សម្ភាស​លោក​សាស្ត្រាចារ្យ ឈាង សេនា អំពី​ជំងឺ​ទឹក​នោម​ផ្អែម

ជំងឺ​ទឹក​នោម​ផ្អែម គឺ​ជា​ជំងឺ​មួយ​ដែល​គ្រូពេទ្យ និង​អ្នក​ធ្វើ​ការ​ខាង​សុខភាព​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ​ក្នុង​សហគមន៍ ឱ្យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​បង្ការ និង​ថែទាំ។

2012.11.15

លោក​សាស្ត្រាចារ្យ ឈាង សេនា ជា​អនុ​ប្រធាន​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា និង​ជា​ព្រឹទ្ធបុរស​នៃ​សាលា​ពេទ្យ​មួយ នៅ​ទីក្រុង​ភ្នំពេញ មាន​ឈ្មោះ​ថា​សាកលវិទ្យាល័យ​អន្តរជាតិ អាយ.យូ (IU)។ លោក​មាន​ប្រសាសន៍​ថា តាម​ការ​ស្ទាបស្ទង់​នៅ​ប្រទេស​កម្ពុជា អត្រា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ គឺ​នៅ​ទីក្រុង ក្នុង​ចំណោម​មនុស្ស ១០០​នាក់ មាន ១០​នាក់ កើត​ជំងឺ​ទឹក​នោម​ផ្អែម រីឯ​នៅ​ជន​បទ មាន​ចំនួន ៥​នាក់។

កាល​ពី​ថ្ងៃ​ទី១៤ វិច្ឆិកា ឆ្នាំ​២០១២ ដែល​ជា​ទិវា​ជំងឺ​ទឹក​នោម​ផ្អែម​ពិភពលោក លោក​សាស្ត្រាចារ្យ ឈាង សេនា អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា គ្រប់​មជ្ឈដ្ឋាន ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្វែង​យល់​អំពី​ជំងឺ​នេះ ឱ្យ​បាន​ច្បាស់​លាស់។

សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​ពន្យល់​របស់​លោក​សាស្ត្រាចារ្យ ឈាង សេនា ទាក់​ទង​នឹង​បញ្ហា​នេះ តាម​ការ​សាកសួរ​របស់​លោក ឡេង ម៉ាលី ដែល​មាន​ខ្លឹមសារ​ដូច​តទៅ៖

ស្ដាប់​ភាគ ១៖

ស្ដាប់​ភាគ ២៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​ធ្វើ​បេសកកម្ម​ដើរ​គោះ​ទ្វារ​រក​វិនិយោគិន​នៅ​អាមេរិក​ជា​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។