ការ​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ពី​បទ​ឧក្រិដ្ឋ​ខ្មែរក្រហម

សហព្រះរាជឤជ្ញា នៃតុលាការសាលាក្តីខ្មែរក្រហម បានអំពាវនាវ ឱ្យមាន ការស៊ើបអង្កេតថ្មីៗ ថែមទៀត នៅមណ្ឌលសន្តិសុខ ឃុំឃាំង មួយ កាលក្នុងសម័យឃោរឃៅ ដែលគេបានដឹង ជាទូទៅ នៅស្រុកខ្មែរនោះ ។
ដោយ ឃឹម សារ៉ង
2008.03.31

នៅក្នុងការដាក់ពាក្យបន្ថែម ជាផ្លូវការ កាលពីថ្ងៃពុធកន្លងទៅ ជូន សហចៅក្រម ស៊ើបអង្កេតនោះ សហព្រះរាជឤជ្ញា បានស្នើសុំ ឱ្យមាន ការស្រាវជ្រាវ ចំពោះ ការពោលអះឤងនានា ដែលលើកឡើង ដោយក្រុមសង្គមស៊ីវិល និងជនរងគ្រោះ ។

ព័ត៌មាន របស់អង្គការសហប្រជាជាតិ ចុះថ្ងៃ ២៨ មីនា ២០០៨ បានឱ្យដឹងថា ការអះឤងនោះ គឺទាក់ទងនឹង មណ្ឌលសន្តិសុខមួយ ដែលខ្មែរជាច្រើន ត្រូវបានឃុំឃាំង ដោយខុសច្បាប់ រង ស្ថានភាពអមនុស្សធម៌ និង បង្ខំឱ្យធ្វើពលកម្មធ្ងន់ធ្ងរ រងទារុណកម្ម និង ត្រូវបានគេសម្លាប់ កាលក្នុងចន្លោះ ឆ្នាំ ១៩៧៥ និង ១៩៧៩ ។

សហព្រះរាជឤជ្ញា លោក រ៉ូប៊ែ ប៉ឺទី  (Robert Petit) បានមាន ប្រសាសន៍ថា ចំពោះ ការអះឤងនោះ បើសិនជា រកឃើញថា ពិតមែននោះ ឤចបានជាឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ហើយ ឤចជា ការរំលោភច្បាប់ព្រហ្មទណ្ឌ ឆ្នាំ ១៩៥៦ ដែលឤច ដាក់ទោស ក្រោមច្បាប់ របស់ តុលាការខ្មែរក្រហមផង ។

សហព្រះរាជឤជ្ញា ក៏បានស្នើឱ្យមានការស៊ើបអង្កេតលើ នួន ជា, អៀង សារី, ខៀវ សំផន, អៀង ធីរិទ្ធ និង កាំង ហ្កិចអ៊ាវ ដែលបច្ចុប្បន្ន កំពុងស្ថិតក្នុង មន្ទីរឃុំឃាំងនោះ ថាតើ ពាក់ពន្ធនឹង ឧក្រិដ្ឋកម្មនោះឬទេ ? ៕

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។