ប័ណ្ណសារព័ត៌មាន
2013-07-04
ច្បាប់បោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញត្តិអំពីសិទ្ធិនៃអ្នកបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះអ្នកឈរឈ្មោះបោះឆ្នោត និងគណបក្សនយោបាយ យុទ្ធនាការឃោសនាបោះឆ្នោត ថវិកាការបោះឆ្នោត លទ្ធផលនៃការបោះឆ្នោត វិវាទនៃការបោះឆ្នោត និងការប្ដឹងឧទ្ធរណ៍ និងការរំលោភបំពាន ការដាក់ពិន័យ និងទោសកម្មជាដើម។
2012-10-10
អ្នកវិភាគផ្នែកសេដ្ឋកិច្ចថ្លែងថា បើនរណាម្នាក់មិនចង់មានបំណុល មានតែអ្នកនោះកុំខ្ចីបុល ហើយនិងកុំទិញអ្វីជឿ។ ប៉ុន្តែបើជៀសបំណុលមិនរួច គេគប្បីរៀនសូត្រឲ្យយល់ដឹងអំពីរបៀបចាត់ចែងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យឲ្យនៅតិចបំផុត។
2012-10-04
អង្គការមនុស្សធម៌បរទេស៤ គឺអង្គការកាតូលិក រីលីហ្វ ស៊ើវីស (Catholic Relief Serces) ឃែរ៍ (CARE) អុកស្វាម (Oxfam) និង ផែក (PACT) បានសិក្សាស្រាវជ្រាវ ហើយផ្សាយរបាយការណ៍រួមគ្នាមួយ កាលពីឆ្នាំ២០១១ អំពីគ្រួសារប្រជាពលរដ្ឋខ្មែរដែលខ្ចីបុលធនាគារដោយដាក់ចំណងជើងថា "លិចលង់ក្នុងបំណុល"។
2012-09-26
តាមព័ត៌មានផ្សាយក្នុងគេហទំព័រនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជា បច្ចុប្បន្ននេះ មានពន្ធដារយ៉ាងតិចចំនួន ១៨ប្រភេទ ដែលពលរដ្ឋមានកាតព្វកិច្ចត្រូវបង់ជូនរដ្ឋ។
2012-09-20
ការចាក់ថ្នាំបង្ការជំងឺលើទារក និងកុមារតូចៗនៅកម្ពុជា ដើម្បីការពារ ឬទប់ទល់នឹងជំងឺផ្សេងៗ ដែលអាចការពារបាននោះ មិនអាចធ្វើទៅបានគ្រប់គ្នា ចំពោះគ្រួសារដែលមានកូនតូចៗនោះទេ។
2012-08-30
ព្រះរាជាណាចក្រកម្ពុជា បានអនុវត្តច្បាប់ស្ដីអំពីសញ្ជាតិ ចាប់តាំងពីពេលអតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ប្រកាសឲ្យប្រើនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៩៦ បន្ទាប់រដ្ឋសភាបានអនុម័តនៅថ្ងៃ២០ ខែសីហា ឆ្នាំ១៩៩៦។
2012-08-01
មន្ត្រីអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សារព័ត៌មាន Asia Times ថារាជធានីភ្នំពេញ ទទួលចុះបញ្ជីរថយន្តចំនួន ៨០គ្រឿង ក្នុងមួយថ្ងៃប្រៀបធៀបនឹងខេត្តទាំងអស់ដែលមានរថយន្តតែមួយគ្រឿងចុះបញ្ជី។
2012-07-25
ប្រទេសកម្ពុជា មានផលិតផលជាច្រើនយ៉ាងដែលប្រជាពលរដ្ឋខ្មែរផលិតក្នុងស្រុក តាំងពីប្រដាប់ប្រដាប្រើប្រាស់រហូតដល់សម្លៀកបំពាក់ និងម្ហូបអាហារ។
2012-07-03
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តជាមួយអង្គការសហប្រជាជាតិ នាឆ្នាំ២០០០ ក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្ស (Millennium Development Goals) លើវិស័យអប់រំ ក្នុងគោលដៅទាំង៩ ថា នឹងប្រឹងប្រែងយ៉ាងណាឲ្យកុមារខ្មែរទាំងអស់ បានរៀនសូត្រយ៉ាងតិចឲ្យបាន៩ឆ្នាំ នៅក្នុងសាលាក្នុងរយៈពេល១៥ឆ្នាំ គឺដល់ឆ្នាំ២០១៥។
2012-06-20
ក្រុមធនាគារពិភពលោក (World Bank Group) បានផ្សាយរបាយការណ៍ស្រាវជ្រាវមួយនៅខែមិថុនា ឆ្នាំ២០១២ អំពីការផ្ដើមបើកមុខរបររកស៊ីនៅកម្ពុជា ដោយប្រៀបធៀបទៅនឹងប្រទេសចំនួន ១៨២ដទៃទៀតក្នុងពិភពលោក។
2012-05-09
ការបោះឆ្នោតរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងផ្ដើមនៅដើមខែមិថុនា ខាងមុខនេះ។ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរនៅតំបន់ខ្លះ បារម្ភថា ពួកគាត់អាចនឹងបាត់បង់សិទ្ធិបោះឆ្នោត បើសិនជាធ្វើលិខិតស្នាមថ្មីមិនទាន់ពេលវេលា ដោយមូលហេតុកិច្ចការរដ្ឋបាល។
2012-05-02
មន្ត្រីមានឋានន្តរសក្ដិខ្ពង់ខ្ពស់ពីក្រុមជំនួយការប្រមុខរដ្ឋាភិបាល ថ្មីៗនេះរងការចោទថា មានជាប់ជំពាក់ជំពិននឹងការប្រព្រឹត្តអំពើហិង្សាលើប្រជាពលរដ្ឋសាមញ្ញ។
2012-04-25
ការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី (ADB) ឲ្យដឹងថា កម្ពុជានៅតែមានបញ្ហាផ្នែកធនធានមនុស្ស ថ្វីត្បិតតែកំណើនសេដ្ឋកិច្ចមានការចំរើនលូតលាស់គួរជាទីពេញចិត្តក្នុងឆ្នាំ២០១២ នេះក៏ដោយ។
2012-04-05
រាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាផ្អាកមួយរយៈក្នុងការនាំពលករខ្មែរចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានព័ត៌មានថា ថៅកែរំលោភសិទ្ធិពលរដ្ឋខ្មែរដែលបំរើការនៅតាមផ្ទះសម្បែង។
2012-03-01
ប្រទេសកម្ពុជា មិនទាន់មានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់តាមសេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរឲ្យបានគ្រប់ៗគ្នានៅឡើយទេ។