ភាគ ២០. សម្ភាស បងធំទី២ នៃរបប ខ្មែរក្រហម (គ)

នៅក្នុងនាទី “ប្រវត្តិ នៃដំណើរទៅកាន់ វាលមរណៈ” ក្នុងភាគទី ភាគ ២០ (គ) នេះ វិទ្យុ ឤស៊ីសេរី សូមនាំមកនូវ បទសម្ភាសន៍ ជាមួយ បងទី២ នៃរបប ខ្មែរក្រហម នួន ជា ជុំវិញ ប្រវត្តិផ្សេងៗ មុនពេល បម្រើសកម្មភាព កុម្មុយនីស្ត នៅកម្ពុជា ដែលមានសេចក្តី ដូចតទៅ ៖
ដោយ សំ បូរិន្ទ
2007.01.09

សំ បូរិន្ទ ៖ ចំណុចត្រង់ហ្នឹង គឺជាចំណុច ដែលចលនាតស៊ូ មានជោគជ័យទៅ បងឃើញ ប្រទេសកម្ពុជា គឺជាប្រទេស ដែលបានជ័យជម្នះ ដោយការតស៊ូ របស់ប្រជាជន អ៊¥ចឹង ?

នួន ជា ៖ បាទ ដោយការតស៊ូ របស់ប្រជាជន មិនមែនកម្ពុជា ប្រជាធិបតេយ្យ តែឯងទេ កម្ពុជាប្រជាធិបតេយ្យ ជាទឹកភ្លៀងមួយដំណក់ ខ្ញុំអី ជាទឹកភ្លៀងមួយដំណក់ រួម ប៉ុន្តែ អ្នកដែលសំខាន់គឺមហាជន ជាពិសេស មហាជនកសិករ កសិករក្រីក្រ កសិករកណ្តាល ពិសេសទៀត មហាសាមគ្គីជាតិ ។ ហើយពេលហ្នុង ព្រះករុណា ក៏មានតួនាទី សំខាន់ណាស់ដែរ ពីព្រោះ ព្រះអង្គអំពាវនាវ ឱ្យជាតិ ប្រជាជន ចេញម៉ាគី តស៊ូជាមួយពួក លន់ នល់ ត្រង់ហ្នឹងហើយ ដែលជាចលនាធំ ។ ដូច្នោះ ចលនាយើងធំណាស់ ខាងក្រោមមានបាតគ្រឹះ គឺកសិករ កម្មករ ប្រជាពលករ ព្រះសង្ឃ ក៏សំខាន់ណាស់ដែរ ដូច្នេះ គឺថា ចលនាជាតិទាំងមូល មិនមែនចលនា កម្ពុជា ប្រជាធិបតេយ្យ តែឯងទេ ឯខាងលើ មានព្រះករុណា មានអីៗ ពេលនេះហើយ ដែលពួកបញ្ញាជនខ្លះ រត់ទៅចូល វាអ៊¥ចឹង ប៉ុន្តែថា ជួនណា ខ្លះទ្រាំបានទៅ ខ្លះក៏ទ្រាំមិនបានទៅ ក៏មានបញ្ហានោះ បញ្ហានេះ គេមកវិញមក ឤហ្នឹងវាធម្មតាទេ ព្រោះការតស៊ូ វាមិនមែនស្រួលឯណា ។

សំ បូរិន្ទ ៖ ដោយបងមានប្រសាសន៍ ពីព្រះករុណា ។ ខ្ញុំចង់ដឹងថា ពេលព្រះករុណា ដែលត្រូវ ធ្វើរដ្ឋប្រហារ ពេលហ្នុង ព្រះអង្គ លោកនៅក្រៅប្រទេស ? នួន ជា ៖ នៅក្រៅប្រទេស នៅរុស្ស៊ី ហើយកំពុងធ្វើដំណើរ យាងត្រឡប់មកវិញ ។ សំ បូរិន្ទ ៖ ខ្ញុំចង់ដឹងថា តើព្រះករុណា ដែលលោកចូលរួម ជាមួយក្រុម កម្ពុជាប្រជាធិបតេយ្យ នៅពេលនោះ ដោយសារព្រះអង្គ ខ្លួនព្រះអង្គ ឬក៏ដោយសារ នរណាអន្ទងព្រះអង្គ ឱ្យចូលរួម ?

នួន ជា ៖ កាលណោះមានពីរ តាមខ្ញុំដឹង ។ ពេលហ្នឹង សាឡុត ស ធ្វើដំណើរទៅ ហាណូយហើយ កាលណោះ ខ្ញុំឃើញមួយ ធាតុពិតរបស់ព្រះអង្គ ជាអ្នកស្នេហាជាតិ មួយ ទីពីរ ក៏មានចិន មានសូវៀតអី គេជួយឧបត្ថម្ភ ប៉ុន្តែឤហ្នឹង វាជាសត្យានុម័តទេ អត្តនោម័ត គឺតួព្រះអង្គឯង ដែលជាអ្នកសម្រេច ។ ស្អីក៏ដោយ វាអត្តនោម័តយើង ជាធំ ទោះបីថា ខាងក្រៅគេជួយម៉េច ប៉ុន្តែបើយើងមិនធ្វើ ស្រេចលើយើង ។

សំ បូរិន្ទ ៖ ប៉ុន្តែពេលនោះ ព្រះអង្គលោកផង ប៉ុន្តែ ខាងវៀតណាម ខាងចិន ខាងមេដឹកនាំ ដូចលោក សាឡុត ស អីជាដើម ទាក់ទងជាមួយព្រះអង្គ ភ្លាមទេ ពេលហ្នុង ? នួន ជា ៖ ទាក់ទងភ្លាម ចិន វៀតណាមអី គេទាក់ទងភ្លាម ។ ផាំ វ៉ាន់ដុង ទៅជួប ជូ អេនឡាយ នៅប៉េកាំង តាមខ្ញុំចាំទេ ខុសត្រូវមិនដឹងទេ ។ ទៅជួបព្រះករុណា ទៅជួប ប្រឹក្សាគ្នាទៅ ថា ត្រូវតែតស៊ូ ហើយព្រះអង្គ ធ្វើជាប្រធាន ។ ប្រវត្តិសាស្ត្រ វាស្មុគស្មាញ បត់បែនអ៊¥ចឹង វាទាល់តែនិយាយគ្នាហើយ សួរគ្នាផ្ទាល់មាត់ អ៊¥ចេះអ៊¥ចុះទៅ សៀវភៅក្រាស់ណាស់ បរទេស វាមិនសូវដឹងទេ ។

សំ បូរិន្ទ ៖ តាមពិត ខ្ញុំដឹងថាបង រៀបចំខ្លួនទៅវត្ត បន្តិចទៀត ប៉ុន្តែ ខ្ញុំសុំ មួយមាត់ពីរទៀត គឺទាក់ទងនឹង រឿងសាសនា ព្រះពុទ្ធសាសនា ជាពិសេស ហើយដោយសារ មានប្រសាសន៍ កន្លងមកហើយក្តី ទាំងចិត្តឤរម្មណ៍ក្តី គឺជាអ្នកសាសនា ប៉ុន្តែ នៅក្នុងសម័យ របបគ្រប់គ្រង កម្ពុជាប្រជាធិបតេយ្យ គឺថា មនុស្សទូទៅ គេនិយាយអ៊¥ចឹង តែម្តង ហើយមែនទែន សកម្មភាព វាជាក់ស្តែងទៅទៀតផង ថា ក្រុមកម្ពុជាប្រជាធិបតេយ្យ បំផ្លិចបំផ្លាញ សាសនា ជាពិសេស ព្រះពុទ្ធសាសនា ដែលជាប្រពៃណីខ្មែរ ។ បងយល់យ៉ាងម៉េចដែរ ចំពោះ ការចោទអ៊¥ចឹង ?

នួន ជា ៖ មានត្រូវ ក៏មានខុស ពីព្រោះ អ្នកដែលចូលមក ធ្វើបដិវត្តន៍ មិនមែនយល់ ព្រះពុទ្ធសាសនា ឯណាប៉ុន្មាន ម៉េចហៅថា ព្រះពុទ្ធសាសនា វាមានស្អីខ្លះ ? សាសនាវត្ថុ សាសនាបុគ្គល សាសនាពិធីការ សាសនាធម៌ ។ យើងខ្ញុំ យកសាសនា ព្រះធម៌ វិជ្ជា និងការប្រតិបត្តិ រួមជាមួយគ្នា ដូច្នោះ យើងកុំឱ្យនិយាយ ព្រះពុទ្ធសាសនា តែមាត់ទទេ និយាយតែពិធីការ និយាយតែ ខាងធ្វើវិហារ ធ្វើអី ត្រូវធ្វើ ប៉ុន្តែឱ្យល្មម សមស្របនឹងជីវភាព ប្រជាជនផង ។ ប៉ុន្តែ សំខាន់ចរិត បេះដូង របស់ព្រះពុទ្ធសាសនា ស្អី ? គឺនិពាន្ត និពាន្តគឺស្អី គឺត្រជាក់ ព្រហ្មវិហារ ៤ ដែលជាធម៌ទ្រទ្រង់លោក មេត្តា ករុណា មុនិតា និងឧបេក្ខា ហេវិបុស្បៈ សីលសមាធិបញ្ញា ទាំងអស់នេះ ខ្ញុំឃើញគេ មិនសូវប្រើ ស្អីឡើង និយាយថា ទៅវត្ត ប៉ុន្តែទៅវត្តហ្នឹង ខ្លះទៅផ្តេសផ្តាសទេ ដូច្នេះពេលនោះ ពពួកខូច ក៏មានដែរ ពួកខូចក្នុងជួរខ្ញុំ ដែលធ្វើជ្រុល ដែលហៅថា ឆ្វេងនិយម ។

ឯសង្គមពេលនោះ វាប្រែប្រួលជា សង្គមសហករណ៍ សង្គមអី ព្រះសង្ឃលោក ក៏ត្រូវកែប្រែគំនិត លោកក៏ត្រូវសម្រួល ជីវិត របស់ព្រះអង្គ ទៅអ៊¥ចឹងដែរទៅ ។ ឤនេះមិនមែន យើងចេញច្បាប់ មិនឱ្យបួស មិនឱ្យអីទេ ឯព្រះវិហារ កាលណោះ ពិភាក្សាគ្នាដែរ ថា យើងក្នុងកំពុងសង្គ្រាម យើងកុំទាន់ ធ្វើអីប៉ុន្មាន យើងគិត ពីរឿងស្រែសិន ស្រែជាមូលដ្ឋាន របស់ជាតិ សាសនា ។ ដូច្នោះ បើយើង មិនគិតអីណា អ្នកណា ទៅសែងរបួស អ្នកណាទៅធ្វើពេទ្យ អ្នកណាទៅអីៗ វាច្រើនណាស់ សង្គ្រាម សង្គ្រាមមួយទាំងមូល ធំណាស់ ។ ខ្ញុំមិនជឿ ខ្ញុំមិនជឿថា កុម្មុយនីស្ត វាបំផ្លាញសាសនា មានមែន មានពួកកុម្មុយនីស្ត ទាំងមូល ប៉ុន្តែថា មានបុគ្គលជាច្រើន ដែលមិនយល់ ព្រះពុទ្ធសាសនា មាន... លោកសឹក អស់ហើយអីៗ គេថា លោកចង់សឹក ខ្លួនលោក ។ ឤអស់នេះណាស់ ខ្ញុំមិនជឿដែរ ប៉ុន្តែថា ចលនាហ្នឹង ឱ្យវាទៅបន្តិច ដើម្បីយើង ទាញមកវិញ ។ នេះបញ្ហាវាអ៊¥ចឹង ប៉ុន្តែកុំយល់ថា ជនកុម្មុយនីស្ត មិនគោរពព្រះពុទ្ធសាសនា ។

ខ្ញុំនិយាយ ជាក់ស្តែង សួរខ្លួនខ្ញុំចុះ ពេលណាដែលឤមេរិក ទម្លាប់គ្រាប់បែក ខ្លាំងពេក នឹកគុណម៉ែ គុណឳ យកព្រះម៉ែធរណី ស្រោចលើក្បាល នឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដូច្នេះ ជនកុម្មុយនីស្ត គោរពព្រះពុទ្ធសាសនា ប៉ុន្តែគោរព មិនដូចអ្នកដទៃ ដែលគ្រាន់តែសំពះ រូបខាងចិត្ត គឺព្រះ នៅក្នុងបេះដូងៗ ខ្ញុំបញ្ជាក់ហើយ បញ្ជាក់ទៀត ព្រះនៅក្នុងបេះដូង ធម៌ព្រះ នៅក្នុងបេះដូង មិនមែនគ្រាន់តែថា នមោទស្សៈៗ អត់ទាន់ដឹងអី ។ ម្ងៃណោះ លោកពីរអង្គ មន្តបិណ្ឌបាត្រ រៃអង្គាស មកពីព្រៃវែង ឤចារ្យពីរនាក់ មកបិណ្ឌបាត្រ ធ្វើវិហារ ខ្ញុំសួរថា មាឃបូជា មានន័យយ៉ាងម៉េច ? អត់ដឹង ហើយខ្ញុំសួរថា ពុទ្ធៈ ប្រែថាម៉េច ? ក៏មិនដឹងទៀត ។

ខ្ញុំថា ឱព្រះពុទ្ធសាសនាយើង រារោយហើយ ។ ដូច្នោះហើយ ត្រង់ណេះ ខ្ញុំទទួលស្គាល់ ដូចព្រះលោកថា អ៊¥ចឹង សាសនា ថារបស់ទថាគត ឤប់ឱនដោយសារ សាវ័ក របស់ព្រះអង្គឯង ។ សព្វថ្ងៃ ពុទ្ធសាសនិកជន ទៅបន់ព្រះ សុំកន្ទុយលេខទេ មិនមែនទៅបន់ព្រះ រកកម្ចាត់លោភៈ ទោសៈ មោហៈអីណា ។ ហើយព្រះសង្ឃខ្លះ ក៏ប្រព្រឹត្តព្រះអង្គ មិនសមរម្យដែរ ដូចជា ធ្វើស្នេហ៍ ស្រោចទឹក ឱ្យកន្ទុយលេខ អីៗហ្នឹង ឤនេះហើយ ដែលគេហៅថា មហារាជ របស់សាសនា ។ បញ្ហានេះ ដែលយើងត្រូវគិតគូរ គិតគូរទាំងអស់គ្នា ។ ហើយ គំនិតខ្ញុំសព្វថ្ងៃ គិតអ៊¥ចេះទៅទៀត យើងហ៊ានដាក់ថា ជាតិ សាសនា ព្រះមហាក្សត្រ ចុះម៉េចក៏យើង មិនលៃច្នៃ ជាតិ សាសនា សីល៥ ឱ្យប្រចាំភូមិហ្នឹង ។ ភូមិមួយៗ បើកាន់សីល៥ ខ្ញុំថាល្អណាស់ ព្រះសង្ឃខ្លះ សព្វថ្ងៃ គាត់កាន់សីល៥ មិនបានទេ កុំទៅនិយាយដល់ ២៧០ប៉ុន្មានហ្នុង នេះខ្ញុំនិយាយខ្លះទេ ។ ដូច្នោះ គ្រាន់តែយល់អ៊¥ចឹង ឃើញអ៊¥ចឹង បានថា អូបើបណ្តោយឱ្យ ទៅទៀត ព្រះពុទ្ធសាសនាយើង ខុសសីលហើយ ។

សំ បូរិន្ទ ៖ ខ្ញុំសូមត្រឡប់ទៅ កន្លែងសំណួរខ្ញុំ ខាងដើមវិញមិញ ក្នុងឋានៈជា អ្នកដឹកនាំកំពូល របស់បក្ស ហើយម៉្យាង ទីពីរ គឺដោយសារធ្លាប់ ជាអ្នកបួសរៀន ក្នុងព្រះពុទ្ធសាសនា ក៏ប៉ុន្តែ ការកែទម្រង់ហ្នឹង គឺជ្រុលទៅរក ការបំផ្លាញ ទៅរក ការកម្ទេចចោលទៅវិញ ។ តើរឿងហ្នឹង បងស្របថា ក្រុមខ្មែរក្រហម កម្ទេច ព្រះពុទ្ធសាសនា ចោលអ៊¥ចឹងទេ ?

នួន ជា ៖ ខ្ញុំមិនយល់អ៊¥ចឹងទេ ដោះស្រាយចាស់ ដើម្បីកសាងថ្មី មិនមែនកម្ទេច ជាស្ថាពរទេ គឺថា ដោះស្រាយឤណា ដែលឤក្រក់ កម្ទេចអ្វី ដែលវាឱនថយ មិនមែន ពុទ្ធសាសនា វាជាសាសនាដទៃ ព្រហ្មញ្ញសាសនា ក៏មាន អីក៏មាន ដូច្នោះ យល់ឱ្យច្បាស់ ពុទ្ធសាសនា មិនមែន ព្រហ្មញ្ញសាសនាទេ គឺពុទ្ធសាសនា បរិសុទ្ធនេះ គឺស្អី ? គឺឧត្តមគតិ របស់ពុទ្ធសាសនា គឺស្អី ? និពាន្ត ។ គោលការណ៍ របស់និពាន្ត គឺស្អី ? កម្ចាត់ឤក្រក់ ធ្វើល្អ ធ្វើចិត្តឱ្យបរិសុទ្ធ ។ ប្រចាំថ្ងៃ យកអីជាទិសដៅ សីលសមាធិបញ្ញា កសាងខ្លួន យ៉ាងម៉េច ស្គាល់ទុក្ខ ប៉ុន្តែព្រះ លោកមិនមែនឱ្យយើង កើតទុក្ខទេ ព្រះឱ្យយើងស្គាល់ទុក្ខ ដឹងទុក្ខ ស្គាល់មូលហេតុ នៃទុក្ខនិរោធ ត្រូវដោះស្រាយទុក្ខ ហើយ មានវិធីដោះស្រាយទុក្ខ តាមមគ្គ ដែលមានអង្គ៨ ឤនេះ ខ្ញុំចាំច្បាស់ណាស់ ដូច្នេះ បើដើរផ្លូវនេះ វាត្រូវណាស់ ។

ក៏ប៉ុន្តែ សង្គមយើងសព្វថ្ងៃ សង្គមយើងពីដើម កាលណា មិនយកសាសនា ធ្វើជាគ្រឹះទេ ឧបមាថា យើងមានបច្ច័យ៤ មានផ្ទះ មានខោឤវ មានអី បច្ច័យ៤ មិនបាច់និយាយទេ ក៏ប៉ុន្តែ បើគ្មានគុណធម៌ របស់ព្រះពុទ្ធសាសនា ទ្រទ្រង់ បច្ច័យ៤ នេះ រលាយ ។ ទិសដៅយើង មិនមែនកសាង ត្រឹមតែបច្ច័យ៤ ទេ គឺកសាង ធ្វើឱ្យមនុស្ស មានសុខសន្តិភាព ទាំងអស់គ្នា នេះហើយជា សម័យព្រះអរិយៈ អរិយៈមេត្រៃ ។

ខ្ញុំនឹកឃើញដល់ ព្រះអរិយៈមេត្រៃ គឺថា ទាំងអស់គ្នា ឃើញហើយ ញញឹមតែម្តងភាតរភាព ព្រោះបើយើងកើតមក ជាមិត្តរួមសុខ រួមទុក្ខ រួមចាស់ រួមឈឺ រួមស្លាប់ ទាំងអស់គ្នា ត្រូវការអីទៅស្អប់គ្នា ? ខ្ញុំពិតមែនតែថា ខ្ញុំធ្វើសង្គ្រាម ជាមួយឤមេរិក ក៏ដោយ ជាមួយវៀតណាម ក៏ដោយ ខ្ញុំអត់ទៅស្អប់ ប្រជាជនវៀតណាម ស្អប់ ប្រជាជនឤមេរិកទេ ខ្ញុំស្រឡាញ់ គោរពណាស់ ប៉ុន្តែ ខ្ញុំស្អប់ ពួកអ្នកឈ្លានពាន យើងត្រូវបែងចែក ។ ឯព្រះពុទ្ធសាសនា ខ្ញុំមិនមែនមើលងាយ ព្រះពុទ្ធសាសនាទេ ប៉ុន្តែ ខ្ញុំមិនចូលចិត្ត ព្រះសង្ឃណា ដែលមិនដើរតាមគន្លង ព្រះពុទ្ធសាសនា ឧបមា ទៅស្នេហ៍ស្នូកអីៗ ឬដើររៃអង្គាស គ្មានច្បាប់ គ្មានទម្លាប់អីអស់នេះ វាមិនត្រូវទេ យ៉ាងណានេះហើយ ដែលធ្វើឱ្យ ព្រះពុទ្ធសាសនាយើង រាយរោយ ។

សព្វថ្ងៃនេះ ខ្ញុំជម្រាបត្រង់ កុំថាតែកូនសិស្សអី ដែលរាជការយើងចាស់ ចេះថ្វាយបង្គំព្រះទេ ? មានម្តងនោះ ប៉ុន្តែ មិនមែនសម័យនេះទេ មានរាជការម្នាក់ ទៅថ្វាយបង្គំលោក អីអ៊¥ចឹង លោកថា សូត្រនមោបីចប់ទៅ នមោៗ នមោ បីចប់ហើយ មិនមែននមោទស្សៈ ឯណា ដូច្នេះ សូម្បីតែ រដ្ឋការខ្លះ ក៏មិនចេះសូត្រធម៌ដែរ សូត្រធម៌ថ្វាយបង្គំព្រះ ក៏មិនចប់ដែរ ពុទ្ធំ សារណំ គច្ឆាមិ ប្រែថាម៉េច ? ធម្មំ សារណំ គច្ឆាមិ ប្រែថាម៉េច ? ។ ដូច្នេះ ពុទ្ធសាសនា នៅតែបបូរមាត់ ឤនេះ យើងត្រូវការ ខ្ញុំឱ្យពុទ្ធសាសនា ទៅជាបេះដូង របស់យើង នៅក្នុងសាច់ ក្នុងឈាម ក្នុងឆ្អឹង នេះបានវាចម្រើន ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។