តើ​នរណា​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​កាប់​ព្រៃឡង់?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល ធ្លាប់​ប្រកាស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ទាំង​នៅ​ក្នុង​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​កំពង់ធំ ទាំង​នៅ​ទី​ដទៃ ក្នុង​ឆ្នាំ​២០០១ និង​ឆ្នាំ​២០០៥ ថា លោក​នឹង​ចេញ​មុខ​ថែរក្សា​ព្រៃ​ឈើ​ក្នុង​ប្រទេស​ឲ្យ​នៅ​គង់វង្ស ហើយ​រហូត​ដល់​ហ៊ាន​មាន​ប្រសាសន៍​ធានា​អះអាង​ថា នឹង​ធ្វើ​អត្តឃាត​ទៀត​ផង បើ​បង្ក្រាប​មិន​បាន។
ដោយ ហាស់ សាន
2011.05.11

ព្រៃឡង់​នៅ​តែ​បាត់បង់​បន្តិច​ម្ដង​ៗ​រៀង​រាល់​ថ្ងៃ ដោយ​អាជីវកម្ម​ដាំ​ដើម​កៅស៊ូ ដែល​គណៈប្រតិភូ​សមាជិក​សភា​តំណាង​ប្រជាជន​វៀតណាម បាន​ទៅ​ពិនិត្យ​ដល់​កន្លែង​ពី​ថ្ងៃ​១៤ ដល់​ថ្ងៃ​១៨ តុលា ឆ្នាំ​២០១០ ដើម្បី​ពិនិត្យ​សួរ​នាំ​ក្រុមហ៊ុន​មួយ​ចំនួន​ពី​វៀតណាម កំពុង​ធ្វើ​អាជីវកម្ម។

លោក ហាស់ សាន មាន​សេចក្ដី​រាយការណ៍​លម្អិត​ពិនិត្យ​មើល​ថា តើ​ការ​ឈូស​ឆាយ​ព្រៃឡង់​ដើម្បី​យក​ផ្ទៃ​ដី​ធ្វើ​ជា​ចម្ការ​ដាំ​ដើម​កៅស៊ូ​នោះ ជា​គោលការណ៍​រាជរដ្ឋាភិបាល​សុទ្ធសាធ ឬ​មួយ​ជា​គោលនយោបាយ​សេដ្ឋកិច្ច​ប្រទេស​ដទៃ?

ស្ដាប់​សំឡេង​ភាគ​១

ស្ដាប់​សំឡេង​ភាគ​២

ស្ដាប់​សំឡេង​ភាគ​៣

ស្ដាប់​សំឡេង​ភាគ​៤

ស្ដាប់​សំឡេង​ភាគ​៥

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។