សង្រ្គាម​ស៊ីវិល​រវាង​ព្រះ​បាទ​ស្រីសុគន្ធបទ​និង​ស្ដេច​កន

កន្លង​មក​លោក​អ្នកនាង​បាន​ជ្រាប​រួច​មក​ហើយ​អំពី​រឿង​រ៉ាវ​មួយចំនួន​ដែល​ទាក់ទង​ទៅ​នឹង​ប្រទេស​កម្ពុជា​នៅ​ក្នុង​សម័យ​ចតុម្មុខ។
ដោយ ឱម ឧត្ដម
2010-02-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សម័យកាល​ចតុម្មុខ​អ្នក​ស្រាវជ្រាវ​មួយចំនួន​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ឡើយ​ទេ ដោយ​អ្នក​ប្រវត្តិសាស្រ្ត​ខ្លះ​បាន​គិត​សម័យ​កាល​នេះ​ចាប់​ពី​រាជ្យ​របស់​ព្រះបាទ​ពញាយ៉ាត ហើយ​បញ្ចប់​នៅ​ក្នុង​រាជ្យ​របស់​ព្រះបាទ​ធម្មរាជា ដោយសារ​តែ​ព្រះបាទ​ស្រីសុគន្ធបទ ដែល​បាន​សោយ​រាជ្យ​បន្ត​នោះ​មិន​គង់​នៅ​រាជធានី​ចតុម្មុខ​ទេ។

ចំពោះ​ស្តេច​កន​វិញ​ក៏​អ្នក​ស្រាវជ្រាវ​ដដែល​មិន​រាប់​បញ្ចូល​ទៅ​ក្នុង​សម័យកាល​ចតុម្មុខ​ដែរ ដោយ​មហាក្សត្រ​អង្គ​នេះ​ទៅ​គង់​នៅ​រាជធានី​ស្រឡប់ពិជ័យ ព្រៃនគរ ក្នុង​ទឹក​ដី​ខែត្រ​កំពង់ចាម។ ម្យ៉ាង​ទៀត​ការ​ហៅ​ឈ្មោះ​នៃ​សម័យកាល​នីមួយៗ គឺ​អ្នក​ស្រាវជ្រាវ​និយម​ហៅ​ទៅ​តាម​រាជធានី​ដែល​មហាក្សត្រ​គង់​នៅ ហើយ​សោយ​រាជ្យ​បន្តបន្ទាប់​គ្នា​ជា​ច្រើន​អង្គ។ ទោះ​បី​ជា​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ក៏ដោយ ក៏​នៅ​ក្នុង​សម័យកាល​នេះ មាន​ព្រឹត្តិការណ៍​សំខាន់​មួយ គឺ​អ្នក​បម្រើ​នៅ​តាម​វត្ត​អារាម​ម្នាក់​បាន​សម្លាប់​ស្តេច រួច​ឡើង​គ្រង​រាជ្យ​សម្បត្តិ​បន្ត។

លោក ឱម ឧត្តម ដែល​បាន​ស្រាវជ្រាវ​និង​ជួប​សម្ភាស​ជាមួយ​អ្នក​ជំនាញ​មាន​សេចក្តី​រាយការណ៍​អំពី​បញ្ហា​នេះ ៖

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល