តើ​នរណា​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​កាប់​ព្រៃឡង់?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល ធ្លាប់​ប្រកាស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ទាំង​នៅ​ក្នុង​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​កំពង់ធំ ទាំង​នៅ​ទី​ដទៃ ក្នុង​ឆ្នាំ​២០០១ និង​ឆ្នាំ​២០០៥ ថា លោក​នឹង​ចេញ​មុខ​ថែរក្សា​ព្រៃ​ឈើ​ក្នុង​ប្រទេស​ឲ្យ​នៅ​គង់វង្ស ហើយ​រហូត​ដល់​ហ៊ាន​មាន​ប្រសាសន៍​ធានា​អះអាង​ថា នឹង​ធ្វើ​អត្តឃាត​ទៀត​ផង បើ​បង្ក្រាប​មិន​បាន។