ចង់​ដុះ​ត្រូវ​ដាំ

(បទ​មេ​បួន)
ដោយ យី ឆេងអ៊ួ (ប៉េង)
2012-11-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. បើ​ចង់​ឲ្យ​ស្រួច    ដូច​ជា​បន្លា
ទឹក​ចិត្ត​ហានក្លា    ប្រាជ្ញា​មោះមុត។

២. ត្រូវ​ប្រឹង​ធ្វើ​ការ    រៀន​សូត្រ​អត់ធ្មត់
ដល់​ទី​បំផុត    គង់​បាន​ឆ្លង​រួច។

៣. បើ​ចង់​ឲ្យ​មុត    ឧស្សាហ៍​សម្រួច
ស្មើ​ចិត្ត​ប៉ង​កួច    ចង់​បាន​ត្រូវ​ប្រឹង។

៤. ទោះ​ត្រូវ​លំបាក    កុំ​មាន​ចិត្ត​ខឹង
បណ្ដុះ​ព្រលឹង        ទទួល​ខុស​ត្រូវ។

៥. ចង់​ដុះ​ត្រូវ​ដាំ    តម្រង់​តម្រូវ
ល្បិច​ល្បង​ក្នុង​ក្រៅ    កិច្ចការ​រៀន​សូត្រ ។

៦. ចិត្ត​ខឹង​លះ​បង់    កាន់​ចិត្ត​ស្លូត​បូត
ទៀង​ត្រង់​រហូត    ក្លាហាន​វៃ​ឆ្លាត៕

គេហទំព័រ​ទាំងមូល