ឧបករណ៍​តន្រ្តី​ខ្មែរ​"ចាប៉ី"

អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ចាប៉ី​ដង​វែង​មាន​អាយុកាល​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ គឺ​តាំង​ពី​មុន​សម័យ​អង្គរ​ទៅ​ទៀត ហើយ​បច្ចុប្បន្ន​ឧបករណ៍​តន្រ្តី​ចាប៉ី ត្រូវ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កំពុង​តែ​រៀបចំ​បញ្ចូល​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។
ដោយ ឱម ឧត្ដម
2010-01-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ដែល​មាន​ឧបករណ៍​តន្រ្តី​ចាប៉ី​ដង​វែង​នេះ គឺ​មាន​តែ​កម្ពុជា​តែ​មួយ​គត់។ ទោះ​បី​ជា​បែប​នេះ​ក៏ដោយ ឧបករណ៍​ប្រភេទ​កម្រ​នេះ​មិន​ទទួល​បាន​ការ​និយម​ពី​មនុស្ស​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។

ចំពោះ​អ្នក​ចេះ​លេង​ឧបករណ៍​តន្រ្តី​នេះ​វិញ មាន​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​មុខ​ខ្វះ​ក្រោយ ដែល​តម្រូវ​ឲ្យ​គាត់​ត្រូវ​ទៅ​អង្គុយ​តាម​ចិញ្ចើម​ថ្នល់​ច្រៀង​ចាប៉ី​ដើម្បី​សុំទាន​ពី​មនុស្សម្នា​មួយ​ចំនួន​ទៅ​វិញ។

លោក ឱម ឧត្តម ដែល​បាន​ជួប​សម្ភាស​ជាមួយ​នឹង​អ្នក​ជំនាញ ព្រមទាំង​អ្នក​ចម្រៀង​ចាប៉ី​ផង​នោះ​មាន​សេចក្តី​រាយ​ការណ៍​អំពីរឿង​នេះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល