អាមេរិកស្នើឲ្យមានការយកចិត្តទុកដាក់ការពារទន្លេមេគង្គ
ដោយ យន់ សាមៀន
2011.07.09
2011.07.09
សមាជិករូបនេះក៏បានទាមទារឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រើប្រាស់ឥទ្ធិពលខ្លួនទៅលើស្ថាប័នផ្ដល់ប្រាក់កម្ចីដើម្បីធានាថា គម្រោងទំនប់វារីអគ្គិសនីទាំងឡាយនឹងមិនប៉ះពាល់ដល់បរិស្ថាន។
ព្រឹទ្ធសមាជិក លោក ជីម វ៉េប (Jim Webb) បានសុំឲ្យមានការពន្យារពេលសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី របស់ប្រទេសឡាវ រហូតដល់មានផែនការគ្រប់គ្រាន់ធានាថា ទំនប់នេះនឹងមិនប៉ះពាល់បរិស្ថានទន្លេ និងមានកិច្ចសហការពីប្រទេសក្នុងតំបន់។ គម្រោងនេះត្រូវរំពឹងថា នឹងចំណាយប្រាក់ប្រមាណជិត ៤ពាន់លានដុល្លារ៕