វិធី​ស្ទូង​ស្រូវ​ដោយ​លើក​ជា​រង (ភាគ​១)

នាយក​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក រៀប​រាប់​អំពី​​វិធី​ស្ទូង​ស្រូវ​ដោយ​លើក​ជា​​រង​។
ដោយ អ៊ុក សាវបូរី
2010.07.18

កាល​ពី​សប្ដាហ៍​មុន នាយក​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក បាន​ជម្រាប​ជូន​ជា្រប​រួច​មក​ហើយ ពី​វិធី​ស្ទូង​ស្រូវ​មិន​បាច់​ភ្ជួរ​ដី ដោយ​គ្រាន់​តែ​យក​សំរាម​គ្រប​លើ​ដី​បម្រុង​ស្ទូង​ស្រូវ​នោះ កុំ​ឲ្យ​មាន​ស្មៅ​ដុះ និង​យក​សំរាម រួម​ទាំង​ជី​ធម្មជាតិ ទៅ​ចាក់​រាយ​ពី​លើ​ដី​បម្រុង​ដាំ​ដុះ​នោះ ដើម្បី​ឲ្យ​ដី​ស្រទាប់​លើ បង្កើត​សារធាតុ​មមោក​ឲ្យ​បាន​ច្រើន​ចម្រើន​ដល់​ការ​លូត​លាស់។

ដី​មមោក​នេះ​វា​អាច​ធ្វើ​ដំណាំ​មាន​សមត្ថភាព​ស្រូប​យក​ទឹក និង​អុកស៊ីហ្សែន រួម​ទាំង​ជី​ផង​ដែរ។

ក្នុង​នាទី​កសិកម្ម​នៅ​សប្ដាហ៍​នេះ លោក​អ្នក​នាង​នឹង​បាន​ជ្រាប​អំពី​វិធី​ដាំ​ស្រូវ​លើក​រង​វិញ​ម្ដង។

តើ​វិធី​ធ្វើ​ស្រែ​ដ៏​ចម្លែក​ខុស​ពី​ទម្លាប់​បុរាណ​នោះ មាន​របៀប​ដាំ​ដុះ​ស្រូវ​យ៉ាង​ដូច​ម្ដេច?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី ៖

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។