មន្ត្រី​ស.រ.អា.​ការពារ​គោល​នយោបាយ​ចូលរួម​សម​យុទ្ធ​នៅ​កម្ពុជា

មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ត្រូវ​ថ្លែង​ការពារ​គោល​នយោបាយ​របស់​ខ្លួន ដែល​សម្រេច​ឲ្យ​យោធា​អាមេរិកាំង​ចូលរួម​ក្នុង​សម​យុទ្ធ​រក្សា​សន្តិភាព ដែល​មាន​រហ័ស​នាម​ថា ឆ្មាំ​អង្គរ ឆ្នាំ​២០១០​នោះ។
ដោយ ហាស់ សាន
2010-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​នយោបាយ លោក វីលៀម ប៊ើនស៍ (William Burns) ប្រាប់​កាសែត​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​កក្កដា ក្នុង​ទស្សនកិច្ច​របស់​លោក ថា ជំនួយ​យោធា​ពី​ស.រ.អា.​មក​កម្ពុជា គេ​សំដៅ​បង្កើន​ទំនាក់​ទំនង​ស៊ីវិល និង​យោធា ដែល​មាន​សារ​សំខាន់​បំផុត​ដល់​ប្រព័ន្ធ​នយោបាយ​មួយ​ប្រកប​ដោយ​សុខ​ស្រួល។

លោក វីលៀម ប៊ើនស៍ បន្ត​ថា ស.រ.អា.​បាន​ពិនិត្យ និង​ចម្រាញ់​យ៉ាង​ល្អិតល្អន់​នូវ​អ្នក​ចូលរួម​ទាំង​ពី​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត ហើយ​ស្រប​ទៅ​តាម​ច្បាប់​ស.រ.អា.​ទៀត​ផង។

លោក ភៀល រ៉ូប៊ើតសាន់ (Phil Robertson) នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ថ្លែង​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ថា គេ​គួរតែ​ក្ដៅ​ក្រហាយ​ដែល​អង្គភាព​រថពាសដែក​នាំ​មុខ​សម​យុទ្ធ​យោធា​ចំនួន ៧០០​នាក់​ពី​ប្រទេស​ចំនួន ២៣​នោះ។ តំណាង​អង្គការ​នេះ​មួយ​រូប​ទៀត​គឺ​បណ្ឌិត សូហ្វី រីឆាតសាន់ (Sophie Richardson) បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​មុន​ថា ក្រសួង​ការបរទេស​ធ្លាប់​កត់ត្រា​ចេញ​ផ្សាយ​របាយការណ៍​ដោយ​ខ្លួន​ឯង​ថា អង្គភាព​រថពាសដែក​នោះ​មាន​ជំពាក់​ជំពិន​នឹង​រឿង​វាត​ទី​ច្បាម​យក​ដី​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល