ប្រទេស​វៀតណាម​គ្រោង​បង្កើន​ផលិតផល​ស្រា​បៀរ

ប្រទេស​វៀតណាម នឹង​បង្កើន​ផលិតផល​ស្រា​បៀរ​ក្នុង​ឆ្នាំ​២០១០ និង ២០១១ ដោយ​ហេតុ​ថា មាន​មនុស្ស​ទទួល​ទាន​កាន់​តែ​ច្រើន​ឡើង។
ដោយ ហាស់ សាន
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន អាអែហ្វប៉េ (AFP) ដែល​ស្រង់​របាយការណ៍​ស្រាវជ្រាវ​ទីផ្សារ​ផលិតផល (Euromonitor International) ការ​លក់​ចេញ​ផលិតផល​ស្រា​បៀរ​សរុប នៅ​តាម​ហាង​លក់​អាហារ​នានា កើន​ដល់ ៥៦% ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៩ ឬ​ស្មើ​នឹង ១.៦០០​លាន​លីត្រ ពោល​គឺ​កើន​លឿន​នៅ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ប្រទេស​កម្ពុជា។

តាម​របាយការណ៍​ព្យាករណ៍​នោះ កំណើន​ផលិតផល​ទីផ្សារ​ស្រា​បៀរ​នៅ​វៀតណាម​ប្រមាណ ៥,៦% ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤ នៅតែ​មិន​ទាន់​ស្មើ​នឹង​កំណើន​នៅ​កម្ពុជា និង​លាវ​នៅ​ឡើយ​ទេ ពោល​គឺ​ខ្មែរ និង​លាវ ទទួល​ទាន​ស្រា​បៀរ​ច្រើន​ជាង​ពលរដ្ឋ​វៀតណាម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល