ភាគ ២០. សម្ភាស បងធំទី២ នៃរបប ខ្មែរក្រហម (ក)

នៅក្នុងនាទី “ប្រវត្តិ នៃដំណើរទៅកាន់ វាលមរណៈ” ក្នុងភាគទី ភាគ ២០ (ក) នេះ វិទ្យុ ឤស៊ីសេរី សូមនាំមកនូវ បទសម្ភាសន៍ ជាមួយ បងទី២ នៃរបប ខ្មែរក្រហម នួន ជា ជុំវិញ ប្រវត្តិផ្សេងៗ មុនពេល បម្រើសកម្មភាព កុម្មុយនីស្ត នៅកម្ពុជា ដែលមានសេចក្តី ដូចតទៅ ៖
ដោយ សំ បូរិន្ទ
2007.01.07

នួន ជា ៖ ឥឡូវ ប្អូនចង់សួរអីទៀត មានប្រសាសន៍ ឱ្យអស់ទៅ ។

សំ បូរិន្ទ ៖ តាមពិតទៅ ចំណុចសំខាន់មិនងាយអស់ទេ ប៉ុន្តែហោចណាស់ សម្រាប់ថ្ងៃនេះ បងមានប្រសាសន៍ខ្លះហើយ អំពីមូលហេតុ ព្រោះឤនេះ មែនទែនទៅ ធ្វើអ្វីៗ មានទំនាក់ទំនង ដើមហេតុរបស់រឿង ។ ខ្ញុំចង់ដឹងពីដំបូងដៃ នៃការចូលចិត្ត ចាប់ឤរម្មណ៍ ជាមួយនឹង គណបក្ស បដិវត្តន៍ ប្រជាជនកម្ពុជា នៅក្នុងពេលដំបូង កាលហ្នឹង បងឃើញ ប្រទេសកម្ពុជា មានដំណើរទំនងរបៀបម៉េច បានជាជំរុញចិត្តបង ឱ្យត្រូវតែធ្វើអ្វីមួយនោះ ?

នួន ជា ៖ ខ្ញុំកើតនៅក្នុងឤណានិគមនិយម បារាំងសែស វាគ្រប់គ្រងប្រទេសយើង ពីឆ្នាំ ១៨៦៣ ខ្ញុំកើតក្នុងឆ្នាំ ១៩២៦ ។ កើតឡើង ធំក្តីកាលណា ខ្ញុំក៏ធំស្ថិតក្នុង របប ឤណានិគមនិយមនេះ ហើយនិង របបសក្តិភូមិ កាលណោះ ។ បញ្ហានេះ ធ្វើឱ្យខ្ញុំ មិនទាន់ជា មានគំនិត ស្នេហាជាតិអីប៉ុន្មានទេ ស្អប់អំពើអយុត្តិធម៌ ។ ខ្ញុំឃើញអ្នកមាន ជិះជាន់ ធ្វើបាបអ្នកក្រ អ្នករាជការ វ៉ៃភូមិស្រុក ភូមិស្រែរបស់ឯង មេឃុំ ដើរយកពន្ធយកអី និយាយរួម អយុត្តិធម៌ វាស៊ីរូង វាជាមហារីក នៃសង្គមយើង ចេះតែរីកហើយ ។ ឤនេះ ដែលខ្ញុំ ចាប់ឤរម្មណ៍ ខ្ញុំមិនទាន់ចាប់ឤរម្មណ៍ ពីប្រទេសឯករាជ្យអី ប៉ុន្មានទេ ប៉ុន្តែស្អប់ ស្អប់ឤហ្នឹង ឤហ្នឹង ជាមូលហេតុដើម ឤហ្នឹង ដែលនាំឱ្យខ្ញុំ គិតពីខាងតស៊ូ ។

បញ្ហាទីពីរ ថ្ងៃមួយ ខ្ញុំដើរទៅលេងបច្ឆាៗ ឃើញគេដុតខ្មោច ខ្មោចនោះក្រញ៉ង់ សរសៃវាទាញ ខ្ញុំនឹក ដូចសង្វែកក្នុងចិត្តភ្លាម ។ ខ្ញុំត្រឡប់មកវិញ ខ្ញុំប្រាប់ជីដូចខ្ញុំថា យាយ ខ្ញុំបួសហើយណា ប៉ុន្តែកាលណោះ ខ្ញុំនៅតូចៗ ។ យាយថា អើគិតឱ្យស្រួលបួលទៅ បួសក៏បួសទៅ ។ ដូច្នោះ កាលណោះ ផ្លូវខ្ញុំមានពីរ ដែលខ្ញុំដឹងក្តីហើយ មួយនយោបាយតស៊ូ ដើម្បីរំដោះ ប្រទេសជាតិ ពីរបួសតែម្តង ។ ខ្ញុំបើបួស ខ្ញុំបួសមិនសឹកទេ បួសរហូត ព្រោះខ្ញុំ ដូចជាមាននិស្ស័យ ជាមួយ ព្រះធម៌ តាំងពីដើមមក ការឤណិតឤសូរ ចាស់ទុំអីៗ វាមាននិស្ស័យជាប់ អ៊¥ចឹងតែម្តង នេះហើយ ជាមូលដ្ឋានដំបូង របស់ខ្ញុំ គឺជាតិ និងសាសនា ដោយខ្ញុំឃើញ ជាក់ស្តែង ឤនេះជាដំបូង ។

ដល់អ៊¥ចឹងទៅ ពេលនោះបារាំង គេប្រគល់បាត់ដំបង សៀមរាប ទៅឱ្យជប៉ុន ជប៉ុន គេដោះស្រាយ ចាត់ចែងទៅ ខ្ញុំត្រូវទៅរៀន នៅប្រទេសថៃ នេះជម្រាបសង្ខេប ។ ទៅរៀន ប្រទេសថៃ ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំឃើញថៃ កាលណោះ (ពុទ្ធសករាជ) ឆ្នាំ ២៤៨៥ គេមាន លទ្ធិប្រជាធិបតេយ្យ គ្រាន់បើបន្តិចដែរ ប៉ុន្តែ មិនមែនប្រជាធិបតេយ្យអី បរិសុទ្ធពេកទេ នៅមាន អយុត្តិធម៌ដែរ អ្នកមានជិះជាន់អ្នកក្រ អ្នកក្រលំបាក រហេមរហាម កាន់តែធ្វើឱ្យខ្ញុំ ចាប់ឤរម្មណ៍ទៅទៀត ។

ពីដើមខ្ញុំស្មានថា ថៃ ឯករាជ្យ ប៉ុន្តែមែនទែន បានខ្ញុំថា ចុមថៃអ៊¥ចេះដែរតើ ។ ដល់អ៊¥ចឹងទៅ ខ្ញុំក៏ខំស្វែងរក មិត្តភ័ក្តិ អ្នកដែលគេយល់ ។ ហើយខ្ញុំនៅវត្ត ដល់ខ្ញុំនៅវត្ត ខ្ញុំបានទទួល ការអប់រំពីព្រះសង្ឃ មួយឤទិត្យ ទៅស្តាប់ធម៌ម្តងៗ បើថា អ្នកឯងខានស្តាប់ធម៌ ៤ឤទិត្យ ត្រូវដេញចេញពីវត្ត ហេតុដូច្នោះ មានរបៀបរៀបរយ ល្អណាស់ ។ ហើយលោកសង្ឃ សុទ្ធតែមហា លោកប្រើវោហាសាស្ត្រ ល្អៗ ធ្វើឱ្យខ្ញុំ កាន់តែភ្ញាក់រឮក ខាងពុទ្ធសាសនាដែរ ។

ក៏ប៉ុន្តែក្នុងសង្គមហ្នឹង ពុទ្ធសាសនា និងឤណាចក្រ វាប្រឡូកគ្នាណាស់ ។ កាលណោះ ខ្ញុំមិនទាន់ចូល មហាវិទ្យាល័យ ធម្មតាទេ ខ្ញុំនៅរៀនថ្នាក់មធ្យម ក៏ប៉ុន្តែ ដល់ខ្ញុំចប់ថ្នាក់ មធ្យមទៅ ខ្ញុំចូលត្រៀម ត្រៀមមហាវិទ្យាល័យ ធម្មសាទហ្នឹង ។ ពេលហ្នឹង គ្រូគេចម្រើនៗ គេពន្យល់អធិប្បាយ អំពីយើង ត្រូវចេះស្រឡាញ់ប្រជាជន ត្រូវបម្រើ ប្រជាជន ពីព្រោះគ្រូអស់នេះ សុទ្ធថ្នាក់ឌុកទ័រ មកពី ស្រុកបារាំង ក៏មានមកពីឤល្លឺម៉ង់ ក៏មាន ។ ហើយហ្នឹង អ្នកដែលធ្វើប្រធាន គឺ ហ្លួង ប្រឌិត ។

ហ្លួងèប្រឌិត ការដែលគាត់កែប្រែ ការគ្រប់គ្រង ត្រូវគេ ចោទគាត់ ថា ជាកុម្មុយនីស្ត ហើយ គាត់រត់ទៅនៅ ស្រុកបារាំង មួយរយៈទៅ ដូច្នោះ ពួកអ្នកចម្រើន ខ្លះក៏គេចម្រើនទៅ ហើយ ពួកដែលមិនចម្រើន ក៏ធ្វើទុក្ខបុកម្នេញ ពួកចម្រើនសម័យហ្នឹង ។ ដល់អ៊¥ចឹង ការយល់ដឹង របស់ខ្ញុំ ខាងផ្នែកនយោបាយ កាន់តែយល់ម្តងបន្តិចៗ ដូច្នេះ អ្វីៗទាំងអស់ វាចម្រើន ពីតូចទៅធំ ពីតិចទៅច្រើន មិនមែនដាក់ភ្លាម ខ្ញុំទៅស្នេហាជាតិអីភ្លាមទេ អត់ទេ ម្តងបន្តិចៗ ។

ដល់អ៊¥ចឹង មានគេឃើញមិត្តភ័ក្តិខ្ញុំ ក៏គេទៅ កាលណោះ មានសង្គ្រាមកូរ៉េ ហើយកាលណោះ ខ្ញុំបានមើលសៀវភៅ កាសែតកុម្មុយនីស្ត គេហៅ កាសែតមហាជន កាសែតមហាជន កាសែតកុម្មុយនីស្ត ។ គេនិយាយថា បក្សកុម្មុយនីស្ត ជួយស្រោចស្រង់ប្រទេស ដែលជា ឤណានិគមនិយម របស់បរទេស ។ ក្នុងសៀវភៅហ្នឹង គេមានគូរ ពីរូបវៀតណាម លាវ ថៃ ជួយគ្នាដាំដើមឈើ ស្រោចស្រង់ប្រទេសជាតិ ខ្ញុំក៏កាន់តែចាប់ឤរម្មណ៍ ព្រោះ វាជាទិសមួយ ដែលខ្ញុំត្រូវរក ប៉ុន្តែទិសទីពីរ ដែលខ្ញុំមិនដាច់ គឺព្រះពុទ្ធសាសនា ។

ដល់អ៊¥ចឹង ខ្ញុំទៅចូលក្នុងយុវជន ប្រជាធិបតេយ្យថៃ គេមានអង្គការគេ អង្គការនេះ ជាអង្គការបក្ស គេដឹកនាំ ។ ដូច្នោះ ខ្ញុំក៏បានចូលរួមជាមួយគេ ធ្វើការងារសង្គមកិច្ច ដូចជា ប្រឆាំងនឹង អំពើផ្តាច់ការ អីៗអស់ហ្នឹង រួមគ្នាធ្វើមិទ្ទិញ បោះខិត្តប័ណ្ណទៅ ខ្ញុំចេះតែចម្រើន ធំធាត់ បន្តិចៗឡើង ខ្ញុំក៏យល់ដឹងហើយ ។ ក៏ប៉ុន្តែថា បញ្ហានេះ ដាច់ពីគំនិតចាស់អីៗ ការស្រណោះ ឤឡោះឤល័យអី សេចក្តីស្នេហាអី វានៅច្របូកច្របល់គ្នាណាស់ រវាងចម្រើន និងមិនចម្រើន ក៏ប៉ុន្តែការចម្រើន វាគ្រប់ដណ្តប់ វាទាញ ។ ខ្ញុំនិយាយមែន ទៅទេសហ្នឹង លោកច្រើនតែប្រាប់ថា យើងទៅឃើញនារីហ្នឹង កុំឱ្យមើលតែសំបកក្រៅ មើលឃើញដូចជា ឤសុខ យកឤសុខ មកពិចារណា ពិចារណាច្រើនដង វាឃើញតែស្អាត ។ ថាយី អញមិនកើតទេ ចេះតែខំ ហើយខ្ញុំមិនទៅធ្វើអី ផ្តេសផ្តាសទេ ។ ហើយកាលណោះក្រ មិនមានលុយកាក់អី ប៉ុន្មានទេ ។

ដល់ខ្ញុំរៀនចប់មហាវិទ្យាល័យ កាលហ្នុង សង្គ្រាមលោកលើកទី២ នៅក្នុងសង្គ្រាមលោក លើកទី២ ជប៉ុនចូលហើយ ជប៉ុនចូលស្រុកថៃផង ហើយ ទម្លាក់គ្រាប់បែកអី ខ្ញុំឃើញថា វាអយុត្តិធម៌ណាស់ ។ ដល់អ៊¥ចឹងទៅ ខ្ញុំធ្វើការ ខ្ញុំចូលធ្វើការ ច្រើនកន្លែង ប្រឡង គ្មានអ្នកណាគេជួយទេ ពីព្រោះ ខ្ញុំគ្មានខ្នងអីនៅថៃទេ ប្រឡងខ្លួនឯង ចេះតែបាន ។ ដំបូងឡើង ខ្ញុំធ្វើការ នៅក្រសួងឃ្លាំង ក្រុមបញ្ជី... ដល់អ៊¥ចឹងទៅ ខ្ញុំដូចជា ធុញទ្រាន់ណាស់ សុទ្ធតែតួលេខ ។

ដល់អ៊¥ចឹងទៅ ខ្ញុំទៅសុំគេប្រឡងចូលធ្វើការ ក្រសួង ការបរទេស ខ្ញុំប្រឡងបានទៀត ខ្ញុំទទួល គេឱ្យជាស្មៀនទេ ប្រាក់ខែទាបទេ កាលណោះប្រាក់ខែ មួយខែ ២៤បាត ។ ដល់ធ្វើការ ក្រសួងការបរទេស គេឱ្យធ្វើការ មិនមែន ទទួលការខុសត្រូវទេ ឱ្យធ្វើការ ផ្នែកឥណ្ឌូចិន រួមភូមាមួយទៀត ។ មានកម្ពុជា លាវ វៀតណាម ហើយផ្អោប ភូមាមួយទៀតចូល គេហៅថា ផ្នែកឥណ្ឌូចិន ។ ដល់ខ្ញុំធ្វើការកន្លែងហ្នឹង បានបន្តិច ខ្ញុំឃើញគេរាយការណ៍ មកពី ព្រំប្រទល់អី ឃើញបារាំង វាធ្វើបាបបងប្អូនលាវ ធ្វើបាបចិន ជួនណា យាយចាស់ៗ ចុះទៅងូតទឹក វាបាញ់អី នៅប៉ាកសាន ប៉ាកសេ ហើយនៅ ឃើញយើងកាលណោះ កើតចលនា ឥស្សរៈហើយ នៅឤរញ្ញ ប្អូនចាំបានទេ កាលហ្នុង ?

សំ បូរិន្ទ ៖ ខ្ញុំអត់ទាន់យល់ដំណើរហ្នុងសោះ ព្រោះវាក្មេងហួស ។ នួន ជា ៖ អើឆ្នាំ ១៩៤១-១៩៤២ អី ពុទ្ធសករាជ ២៤៨៦-៨៧ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។