អាជីវកម្ម​ថ្មី

ដោយ Nick, Chicago
2012-11-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

១. លក់​ទឹក​លក់​ដី    លក់​ព្រឹក្ស​លក់​ព្រៃ    លក់​ដង​បព្វតា
លក់​អូរ​បឹងបួ    លក់​ស្រែ​ចម្ការ    លក់​កេរ​ដូនតា
លក់​ឲ្យ​អស់​ទៅ។

២. លក់​ផ្សារ​លក់​ផ្សោ    លក់​គ្រឿង​ក្នុង​ខោ    លក់​កេរ្តិ៍​អៀន​ខ្មាស
លក់​ក្មួយ​កូន​ចៅ    លក់​ផៅ​សន្ដាន    លក់​ខួរ​វិញ្ញាណ
លក់​សិទ្ធិ​សេរី។

៣. លក់​ស្ទឹង​ទន្លេ    លក់​ជាតិ​ឲ្យ​គេ    លក់​ដែន​សិលា
លក់​ឈូង​សមុទ្រ    លក់​ឆ្នេរ​ជលសារ    លក់​កោះ​ត្រៀបត្រា
លក់​វេហា​ខ្មែរ។

៤. លក់​ទៅៗ    លក់​ថ្នល់​លក់​ផ្លូវ    លក់​វត្ត​លក់​វារ
លក់​មន្ទីរពេទ្យ    លក់​ទី​សិក្សា    លក់​ក្បួន​តម្រា
លក់​សាសនា​ខ្មែរ។

៥. លក់​រ៉ែ​ក្នុង​ដី    លក់​មច្ឆា​ត្រី    លក់​អស់​សព្វ​សត្វ
លក់​ជាតិ​ឧស្ម័ន    លក់​ខណ្ឌសីមា    លក់​ជាតិ​ខេមរា
លក់​ក្សត្រា​ខ្មែរ។

៦. លក់​ភូមិ​ក្រុង​ឋាន    លក់​រមណីយដ្ឋាន    លក់​ឃុំ​ខណ្ឌ​ស្រុក
លក់​ខេត្ត​បូរី    លក់​ត្រី​សីមា    លក់​អង្គ​សិលា
លក់​វាសនា​ខ្មែរ។

៧. លក់​អ្វី​ទៀត​ហ្ន!    លក់​ខ្មែរ​ឲ្យ​ក្រ    លក់​ក្រ​ឲ្យ​ខ្មែរ
លក់​ក្រ​ជូន​ដូន    លក់​កូន​ឲ្យ​ក្រ    លក់​ផ្ដាច់​ពូជ​ហ្ន
លក់​ក្រ​រហូត។

៨. លក់​សព្វ​សារពើ    លក់​ខ្មែរ​ឲ្យ​ភ្លើ    លក់​ភ្លើ​ឲ្យ​ខ្មែរ
លក់​ខ្មែរ​ឲ្យ​ល្ងង់    លក់​ល្ងង់​ឲ្យ​ខ្មែរ    លក់​អស់​ជាតិ​ខ្មែរ
លក់​ខ្មែរ​ផ្ដាច់​ពូជ។

៩. លក់​ទី​បញ្ចប់    លក់​ខ្មែរ​ឲ្យ​ឃ្មត់    លក់​ឲ្យ​បាត់​សូន្យ
លក់​ខ្មែរ​ឲ្យ​អស់    លក់​ខ្មែរ​ឲ្យ​សូន្យ    លក់​ខ្មែរ​រលីង​កូន
លក់​ខ្មែរ​អេវាំង៕

គេហទំព័រ​ទាំងមូល