាម​រយៈ​ការ​បង្កើន​ផលិតផល​មុខ​របរ​តាម​គ្រួសារ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា រដ្ឋការ​ក្រុង​វ៉ាស៊ីនតុន បាន​ជួយ​ឧបត្ថម្ភ​កសិករ​ចំនួន​ជាង ៣,៨០០​នាក់ ព្រម​ទាំង​អាជីវករ​ធុន​តូច និង​មធ្យម ហើយ​ថា សហរដ្ឋ​អាមេរិក​នឹង​ប្ដេជ្ញា​ជួយ​កម្ពុជា ក្នុង​ឆ្នាំ​២០១០​នេះ ជា​ជំនួយ​អភិវឌ្ឍន៍​សរុប​ចំនួន ៦៩​លាន​ដុល្លារ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល