សម្ភាស Nate Thayer អំពី​ការជួប​សម្ភាស​ជាមួយ​មេ​ដឹកនាំ​ខ្មែរ​ក្រហម (ភាគ១០២)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​សូម​លើក​យក​បទសម្ភាសន៍​ជាមួយ​អ្នក​កាសែត លោក ណេត សេយើ (Nate Thayer) អំពី​ការជួប​សម្ភាសន៍​ជាមួយ ប៉ុល ពត។
ដោយ ជីវិតា
2008-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

១៨​ឆ្នាំ​ក្រោយពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ដោយ​កងទ័ព​វៀតណាម ប៉ុល ពត អតីត​បង​ធំ​ទី​១ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​របប​ខ្មែរ​ក្រហម បាន​ផ្តល់​បទសម្ភាសន៍​ដល់​លោក ណេត សេយើ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា នៅ​ក្នុង​ឆ្នាំ​១៩៩៧ ក្រោយ​ពី​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ឲ្យ​រស់នៅ​ក្នុង​ផ្ទះ​ដោយ​អតីត​យុទ្ធមិត្ត​របស់​ខ្លូន​គឺ​តា​ម៉ុក នៅ​ក្នុង​ស្រុក​អន្លង់វែង។

តើ​ហេតុ​ដូចម្តេច​បាន​ជា ប៉ុល ពត យល់ព្រម​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​បរទេស​រូប​នេះ? តើ ប៉ុល ពត បាន​ប្រាប់​អ្វី​ខ្លះ​ដល់​លោក ណេត សេយើ?

នៅ​ក្នុង​នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​នា​ពេល​នេះ សូម​អញ្ជើញ​ស្តាប់​ការរៀបរាប់​របស់​លោក ណេត សេយើ តាម​ការចោទសួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ៖

ក្នុង​បទសម្ភាសន៍​ភាគ​បន្ត​នេះ ប៉ុល ពត បាន​បា្រប់​លោក ណេត សេយើ ថា គាត់​មាន​កំហុស​ខ្លះ ប៉ុន្តែ​គាត់​បាន​ទប់ស្កាត់​មិន​ឲ្យ​វៀតណាម​លេប​យក​ប្រទេស​កម្ពុជា។

នៅ​ក្នុង​នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​នា​ពេល​នេះ សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់​លោក ជីវិតា ជាមួយ លោក ណេត សេយើ ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ៖

នៅ​ក្នុង​បទសម្ភាសន៍​ភាគ​បន្ត​នេះ ប៉ុល ពត បាន​បដិសេធ​ថា គាត់​មិន​ដែល​ឮ​អំពី​វត្តមាន​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង​ទេ។

នៅ​ក្នុង​នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​នា​ពេល​នេះ សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់​លោក ជីវិតា ជាមួយ​លោក ណេត សេយើ ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ៖

ក្រោម​ការដឹកនាំ​របស់ ប៉ុល ពត អតីត​បង​ធំ​ទី​១ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​របប​ខ្មែរ​ក្រហម ចាប់​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ដើម​ឆ្នាំ​១៩៧៩ ពលរដ្ឋ​ប្រមាណ​២​លាន​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវ​គេ​ចោទ​ថា​ស្លាប់​រង្គាល។

មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ ដែល ប៉ុល ពត បាន​បដិសេធ​ថា​មិន​ដឹង​នោះ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ដាក់​អ្នក​ទោស​ដែល​ភាគ​ច្រើន​ជា​កម្មាភិបាល​និង​យោធា​ខ្មែរ​ក្រហម។

អ្នក​ទោស​រង​ការធ្វើ​ទារុណកម្ម​សួរ​យក​ចម្លើយ​មុន​នឹង​ប្រហារ​ជីវិត​ក្នុង​នោះ​មាន​ចំនួន​ប្រមាណ​១៦០០០​នាក់​ស្លាប់។ លុះ​ដល់​ឆ្នាំ​១៩៩៧ ប៉ុល ពត នៅ​ឯ​ស្រុក​អន្លង់វែង បាន​ផ្តល់​បទសម្ភាសន៍​ដល់​លោក ណេត សេយើ នៃ​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា។

នៅ​ក្នុង​នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ដែល​លោក ណេត សេយើ អះអាង​អំពី​គោល​នយោបាយ​របស់ ប៉ុល ពត ថា បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ចុះ​ទន់​ខ្សោយ​ដែល​ជា​កត្តា​នាំ​ទៅ​ដល់​ជ័យជម្នះ​របស់​កងទ័ព​វៀតណាម ដែល​សាកសួរ​ដោយ​លោក ជីវិតា៖

នៅ​ក្នុង​នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​នា​ពេល​នេះ លោក ណេត សេយើ ជម្រាប​ជូន​បន្ត​អំពី​ការអះអាង​របស់ ប៉ុល ពត ដែល​ថា មាន​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម និង​ចរិត​បុគ្គលិក​លក្ខណៈ​នៃ​ពួក​គេ​ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ៖

លោក ជីវិតា បាន​ជួប​សម្ភាស​ជាមួយ លោក ណេត ស្សេអឺ នៃ​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា​ដែល​បាន​ជួប​សម្ភាសន៍​ជាមួយ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ រួម​មាន​តាម៉ុ មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់ និង កាំង ហ្កិចអ៊ាវ ហៅ ឌុច មេ​គុក​ទួលស្លែង​ផងដែរ។

លោក ណេត ស្សេអឺ បាន​អះអាង​ថា តាម៉ុក​បាន​សារភាព​ថា នៅ​ក្នុង​របប​ខ្មែរ​ក្រហម​មាន​ការសម្លាប់​មនុស្ស​ពិត​មែន ប៉ុន្តែ​ជន​រងគ្រោះ​ទាំង​នោះ​គឺ​ជា​វៀតណាម​ឬ​ធ្វើការ​ឲ្យ​វៀតណាម។ ចំណែក ឌុច វិញ បាន​សារភាព​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​ពី​លើ​គាត់​ក្នុង​ការចេញ​បញ្ជា​ចាប់​ចង​និង​សម្លាប់​មនុស្ស​នៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង មាន នួន ជា និង សុន សេន។

សូម​អញ្ជើញ​ស្តាប់ លោក ណេត ស្សេអឺ រៀបរាប់​តាម​ការសាកសួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

មនុស្ស​ប្រមាណ​២​លាន​នាក់​បាន​ត្រូវ​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ ដោយសារ​តែ​គោល​នយោបាយ​ដឹកនាំ​ប្រទេស​ដ៏​បរាជ័យ​របស់​មេ​ដឹកនាំ​ខ្មែរ​ក្រហម។

ជិត​៣០​ឆ្នាំ​ក្រោយ​ពី​របប​នេះ​បាន​ត្រូវ​ដួល​រលំ​ដោយសារ​កងទ័ព​វៀតណាម ពុំ​មាន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​រូប​ណា​មួយ​សារភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​ហ៊ាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​និង​សម្តែង​វិប្បដិសារី​សោះ​ឡើយ ក្រៅ​តែ​ពី កាំង ហ្កិចអ៊ាវ ហៅ ឌុច អតីត​មេ​គុក​ទួលស្លែង​ម្នាក់​គត់​ប៉ុណ្ណោះ។ តើ​អ្វី​ទៅ​ដែល​បាន​ជំរុញ​ឲ្យ ឌុច ចេញ​មុខ​សារភាព​នោះ?

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់​លោក ជីវិតា ជាមួយ​និង លោក ណេត ស្សេអឺ នៃ​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា ដែល​បាន​ឲ្យ​ដឹង​ថា គឺ​ព្រះ​យេស៊ូ​គ្រិស្ត​ជា​អ្នក​មាន​ឥទ្ធិពល​លើ ឌុច បាន​ដឹកនាំ​ចិត្ត​របស់​អតីត​មេ​គុក​ដ៏​សាហាវ​រូប​នេះ​សារភាព​នូវ​អំពើ​ឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​គុក​ទួលស្លែង​ជា​ការលាង​បាប​ជា​ថ្នូរ​ឡើង​ទៅ​កាន់​ឋានសូគ៌ ដែល​ព្រះគម្ពីរ​បាន​បង្គាប់ ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

នៅ​ឆ្នាំ​១៩៩៧ មេ​ដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​មាន ប៉ុល ពត, នួន ជា, ខៀវ សំផន និង តាម៉ុក នៅ​អន្លង់វែង បាន​ផ្តល់​បទសម្ភាសន៍​ដល់​លោក ណេត ស្សេអឺ  នៃ​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា។

សូម​អញ្ជើញ​ស្តាប់​ការរៀបរាប់​របស់​លោក ណេត ស្សេអឺ ដែល​បាន​ឲ្យ​ដឹង​ថា ពួក​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នោះ​ពុំ​បាន​បង្ហាញ​នូវ​វិប្បដិសារី​និង​ការទទួល​ខុស​ត្រូវ​ចំពោះ​ការដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​ហាយនភាព​នោះ​ឡើយ តាម​ការចោទសួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​១៩៩៧ មេ​ដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​នៅ​ក្នុង​ស្រុក​អន្លង់វែង​ដែល​ជា​តំបន់​លាក់​ខ្លួន​ដ៏​រឹងមាំ​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម​ចាប់ផ្តើម​ឈ្លោះ​បែក​បាក់​គ្នា​ជា​ចំហ។ ប៉ុល ពត បន្ទាប់​ពី​មាន​ការសង្ស័យ​ថា អតីត​យុទ្ធមិត្ត​និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​គាត់​គឺ​សមមិត្ត សុន សេន បាន​ក្បត់​នឹង​បដិវត្តន៍​ក៏​បាន​បញ្ជា​ឲ្យ​សម្លាប់​ក្រុម​គ្រួសារ​ទាំងមូល។

សូម​អញ្ជើញ​ស្តាប់​ការរៀបរាប់​របស់​លោក ណេត ស្សេអឺ នៃ​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា​ដែល​បាន​សម្ភាស ប៉ុល ពត ដោយ​ផ្ទាល់ អំពី​មូលហេតុ​លម្អិត​ដែល​នាំ​ឲ្យ ប៉ុល ពត សម្លាប់ សុន សេន តាម​ការចោទសួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

លោក ណេត ស្សេអឺ នៃ​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា បាន​អះអាង​ថា ខៀវ សំផន ជា​អាយ៉ង​របស់ ប៉ុល ពត និង​តា​ម៉ុក។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ភាគ​បន្ត​ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

ក្នុង​ខែ​មិថុនា ឆ្នាំ​១៩៩៧ នៅ​ក្នុង​ស្រុក​អន្លង់វែង ដែល​ជា​តំបន់​លាក់​ខ្លួន​ដ៏​រឹងមាំ​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម ប៉ុល ពត បាន​ចេញ​បញ្ជា​សម្លាប់ លោក សុន សេន ដែល​ជា​យុទ្ធមិត្ត​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​គាត់។

ភ្លាមៗ​នោះ លោក ខៀវ សំផន អតីត​ប្រធាន​គណៈប្រធាន​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម តាម​ការផ្សាយ​របស់​វិទ្យុ​ខ្មែរ​ក្រហម បាន​ហៅ​លោក សុន សេន ថា​ជា​ជន​ក្បត់​ជាតិ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់​ពី​តាម៉ុក មេបញ្ជាការ​យោធា​ខ្មែរ​ក្រហម ដណ្តើម​អំណាច​បាន​ពី ប៉ុល ពត លោក ខៀវ សំផន បាន​ហៅ​លោក សុន សេន ថា​សមមិត្ត និង​ហៅ ប៉ុល ពត ថា​ជា​ជន​ក្បត់​ទៅ​វិញ។ តើ​ហេតុ​អ្វី​បាន​ជា លោក ខៀវ សំផន បត់បែន​លឿន​ដូច្នេះ?

លោក ណេត ស្សេអឺ នៃ​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា​ដែល​បាន​សម្ភាស​លោក ខៀវ សំផន និង​លោក នួន ជា ផងដែរ​នោះ សូម​ផ្តល់​ចម្លើយ​ជូន​តាម​ការចោទ​សួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Very interesting.Very good questioner.As a ex-Lon Nol Army lived in his regime,I believe Pol Pot more than Duch.I did not see any killing nor any corpse but I believe that there was a killing in his regime and I see a lot of Killing and a lot of corpses after communist Viet.invade Cambodia.Their worrisome was right ,the Cambodia right now is merely a Vietnam colonial .Khiev Samphan anticipating was right because know Hun Sen use Pol Pot exaggerated 'killing & suffering'as a toll to hold his power and to make Cambodian ,especially young generation,congratulate he master Vietnam invader.

Dec 13, 2009 02:16 AM

គេហទំព័រ​ទាំងមូល