ភាគ ២០. សម្ភាស បងធំទី២ នៃរបប ខ្មែរក្រហម (ខ)

នៅក្នុងនាទី “ប្រវត្តិ នៃដំណើរទៅកាន់ វាលមរណៈ” ក្នុងភាគទី ភាគ ២០ (ខ) នេះ វិទ្យុ ឤស៊ីសេរី សូមនាំមកនូវ បទសម្ភាសន៍ ជាមួយ បងទី២ នៃរបប ខ្មែរក្រហម នួន ជា ជុំវិញ ប្រវត្តិផ្សេងៗ មុនពេល បម្រើសកម្មភាព កុម្មុយនីស្ត នៅកម្ពុជា ដែលមានសេចក្តី ដូចតទៅ ៖
ដោយ សំ បូរិន្ទ
2007.01.08

សំ បូរិន្ទ ៖ ពេលដែលបង ចេញធ្វើការដំបូង ឤយុប៉ុន្មាន ក្រសួងឃ្លាំងហ្នឹង ? នួន ជា ៖ ក្រសួងឃ្លាំង ប្រហែលជាឤយុ ១៨ មានសិទ្ធិចូលហើយ ។

សំ បូរិន្ទ ៖ បងជាសញ្ជាតិខ្មែរឬ ? នួន ជា ៖ ខ្ញុំខ្មែរ ប៉ុន្តែ ពួកបាត់ដំបង គេឱ្យចូលជាតិថៃ ទាំងអស់ បាត់ដំបង សៀមរាប ។ ដល់អ៊¥ចឹងទៅ ខ្ញុំក៏មានសិទ្ធិដែរ គេមិនថា ជាតិដើមខ្មែរមែន គេហៅថៃទាំងអស់ ឤហ្នឹង ជានយោបាយ របស់គេ ប៉ុន្តែខ្ញុំឃើញថៃ ក៏មិនទាន់ ប្រជាធិបតេយ្យទេ ។

សំ បូរិន្ទ ៖ ឥឡូវបងចូលធ្វើការ នៅក្រសួងការបរទេស ដែលទទួលបន្ទុក ឥណ្ឌូចិន ហើយបូក ភូមាមួយទៀត ? នួន ជា ៖ បាទ ។ ដល់ខ្ញុំទៅ ទៅ ខ្ញុំច្រើនទទួលសំបុត្រ សេចក្តីរាយការណ៍ ឃើញបារាំង វាធ្វើបាបចាស់ៗ យាយីលាវ ធ្វើបាបខ្មែរ វៀតណាម អីៗ ខ្ញុំកាន់តែ ចាប់ឤរម្មណ៍ ។ ហើយ កាលណោះ ចៃដន្យអី វាមានចលនាឥស្សរៈ នៅឤរញ្ញប្រទេស ហេតុដូច្នោះ ខ្មែរឥស្សរៈយើង មួយចំនួន ក៏រត់ទៅពឹងថៃទៅ ប៉ុន្តែ ខ្មែរឥស្សរៈ កាលណោះ មិនទាន់មាន មាគ៌ានយោបាយអី ត្រឹមត្រូវទេ គិតតែពីរឿងលុយ ។

ដូចជា ឥស្សរៈ ...ដាប ឈួន ឥស្សរៈ ហ៊ុល ដែលឮទេ ហ៊ុល វង្សអនុភាព ។ សំ បូរិន្ទ ៖ បាទឮឈ្មោះហ្នឹង ។ នួន ជា ៖ ចៅ ប៉ក់ ឤចារ្យយី ឤចារ្យយាំង ពុទ្ធ ឆាយ, សីវ ធីង ឯណាណោះ សុទ្ធតែឥស្សរៈក្លែងក្លាយ ធ្វើបាប កាប់សម្លាប់ ប្រជាជន ប្លន់អី ។ ខ្ញុំឃើញ យីយើង... ខ្ញុំគិតខ្លួនឯងទេ ខ្ញុំគិតថា បើនៅធ្វើការតទៅទៀត ក៏មិនបានប្រយោជន៍អី កាលណោះ ខ្ញុំចូលបក្សហើយ បក្សថៃ ។ ខ្ញុំក៏ទៅសុំអនុញ្ញាតគេ ទៅធ្វើការ នៅប្រទេសថៃ គេអនុញ្ញាតឱ្យមក ដល់មកនេះ ខ្ញុំក៏ កាលណោះ មានបក្សកុម្មុយនីស្ត ឥណ្ឌូចិន ។

សំ បូរិន្ទ ៖ ខ្ញុំសូមបញ្ជាក់ ត្រង់ហ្នឹងបន្តិច ដែលថា ចូលបក្សថៃហ្នឹង បក្សថៃហ្នឹង គឺជា បក្សកុម្មុយនីស្តថៃ ដែរ ? នួន ជា ៖ បាទ បក្សកុម្មុយនីស្តថៃ ដែលប្រឆាំងនឹង ជប៉ុន ។ សំ បូរិន្ទ ៖ ប៉ុន្តែ ខាងរដ្ឋាភិបាល គេអត់ធ្វើទុក្ខអីទេ ខាងរដ្ឋាភិបាលថៃ ? នួន ជា ៖ ដែលធ្វើទុក្ខៗ ប៉ុន្តែសម្ងាត់ ។

សំ បូរិន្ទ ៖ ឥឡូវ បងទៅសុំខាង គណបក្សថៃហើយ ។ នួន ជា ៖ បាទ ព្រោះខ្ញុំជាខ្មែរ គេអនុញ្ញាតភ្លាម អនុញ្ញាតភ្លាម គេទាក់ទង តាមរយៈវៀតណាម ផ្ទេរខ្ញុំ មកខាងបក្ស កុម្មុយនីស្តឥណ្ឌូចិន ។ ដល់អ៊¥ចឹងខ្ញុំ ឆ្នាំ ១៩៥០ ខ្ញុំធ្វើដំណើរពីថៃ មកប៉ៃលិន មូលដ្ឋានចាស់ខ្ញុំ នៅប៉ៃលិន សំឡូតនេះ ខ្ទុម សំឡូត ស្រែអណ្តូងអី អស់ហ្នឹង ឤនេះ ខ្ញុំនិយាយសង្ខេបៗ ។ នេះឯងដែលធ្វើឱ្យខ្ញុំ មានការយល់ដឹង ហើយតស៊ូបាន ឆ្នាំ ១៩៥០, ៥១, ៥២, ៥៣ មានកិច្ចព្រមព្រៀង ហ្សឺណែវ ស្តីអំពីសង្គ្រាម នៅឥណ្ឌូចិន កាលណោះបារាំង វាចាញ់នៅ ឌៀន បៀនភូ ។

ដល់អ៊¥ចឹងទៅ កិច្ចព្រមព្រៀងហ្សឺណែវ កំណត់តែមួយៗ វៀតណាម ត្រូវចែកជា ពីរផ្នែក ខាងលើ វៀតណាមខាងជើង ត្រឹមខ្សែស្រប ទី១៧ ហើយវៀតណាម ខាងត្បូង នៅក្រោម ការគ្រប់គ្រងរបស់បារាំង និងបៅដាយ ។ ហើយលាវ គេមាន២ខេត្ត ពុងសាលី, សាំនឿ ដែលជាខេត្តលាវ ទៅប្រមូលផ្តុំ ខាងខ្មែរយើង គ្មានខេត្តប្រមូលផ្តុំនោះទេ អ្នកឥស្សរៈទាំងអស់ អ្នកធ្វើការងារ ទាំងអស់ កាលណោះ គេហៅខ្មែរវៀតមិញ ត្រូវចូលទៅរួមរស់នៅ ក្នុងសង្គមជាតិ ក្រោមអំណាច របស់រដ្ឋាភិបាលកម្ពុជា ។

ខ្ញុំក៏ទៅ ប៉ុន្តែទៅនោះ ក៏មិនបានសុខអីដែរ ពួកឃោរឃៅ ដូចជាពួក លន់ នល់ ពួក គូ រុន ពួកចៅហ្វាយខេត្ត ដែលឃោរឃៅ ហើយជាពិសេស មេទាហានឃោរឃៅហ្នឹង ធ្វើបាបខ្មែរ ដែលគេហៅ គេដាក់ឈ្មោះថា ខ្មែរវៀតមិញ នៅស្រុក នៅផ្ទះមិនបាន ។ ដូច្នោះ ឆ្នាំ ១៩៥៦ មានការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ សង្គមរាស្ត្រនិយម ឡើងកាន់អំណាច ដល់អ៊¥ចឹងទៅ ក៏នៅអ៊¥ចឹងៗទៅ ក៏ប៉ុន្តែខាងណោះ ខ្ញុំបានទៅក្រៅ ធ្វើការកសាងកម្លាំង ព្រោះកាលណោះ បក្សកុម្មុយនីស្ត បក្សជនខ្មែរ គេបង្ក្រាបទាំងអស់ អ្នកខ្លះរត់ទៅនៅឯណេះ អ្នកខ្លះ ធ្វើជាលេងបៀ លេងប៉ោ ធ្វើមិនជាធ្វើឯណា លេងមែនទែន កុំឱ្យគេចោទថា កុម្មុយនីស្ត ផឹកស៊ីអីទៅ ខូចក៏មានដែរ ។ កាលណោះ និយាយរួមទៅ នៅសល់បន្តិចបន្តួច អត់ទាំងមាន បក្សជនអីផងទេ អស់រលីងហើយ ។

វៀតណាម គេទៅស្រុកគេទៅ យកទាំងខ្មែរ ១៦០០នាក់ តាមខ្ញុំដឹង ព្រោះពេលនោះ ខ្ញុំមិនបាន នៅកម្ពុជាទេ ខ្ញុំនៅជាប់នៅវៀតណាម ឯណោះ មកមិនរួច ។ ហើយ បានមកធ្វើការ ក្រោយមកទៀត ខ្ញុំធ្វើដំណើរមកកម្ពុជា បានគេឧទ្ទេសនាម ឱ្យទៅទាក់ទង សាឡុត ស នេះ ព្រោះ សាឡុត ស កាលណោះ គាត់មកពី ស្រុកបារាំងវិញ គាត់ចេញទៅបូព៌ា គាត់ចេញទៅ បូព៌ាហ្នឹង ទាក់ទងគ្នាបាន រៀងរហូតមក ចាប់ដៃគ្នា ធ្វើការសម្ងាត់ រហូតដល់ឆ្នាំ ១៩៦៨ ទប់ទល់ គេធ្វើបាបខ្លាំងពេក ក៏ប្រជាជន បំពាក់ឤវុធ ។ កាលណោះ យើងបំពាក់ឤវុធ មិនបានទេ ពីព្រោះ មិនទាន់ដល់ថ្នាក់ទេ ដូច្នោះ បានសុំឱ្យ មិត្តយើងទាំងអស់ កុំក្តៅក្រហាយពេក ។ ដល់ឈប់បំពាក់ឤវុធ ៦៨ ឆ្នាំ ៧០ រដ្ឋប្រហារក្តឹង ។

នេះនែ៎ ដល់រដ្ឋប្រហារក្តឹងហ្នឹង ខ្ញុំកម្លាំងមានខ្លះហើយ ហើយពួកទាហាន លន់ នល់ អី បាក់បែកខ្ទេចខ្ទី ខ្លះរត់មកចូលយើង ខ្លះរត់ទៅផ្ទះ ប៉ុន្តែពួកនេះ ច្រើនឃោរឃៅណាស់ ដូចជា ពួកហៅថា ពួកម៉ៃហ្វក ពួកម៉ៃហ្វក វាសាក់នឹងដៃវា ស្អែកងាប់ បើមិនអ៊¥ចឹងទេ ថ្ងៃណេះ ធ្វើអីធ្វើទៅ ស្អែកងាប់ហើយ ម៉ៃហ្វក ដែលជា ដៃជើងឤមេរិក ។ កាលណោះ មានចលនា ខ្មែរសេរី ដែលមាន សឺន ង៉ុកថាញ់ ចេញពីខ្មែរសេរីដែរ ។ ខ្ញុំភ្លេចនិយាយពីចលនា សឺន ង៉ុកថាញ់ ។ ដូច្នោះបញ្ហានេះ បើនិយាយគ្នាច្រើន ទាល់តែជួបគ្នា ៣-៤-៥ថ្ងៃឯណោះ ខ្ញុំនិយាយខ្លីៗទៅចុះ ។

សំ បូរិន្ទ ៖ បាទសង្ខេបកាល សាឡុត ស តាំងទីនៅបូព៌ាហ្នឹង គឺម្តុំណា នៅខេត្តណា ? នួន ជា ៖ នៅព្រំដែន ស្វាយរៀង ព្រៃវែង ជាប់វៀតណាម ។ សំ បូរិន្ទ ៖ តាមពិត ដូចបង មានប្រសាសន៍ អម្បាញ់មិញអ៊¥ចឹង គឺថា បើសិនជានិយាយ ឱ្យល្អិតល្អន់ គឺថា ប៉ុន្មានថ្ងៃ ក៏មិនចប់ដែរ ប៉ុន្តែ បើសិនជាច្រូតកាត់ នូវគំនិត ទាំងអស់ហ្នឹងឯង ជាមូលហេតុ នៃការដែលធ្វើឱ្យ បងហ្នឹង ត្រូវរៀបចំឱ្យមាន ការបដិវត្តន៍មួយថ្មី អ៊¥ចឹង ? នួន ជា ៖ បាទ ។

សំ បូរិន្ទ ៖ ខ្ញុំចង់ដឹងថា ឥឡូវ ចូលធ្វើបដិវត្តន៍ អ៊¥ចឹងហើយ តើនៅពេលដែល ចលនាតស៊ូ បានទទួលជោគជ័យ រួចហើយ ប្រសិនបើប្រៀបធៀប អំពី ពេលដែលជោគជ័យ ទៅនឹងពេល ដែលមិនទាន់ជោគជ័យ ការខុសត្រូវគ្នាពេលហ្នុង បងឃើញយ៉ាងម៉េច ?

នួន ជា ៖ រឿងអំណាច កាលដែលយើង មិនទាន់មាន ជោគជ័យ យើងមានកាន់អំណាចអី យើងជាបក្សមួយតូច នៅកៀនជញ្ជាំងទេ គ្មានអ្នកណា គេស្គាល់ទេ សូម្បីតែ បរទេសខ្លះ ក៏មិនដែល ស្គាល់យើងផង ក៏ប៉ុន្តែ ដល់យើងដឹកនាំឈ្នះទៅ វ៉ៃឈ្នះឤមេរិក ឆ្នាំ ១៩៧៥ បានបក្សវាឡើងឈ្មោះ ។ យើងវ៉ៃឆ្នាំ ១៩៧៥ ឈ្នះស្អាតណាស់ មិនមែនបរទេសណា មកជួយទេ ឈ្នះដោយជាតិឯង វីរភាព របស់ប្រជាជនខ្មែរ ធំណាស់ ។ ត្រង់ហ្នឹងហើយ ដែលខ្ញុំគោរព ខ្ញុំសរសើរ នូវវីរភាព របស់ម៉ែឳ ចាស់ទុំ កូនប្រុស កូនស្រី គ្រួសារខ្លះ លះបង់ប្តី គ្រួសារខ្លះ លះបង់កូន ៧-៨នាក់ ទៅតស៊ូ ជាមួយកងទ័ព លន់ នល់ ។

ដូច្នោះអស្ចារ្យណាស់ ជាតិយើង ត្រង់ហ្នឹងហើយ ដែល ...វាលេច លេចរឿង ៣ឆ្នាំ ។ ក៏ប៉ុន្តែ រឿង ៥ឆ្នាំ ដែលឤមេរិក ដឹកនាំ បញ្ជាឱ្យ លន់ នល់, សារី មតៈ, សឺន ង៉ុកថាញ់ ធ្វើរដ្ឋប្រហារ គេមិនសូវគិតដល់ ។ ហើយពេលហ្នឹង ប្រជាជនស្លាប់ប៉ុន្មាន ពេលដែល លន់ នល់ ធ្វើរដ្ឋប្រហារ ទម្លាក់ព្រះករុណាហ្នឹង ប្រជាជនបាតុកម្ម ច្រើនណាស់ ស្លាប់មិនតិចទេ ដូចជា នៅខាង... និង ស្ពានជ្រោយឤឱកអី ហើយនៅកំពង់ចាម អីអស់ហ្នឹង ។ ដូច្នេះ បញ្ហានេះ បើថា និយាយឱ្យល្អិត ត្រូវសរសេរច្រើនណាស់ តែណ្ហើយចុះ ព្រោះខ្ញុំជិតទៅវត្តហើយ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។