វិធី​ដាំ​បន្លែ​ធម្មជាតិ​នៅ​លើ​រាន (ភាគ​២)

ដំណាំ​បន្លែ​ដែល​គេ​ដាំ​យក​ផល​តាម​បែប​ធម្មជាតិ គឺ​អ្នក​ដាំ​បន្លែ​អាជីព​មិន​សូវ​និយម​ដាំ​ច្រើន​ទេ ព្រោះ​លំបាក​ថែទាំ និង​បាន​ផល​តិច។
ដោយ អ៊ុក សាវបូរី
2010.10.31

អ្នក​ដាំ​បន្លែ​អាជីព ភាគ​ច្រើន​គេ​និយម​ដាំ​បន្លែ​ដោយ​ប្រើ​ជី​គីមី​ក្នុង​ការ​ទាញ​យក​ផល និង​ដាក់​ជី​បង្កើន និង​ការពារ​ដំណាំ​នោះ។ ប៉ុន្តែ​អ្នកស្រី ទីវ ឆាត រស់​នៅ​ភូមិ​ថ្មរាប ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បែរ​ជា​ជ្រើសរើស​ការ​ដាំ​បន្លែ​តាម​បែប​ធម្មជាតិ ដាំ​លើ​រាន​ស៊ីម៉ងត៍​សម្រាប់​លក់​ឲ្យ​ទីផ្សារ​កសិផល​ធម្មជាតិ​របស់​អង្គការ​សេដាក់ (CEDAC)។

នាយក​អង្គការ​សេដាក់ លោក យ៉ង សាំងកុមារ បាន​ឲ្យ​ដឹង​ថា អង្គការ​នោះ​បាន​ទិញ​បន្លែ​ធម្មជាតិ​ពី​អ្នក​ដាំ​លើ​រាន​ទើប​បាន​ប្រមាណ ៣០​គ្រួសារ​ទេ។

តើ​ការ​ដាំ​បន្លែ​លើ​រាន​លំបាក ឬ​យ៉ាង​ណា បាន​ជា​អ្នក​ដាំ​បន្លែ​ធម្មជាតិ​លើ​រាន​នោះ​នៅ​មាន​តិច​ជាង​អ្នក​ដាំ​បន្លែ​លើក​រង​លើ​ដី?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី ៖

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។