សុខុមាលភាពពលរដ្ឋទាក់ទងនឹងស្ថានភាពកំណើនសេដ្ឋកិច្ចកម្ពុជា
2010.04.21
គេថា បើកំណើនសេដ្ឋកិច្ចឡើងខ្ពស់ ពោលគឺបើផលទុនដុល ឬផលិតផលរួមក្នុងស្រុកសរុប ហៅកាត់តាមអង់គ្លេសថា GDP នោះកើន គេឃើញមានភាពសំបូរសប្បាយ ចម្រើនរុងរឿងក្នុងសង្គមនោះ ប៉ុន្តែបើផលទុនដុល ឬផលិតផលរួមក្នុងស្រុកសរុបធ្លាក់ចុះ គេឃើញមានភាពត្រដាបត្រដួសក្នុងសង្គមនោះ។
វិទ្យាស្ថានស្រាវជ្រាវមួយនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ឈ្មោះ Gallup បានចំណាយពេល ៤ឆ្នាំ ស្ទាបស្ទង់មតិប្រជាពលរដ្ឋក្នុងប្រទេសចំនួន ១៥០ ហើយផ្សាយឲ្យដឹងកាលពីថ្ងៃ២៥ មីនា ឆ្នាំ២០១០នេះ ដោយដាក់ចំណងជើងថា សុខុមាលភាពពិភពលោក (Global Well being) ឬសេដ្ឋសាស្ត្រទាក់ទងនឹងឥរិយាបថមនុស្សក្នុងកំណើនសេដ្ឋកិច្ច។
តើកម្ពុជាមានសុខុមាលភាពដូចម្ដេចក្នុងកំណើនសេដ្ឋកិច្ច ហើយបណ្ដាលមកពីមូលហេតុអ្វីខ្លះ?
លោក ហាស់ សាន មានសេចក្ដីរាយការណ៍ពិស្ដារអំពីបញ្ហានេះ ៖