ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​សម័យ​អាណាព្យាបាល​បារាំង (ភាគ​៣)

នៅ​ក្នុង​ដំណាក់កាល​ដែល​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់​ពី​ប្រទេស​ជិត​ខាង​ទាំង​ពីរ គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​នោះ ព្រះបាទ​សម្ដេច ព្រះ​ហរិរក្សរាមា ព្រះអង្គ​ឌួង បាន​រិះរក​មធ្យោបាយ​ដើម្បី​រំដោះ​ប្រទេស ដោយ​ព្យាយាម​ធ្វើ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​បារាំង ដែល​ជា​មហា​អំណាច​មួយ​នៅ​អឺរ៉ុប ប៉ុន្តែ​ព្រះ​រាជ​បំណង​ពុំ​បាន​សម្រេច​ជោគជ័យ​ឡើយ​នៅ​ពេល​នោះ។
ដោយ ឱម ឧត្ដម
2010-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ព្រះបាទ នរោត្តម ជា​ព្រះរាជ​បុត្រ​បាន​បន្ត​ព្រះ​រាជ​បំណង​របស់​ព្រះ​បិតា។ ព្រះអង្គ​បាន​សម្រេច​ដោយ​មាន​ការ​ឡាយ​ព្រះហស្ត​លេខា​លើ​សន្ធិសញ្ញា​មួយ​នៅ​ឆ្នាំ​១៨៦៣ ដែល​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្លះ​បាន​ចាត់​ទុក​ថា ជា​ការ​បើក​ផ្លូវ​ឲ្យ​បារាំង មក​តាំង​អាណាព្យាបាល​លើ​ប្រទេស​ខ្មែរ​ជា​លើក​ដំបូង។

ចាប់​តាំង​ពី​ពេល​នោះ​មក ឥទ្ធិពល​របស់​ថៃ និង​វៀតណាម មក​លើ​ប្រទេស​ខ្មែរ​បាន​ថយ​ចុះ។ ប៉ុន្តែ​មាន​ចម្ងល់​មួយ​ចោទ​ឡើង​ថា ហេតុ​អ្វី​ដំបូង​ខ្មែរ​ត្រូវ​ការ​បារាំង បន្ទាប់​មក​បែរ​ជា​ចង់​បណ្ដេញ​បារាំង​ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​វិញ​នោះ?

លោក ឱម ឧត្ដម សូម​ជូន​សេចក្ដី​រាយការណ៍​ពិស្ដារ​អំពី​ប្រវត្តិសាស្ត្រ​សម័យ​កាល​មួយ​នេះ​ដែល​មាន​សេចក្ដី​ដូច​តទៅ ៖

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល