អ្នកជំនាញយល់ឃើញផ្សេងគ្នាជុំវិញបញ្ហាថា តំបន់តារាសាគរ និងមូលដ្ឋានកងទ័ពជើងទឹករាម អាចនឹងត្រូវចិនប្រែក្លាយជា «ផ្លូវលំស៊ីជីនពីង» ក្នុងករណីដែលមានសង្គ្រាមនាពេលអនាគត ដើម្បីបម្រើឲ្យគោលដៅយុទ្ធសាស្ត្រយោធារបស់ប្រទេសចិន។ អ្នកជំនាញខ្លះយល់ថា កម្ពុជាកំពុងតែក្លាយជាកូនអុកក្នុងល្បែងភូមិសាស្ត្រនយោបាយជាមួយមហាអំណាចចិន។
2020-10-16
សហរដ្ឋអាមេរិកបានសម្ដែងការខកចិត្តខ្លាំងចំពោះ ការវាយកម្ទេចចោលអគារទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅឯមូលដ្ឋានកងទ័ពជើងទឹករាម ហើយថា ការវាយកម្ទេចចោលទាំងស្រុងនេះ អាចជាប់ពាក់ព័ន្ធនឹងផែនការនានា ដែលកម្ពុជាអនុញ្ញាតឲ្យចិនដាក់មូលដ្ឋានយោធានៅទីនោះ។
2020-09-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តចោទប្រកាន់ក្រុមប្រទេសលោកខាងលិច ឬក្រុមប្រទេសអភិវឌ្ឍន៍មួយចំនួនថា យកបញ្ហាសិទ្ធិមនុស្សធ្វើជានយោបាយបម្រើរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ក៏ប៉ុន្តែ អ្នកវិភាគរិះគន់ថា រដ្ឋាភិបាលកំពុងតែព្យាយាមប្រើប្រាស់យុទ្ធសាស្ត្រមិនដោះស្រាយបញ្ហារំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លួនឯង ហើយបែរជាទៅស្តីបន្ទោសអ្នកដទៃទៅវិញ។
2020-09-09
អ្នកជំនាញកិច្ចការអន្តរជាតិ សោកស្ដាយដែលរដ្ឋាភិបាល គ្រោងបង្កើតច្រកចេញចូលតែមួយសម្រាប់ត្រួតពិនិត្យចរាចរណ៍គ្រប់បែបយ៉ាងនៅលើបណ្ដាញអ៊ិនធឺណិតក្នុងប្រទេសកម្ពុជា។ អ្នកជំនាញរូបនោះ គូសបញ្ជាក់ថា អ៊ិនធឺណិត ដែលជាកន្លែងចុងក្រោយបង្អស់សម្រាប់ពលរដ្ឋកម្ពុជាបញ្ចេញមតិ និងទទួលបានព័ត៌មាន នឹងជៀសមិនផុតពីរងការបំផ្លាញចោលពីសំណាក់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ តាមរយៈការយកគំរូតាមមហាយក្សចិន ដែលជាប្រទេសកុម្មុយនិស្ត។
2020-09-02
ក្រុមមេដឹកនាំអាស៊ាន ក្នុងនោះរួមមានទាំងកម្ពុជាផង គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយប្រទេសធំៗចំនួន៥ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅចុងឆ្នាំ២០២០នេះ។ អ្នកជំនាញកិច្ចការអន្តរជាតិ លើកឡើងថា ការចុះកិច្ចព្រមព្រៀងនេះ ជារឿងល្អ ក៏ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាលក្ខណៈពហុភាគីនេះ មិនបានតម្រូវឲ្យកម្ពុជា ត្រូវតែគោរពស្តង់ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឡើយ។
2020-08-26
សកម្មជនបរិស្ថាន ចង់ឃើញរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានចេញមុខប្ដឹងមហាយក្សចិន និងប្រទេសឡាវ ទាមទារសំណងពីផលខូចខាតបង្កឲ្យមានវិបត្តិទឹកបណ្ដាលមកពីការសាងសង់ទំនប់វារីអគ្គិសនីដ៏សម្បើមនៅខ្សែទឹកខាងលើនៃផ្ទៃអាងទន្លេមេគង្គ។ ការលើកឡើងនេះ កើតមានឡើងក្រោយកិច្ចប្រជុំកំពូលមេគង្គជាមួយចិន កាលពីដើមសប្ដាហ៍នេះ បានបិទបញ្ចប់ទៅដោយគ្មានដំណោះស្រាយជាក់លាក់ពីបញ្ហាវិបត្តិទឹកកាន់តែធ្ងន់ធ្ងរនៅតាមប្រទេសខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ។
2020-08-19
អ្នកជំនាញលើកឡើងថា បញ្ហាវិបត្តិទឹក ឬសន្តិសុខទឹកនៅតាមប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គ នឹងក្លាយជាប្រធានបទចម្បងមួយ ដែលនឹងត្រូវប្រទេសពាក់ព័ន្ធលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហា សប្តាហ៍ក្រោយ។ ការលើកឡើងនេះ ស្របពេលដែលសហរដ្ឋអាមេរិក ព្រមានថា ទន្លេមេគង្គ មិនមែនជាធនធានផ្ដាច់មុខឲ្យប្រទេសចិនគ្រប់គ្រងតែឯងតាមរយៈទំនប់វារីអគ្គិសនីដ៏សម្បើមរបស់ខ្លួននៅខ្សែទឹកខាងលើនោះទេ។
2020-08-11
ស្របពេលដែលគណៈកម្មការអឺរ៉ុបចាប់ផ្តើមអនុវត្តជាផ្លូវការការគិតពន្ធលើមុខទំនិញដែលកម្ពុជានាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយសារតែការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% សហភាពអឺរ៉ុបនៅតែបន្តអំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យចាត់នូវវិធានការជាក់ច្បាស់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យដែលអាចដំណើរការបាននៅកម្ពុជា ដោយត្រូវធានាឲ្យមាននូវបរិយាកាសនយោបាយមួយដែលគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយអាចប្រតិបត្តិការបានដោយសេរី។
2020-07-30
អ្នកជំនាញព្រមានថា ការអូសបន្លាយភាពរីងរាក់នៅបឹងទន្លេសាប និងភាពយឺតយ៉ាវនៃលំហូរទឹកពីទន្លេមេគង្គចូលទៅចាក់បំពេញបឹងទន្លេសាបនារដូវវស្សានេះ នឹងធ្វើឲ្យប្រជានេសាទជាងពីរលាននាក់នៅតំបន់បឹងទន្លេសាប ត្រូវធ្លាក់ខ្លួនខ្ចីបុលគេកាន់តែខ្លាំងថែមទៀត ស្របពេលដែលរដ្ឋាភិបាលពុំបានត្រៀមខ្លួនជួយដោះស្រាយបញ្ហារបស់ពួកគេក្នុងរយៈពេលអន្តរកាលនេះ។
2020-07-21
អ្នកជំនាញមើលឃើញថា អាចមានហេតុផលច្រើននៅពីក្រោយការសម្រេចចិត្តលើកពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ទៅធ្វើនៅពាក់កណ្តាលឆ្នាំក្រោយ ជាជាងធ្វើតាមប្រព័ន្ធVideo Conference។ ពួកគេថា ក្រៅតែពីបញ្ហាវិបត្តិកូវីដ-១៩ ភាពល្អក់កករនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជាដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងបញ្ហាក្នុងតំបន់ អាចជាហេតុផលមួយចំនួនជំរុញឲ្យលើកពេលកិច្ចប្រជុំដ៏សំខាន់មួយនេះ។
2020-07-15
អ្នកជំនាញ ពុំមានជំនឿថា រដ្ឋាភិបាលអាចកែខ្លួនធ្វើឲ្យគណៈកម្មការអឺរ៉ុប លុបឈ្មោះកម្ពុជាចេញពីបញ្ជីឃ្លាំមើលនៃក្រុមប្រទេសលាងលុយកខ្វក់នោះទេ ។ ពួកគេបារម្ភថា អំពើលួចលុយជាតិពីសំណាក់ក្រុមអ្នកមានអំណាចខ្មែរ រួចលាងលុយយកទៅលាក់ទុកនៅបរទេស នឹងនៅតែបន្តកើតមានដដែល។ ការលើកឡើងនេះ កើតមានឡើងក្រោយព្រះមហាក្សត្រ កាលពីចុងខែមិថុនា បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការច្បាប់ថ្មីប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។
2020-05-27
បន្ថែមលើការគាំទ្របង្កើតច្បាប់ថ្មី លោក ជូលៀន ហ៊ីល (Julian Hill) តំណាងរាស្ត្រគណបក្សប្រឆាំងអូស្ត្រាលី ថា សំណុំរឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញប្រជាធិបតេយ្យ មានភាពរឹងមាំ អាចឲ្យរដ្ឋាភិបាលអូស្ត្រាលីពិចារណាដាក់ទណ្ឌកម្មសមាជិកមួយចំនួននៃរបបលោក ហ៊ុន សែន បាន។
2020-05-06
អំពើបំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយ លួចលុយជាតិរបស់ក្រុមមេដឹកនាំផ្ដាច់ការ តាមប្រទេសមួយចំនួន រួមទាំងកម្ពុជាផង មិនបានធ្វើឲ្យប្រទេសនិយមប្រជាធិបតេយ្យ មើលរំលងនោះទេ។
2020-04-29
ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតសាកលកូវីដ១៩ រដ្ឋាភិបាលនៃប្រទេស មួយចំនួននៅលើពិភពលោក ជាពិសេសក្រុមប្រទេសដែលមានប្រព័ន្ធដឹកនាំបែបកុម្មុយនិស្ត ឬផ្ដាច់ការ បានបង្កើនយុទ្ធនាការឈ្លបយកការណ៍លើពលរដ្ឋខ្លួនឯង ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ក្រោមហេតុផលថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺនេះ។