សម័យ​អង្គរ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ

សម័យ​អង្គរ​ត្រូវ​អ្នក​ជំនាញ​ផ្នែក​ប្រវត្តិសាស្រ្ត​មួយចំនួន​ធ្វើការ​បែង​ចែក​ជា​បី​ដំណាក់​កាល​គឺ ដំណាក់​កាល​ចាប់​ផ្តើម ដែល​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​គិត​ចាប់​ពី​សតវត្សរ៍​ទី​៩ រហូត​ទៅ​ដល់​សតវត្សរ៍​ទី​១០​នៃ​គ្រិស្ត​សករាជ។
ដោយ ឱម ឧត្ដម
2010-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ដំណាក់កាល​បន្ទាប់​ជា​សម័យ​កាល​រុង​រឿង​នោះ អ្នក​ជំនាញ​បាន​គិត​ចាប់​ពី​សតវត្សរ៍​ទី​១០ រហូត​ទៅ​ដល់​សតវត្សរ៍​ទី​១៣​នៃ​គ្រិស្ត​សករាជ។ សម័យកាល​ចុង​ក្រោយ​គេ​របស់​អង្គរ គឺ​ចាប់​ពី​ចុង​សតវត្សរ៍​ទី​១៣​មក ដែល​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​គិត​ថា ជា​ដំណាក់កាល​ធា្លក់​ចុះ​របស់​សម័យ​កាល​មួយ​នេះ។

ដំណាក់​កាល​ចុង​ក្រោយ​នេះ នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្រ្ត​មួយចំនួន​បាន​កត់​ត្រា​ថា មាន​ការ​បោះ​បង់​ចោល​រាជធានី​អង្គរ​ទៅ​សាង​សង់​រាជធានី​ថ្មី​មួយ​ទៀត​នៅ​តំបន់​មួយ​ក្នុង​ខែត្រ​កំពង់ចាម។ ប៉ុន្តែ​តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​មួយ​ចំនួន​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លង​មក​នេះ​បាន​រក​ឃើញ​ថា មិន​មាន​ការ​បោះ​បង់​ចោល​រាជធានី​អង្គរ​នោះ​ឡើយ។

លោក ឱម ឧត្តម ដែល​បាន​ជួប​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ប្រវត្តិសាស្រ្ត បណ្ឌិត​វិទ្យាសាស្រ្ត​នយោបាយ ព្រមទាំង​អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ផង​ដែរ​នោះ មាន​សេចក្តី​រាយ​ការណ៍​ពី​បញ្ហា​នេះ។


ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល