ភាគ ១៩. ជនជាតិភាគតិច នៅក្រោម របប កម្ពុជាប្រជាធិបតេយ្យ (ខ)

ក្រោមការគ្រប់គ្រង របស់ខ្មែរក្រហម នៅប្រទេសកម្ពុជា ចន្លោះពីឆ្នាំ ១៩៧៥ និង ១៩៧៩ មានប្រជាជនខ្មែរ ជិតពីរលាននាក់ បានស្លាប់បាត់បង់ជីវិត បណ្តាលមកពី កង្វះជីវជាតិឤហារ ការងារបាក់កម្លាំង និងដោយសារ ការសម្លាប់រង្គាល តាមរូបភាពផ្សេងៗ ។
ដោយ ឡេង ម៉ាលី
2007.01.05

ការប៉ាន់ប្រមាណភាគច្រើន បានលើកឡើងថា ក្នុងចំណោម មនុស្ស ដែលស្លាប់ ចំនួនជិត ពីរលាននាក់នោះ មានគ្រប់ជនជាតិ នៅក្នុងប្រទេសកម្ពុជា រាប់ទាំង ជនជាតិភាគតិចផង ក៏ប៉ុន្តែ ភាគច្រើន គឺជាជនជាតិខ្មែរ ។

ចំពោះជនជាតិភាគតិច ក៏ដូចជាជនជាតិខ្មែរភាគច្រើនដែរ ត្រូវគេធ្វើបាប ប្រសិនបើ កាលពី ក្នុងអំឡុងពេល សង្គ្រាមស៊ីវិល ពួកគេមិនបានគាំទ្របដិវត្តន៍ ឱ្យអស់ពីចិត្ត ពីថ្លើម ឬ ប្រសិនបើពួកគេ សម្រេចចិត្ត រស់នៅក្នុងទីក្រុង ដែលគ្រប់គ្រងដោយរដ្ឋាភិបាល លន់ នល់ ។

នៅក្នុងឯកសារនយោបាយមួយ របស់ ប៉ុល ពត ដែលថ្លែងក្នុង ឱកាសខួប បក្សកុម្មុយនីស្តកម្ពុជា លើកទី១៧ នៅឆ្នាំ១៩៧៧ ថា “ប្រជាជនទាំងអស់ គ្មានរើសអើង ប្រជាជនណា ជាប្រជាជនណា ទាំងអស់គ្នា ស្មើភាព ទាំងអស់គ្នា រស់នៅដូចគ្នា ដូច រដ្ឋធម្មនុញ្ញ បានកំណត់ថា ជាសង្គមស្មើភាព” ។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ ត្រង់មាត្រា ១៣ បានចែងថា ៖ “ត្រូវមានសមភាព ពេញទី រវាងប្រជាជនកម្ពុជា ទាំងអស់ ក្នុងសង្គមកម្ពុជាមួយ ស្មើភាព” ។

បើទោះបីជាមានការធានា ដោយរដ្ឋធម្មនុញ្ញ បែបនេះក្តី ក៏ភស្តុតាង ដែលនៅមានបន្សល់ ទុកបានបង្ហាញថា ជនជាតិភាគតិច មួយចំនួន ត្រូវគេធ្វើបាបធ្ងន់ធ្ងរ ជាងជនជាតិខ្មែរ ។ យ៉ាងហោចណាស់ ក៏មានក្រុមជនជាតិពីរ គឺជនជាតិចាម និងវៀតណាម ត្រូវបានគេ ជ្រើសយកជាពិសេស សម្រាប់ការធ្វើបាប យ៉ាងកំរោល ដោយហេតុតែពួកគេ មិនមែនជា ជនជាតិខ្មែរ ។

ចំពោះករណីជនជាតិចាម ត្រូវគេធ្វើបាប ឬក៏សម្លាប់ ដោយសារតែ ពួកគេភាគច្រើន មិនព្រមលះបង់ចោល សាសនា របស់ពួកគេ ដែលមានប្រពៃណី រស់នៅ ដាច់ដោយឡែក ពីជនជាតិខ្មែរ ។

អ្នកស្រី កុប អៃសះ ជនជាតិចាម និងជាជនរងគ្រោះម្នាក់ នៅក្នុងរបប កម្ពុជាប្រជាធិបតេយ្យ បានឱ្យដឹងអំពី ការធ្វើទុក្ខ ធ្វើបាបជនជាតិចាម ដូច្នេះ ៖ šគេឱ្យយើង កាត់សក់ និង ឱ្យយើងចិញ្ចឹមជ្រូក ។ ធ្វើចម្ការថ្ងៃៗ យប់ឡើងមកវិញ ឱ្យបាយជ្រូកទៅ ជ្រូកណាស្គម គេដាក់ទោស ។ សាសនា អត់មានឱ្យកាន់ អត់ឱ្យប៉ះពាល់ អត់ឱ្យហូបទេ ។ តែនេះ ឱ្យគ្នាចិញ្ចឹម ឱ្យគ្នាកាន់លាងទឹក ។ ឱ្យបាយជ្រូកហ្នឹង អង្អែលចុះអង្អែងឡើង លាងទឹក ។ មិនដុសនឹងដៃ អត់បានទៀត ។ ហូបសាច់ជ្រូក សាច់ឆ្កែ ។ សាច់ឆ្កែកូន ក្មេងប៉ុនៗហ្នឹង កូនតូចអី វាដាក់ត្រឡោក ឱ្យហូប ។ វាឆាក្តៅមួយឆ្នាំង មួយខ្ទះប៉ុណ្ណេះ យកទៅចែកឱ្យកូនហូប តែម្តាយ ហ៊ាននិយាយអីមួយម៉ាត់ វារាយការណ៍ដល់លើ ។ ហូបសាច់ជ្រូក ខជើងជ្រូកដាក់ ពេញៗចានគោម ។ ខ្ញុំហូបអត់ចូល លេបអត់ទៅ ទឹកភ្នែក ។ បាយពីរឬបីម៉ាត់ រួចដើរចេញ ទៅធ្វើការវិញទៅ ។ មិនហូបគេឱ្យកត់ឱ្យ គេៗ យកបញ្ជូនទៅថ្នាក់លើ គេទៅរកសាច់គោឱ្យ ។ បញ្ជូនយកទៅវ៉ៃ ចោលអស់ ៤០ គ្រួសារហើយ ។ ខ្លាំងរកអីប្រៀបមិនបានទេ ។ ខ្លាំងដល់ថ្នាក់ និយាយចាម ក៏វាមិនឱ្យនិយាយ ។ ខាងសាសនា មិនឱ្យនិយាយទេ ។ រួចថ្វាយបង្គំ ដូចថា កម្មខ្លាំង គេថ្វាយបង្គំយប់ បើវាដឹង វាយកការណ៍បាន វាយកទៅវ៉ៃចោល ភ្លាមៗ› ។

លោក ស្មាន ម៉ាត់ សមាជិកគណៈកម្មការវិហារ “មុខដាច់” នាជាយក្រុងភ្នំពេញ បានបញ្ជាក់ឱ្យដឹង អំពីបំរាមដ៏តឹងរ៉ឹងមួយ របស់ព្រះគម្ពីរកូរឤន ចំពោះ អ្នកកាន់សាសនា ឥស្លាម ដូច្នេះថា ៖ šធ្ងន់ធ្ងរណាស់ សាច់ជ្រូកហ្នឹងណា៎ ។ មិចឤចសូម្បីតែ យើងកាន់ហ្នឹង ក៏មិនបាន ។ តាមខ្ញុំដឹង បន្តិចបន្តួចមកថា ជ្រូកហ្នឹង ក៏ជាមនុស្សដែរ គឺមនុស្ស ប្រឆាំងនឹង ព្រះមូហាម៉ាត់ ។ ប្រឆាំងនឹង ព្រះឤឡោះៗ ដាក់ទំនាយឱ្យកើតជាជ្រូក ។ អ៊¥ចឹង ហាមជនជាតិ មិនឱ្យកាន់ កុំថាឡើយហូប ។ តែហូប មានជំងឺទៀត ។ កាលជំនាន់ ប៉ុល ពត វានិយាយអ៊¥ចឹង ថា ចាមត្រូវតែហូបសាច់ជ្រូក អ្នកណា មិនហូបសាច់ជ្រូក ត្រូវតែវ៉ៃចោល ។ ខ្ញុំបានជម្រាបមេកង ថា “បង មានប្រសាសន៍អ៊¥ចឹង ខាតការងារ របស់អង្គការហើយ បើសិនជា ឱ្យអ៊ិស្លាមហូប ត្រូវឈឺហើយ ។ ហូប ឱ្យហូប បើមិន ហូបគេវ៉ៃចោល យើងត្រូវតែហូប ។ ដល់ពេលហូបទៅ មានអី ឈឺទាំងអស់ ។ ក្អួតមក វិញទាំងអស់› ។

លោក ឧស្មាន អ៊ីសា អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌល ឯកសារកម្ពុជា ដែលបានស្រាវជ្រាវ អំពីបញ្ហាជនជាតិចាម នៅក្រោមរបប កម្ពុជាប្រធិបតេយ្យ បានបញ្ជាក់បន្ថែម អំពីការរកឃើញ របស់លោក ចំពោះមូលហេតុ ដែលនាំឱ្យមាន ការធ្វើទុក្ខបុកម្នេញ ឬ សម្លាប់ជនជាតិចាម ដូច្នេះ ៖ šខ្មែរក្រហម សម្លាប់ជនជាតិ នៅក្នុងស្រុកខ្មែរ គឺគ្រប់ជនជាតិ ប៉ុន្តែ បញ្ហា សម្លាប់ជនជាតិចាម ដោយសាសំខាន់ មកពីរឿង សាសនាអ៊ិស្លាម ពីព្រោះ ជនជាតិចាមយើង ដឹងហើយថា ជនជាតិចាម ជាអ្នកគោរព ប្រតិបត្តិសាសនាអ៊ិស្លាម ហើយ តម្រូវឱ្យមាន ការថ្វាយបង់្គំ រាល់ថ្ងៃ តម្រូវឱ្យមានរបៀបរបប ក្នុងការហូបចុក និង ការស្លៀកពាក់ ។ ប៉ុន្តែ នៅពេលដែល ខ្មែរក្រហម ព្យាយាម លុបបំបាត់សាសនា និងប្រពៃណីហ្នឹង គឺចាម មិនសុខចិត្ត បំភ្លេចនូវប្រពៃណី និងសាសនារបស់ខ្លួន ហើយក៏ការសម្លាប់ហ្នឹង វាមានចំនួន ចេះតែកើនឡើងៗ ជាលំដាប់ ចាប់ផ្តើមតាំងពីឆ្នាំ ១៩៧៣ ហើយ ការសម្លាប់ហ្នឹង មកខ្លាំងក្លាមែនទែន នៅឆ្នាំ ១៩៧៧ និង ៧៨› ។

តាមការស្រាវជ្រាវលោក ឧស្មាន អ៊ីសា ក៏បានឱ្យដឹងទៀតថា ការធ្វើទុក្ខបុកម្នេញ ឬ សម្លាប់ជនជាតិចាម បានចាប់ផ្តើម និងមានសភាពធ្ងន់ធ្ងរបំផុត នៅភូមិភាគឧត្តរ ជាពិសេស នៅខេត្តកំពង់ចាម ៖ šជនជាតិចាមភាគច្រើន រស់នៅ ខេត្តកំពង់ចាម ។ ដូច្នេះ ការសម្លាប់ ដែលទ្រង់ទ្រាយ ធំហ្នឹង ក៏កើតឡើង នៅខេត្តកំពង់ចាមដែរ ជាពិសេស នៅក្នុង ស្រុកក្រូចឆ្មារ ។ តាមការស្រាវជ្រាវរបស់ខ្ញុំ គឺកើតឡើង មុនគេហ្នឹង គឺនៅក្នុង ស្រុកក្រូចឆ្មារ តាមភូមិចាមធំៗ នៅក្នុង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ ដំបូងគឺចាប់ មេដឹកនាំសាសនា ពីព្រោះ នៅតាមភូមិមួយៗ ចាមមានគេហៅថា គណៈកម្មការ ដឹកនាំមិត្សជិត មានហាកឹម មានភូឈួយហាកឹម ពីរឬបីនាក់ ហើយក្រៅពីហ្នឹង គឺ សម្លាប់អ្នកមានមុខមានមាត់ ។ បានន័យថា អ្នកដែលមាន ជីវភាពធូរធារ ក្នុងភូមិ ។ អ្នកហ្នឹង ក៏គេចាត់ទុកថា ជាអ្នកដឹកនាំ សាសានា នៅក្នុងភូមិដែរ ។ ក្រៅពី អ្នកដឹកនាំសាសនា និងអ្នកមាន នៅក្នុងភូមិហ្នឹង គឺខ្មែរក្រហម ចាប់ការសម្លាប់ហ្នឹង គឺយើង មើលទៅ គឺមិនខុសពី ការសម្លាប់នៅ ស-២១ ទេ ។ គឺគេ ចាប់យកទៅដាក់គុក នៅស្រុក ហើយសួរចម្លើយ ហើយអ្នកដែលជាប់ នៅក្នុងចម្លើយ សារភាពរបស់ អ្នកដែលត្រូវគេចាប់នោះ ខ្មែរក្រហម បានចាប់បន្ត...› ។

លោក ឧស្មាន អ៊ីសា បានបន្តថា ៖ š...អ៊¥ចឹងហើយ ចាប់បន្តបន្ទាប់ទៅ គឺអស់មេដឹកនាំសាសនា ហើយគឺចាប់ អ្នកធម្មតា ប្រជាជនសាមញ្ញ អ្នកក្រ អ្នកនេសាទ អ្នកធ្វើស្រែចម្ការ គឺប្រមូលចាប់បន្តិចម្តងៗ ។ អ៊¥ចឹងខ្មែរក្រហម នៅឃុំទ្រា ភូមិទ្រា ស្រុកក្រូចឆ្មារហ្នឹង គឺគេបានដើរប្រមូល តាមសហករណ៍ អ្នកដែលគេសង្ស័យ ថាជាចាម ក្នុងនោះ ជាប់ខ្មែរដែរ ។ ហើយប្រមូលយកទៅផ្តុំ នៅមន្ទីរមួយ នៅក្នុងភូមិទ្រាហ្នឹង ។ សួរសំណួរថា តើអ្នកនោះជាចាម ឬខ្មែរ ? ហើយ គេអត់ទាន់ធ្វើអីភ្លាមៗទេ ។ អ្នកដែលឆ្លើយថា ចាម គេដាក់ម្តុំសិន អ្នកដែលឆ្លើយថាខ្មែរ គេដាក់ម្តុំសិន ។ ខ្លះមកហ្នឹងក៏ភ័យ មិនដឹង ជាជ្រើសរើសយក ចម្លើយមួយណា ក៏ឆ្លើយថាខ្លួន ជាកូនកាត់ ឳពុកចាម ឬក៏ម្តាយចាម ហើយឳពុកម្តាយ ម្ខាងទៀត ជាខ្មែរ ។ អ៊¥ចឹង ក្រុមដែលឆ្លើយថា ចាម និងកូនកាត់ហ្នឹង ត្រូវគេយកទៅ សម្លាប់ទាំងអស់ ។ ក្នុងនោះមានអ្នកនៅរស់ បន្តិចបន្តួច ចេញពីក្រុម ដែលគេប្រមូលសម្លាប់ ដោយសារកុហកថា ខ្លួនជាជនជាតិខ្មែរ ។ នៅពេលដែល កុហកហ្នឹង មិនមែនខ្មែរក្រហម ឱ្យរួចខ្លួនភ្លាមទេ គឺគេឃុំទុកមួយរយៈសិន ដើម្បីគេមកតាមដាន សួរនៅមូលដ្ឋាន នៅកងចល័ត ។ ប៉ុន្តែដូចថា មនោសញ្ចេតនា រាប់ឤនគ្នា ចាមខ្មែរ គឺថា ប្រធានកងចល័ត ឬក៏មិត្តភក្តិ ដែលធ្វើការ នៅក្នុងកងជាមួយគ្នា ក៏ចេះតែឆ្លើយ ជួយគ្នាថា អ្នកនោះជាកូនខ្មែរមែន អ៊¥ចឹងទៅ› ។

ទន្ទឹមគ្នានឹងការរៀបរាប់ខាងលើនេះ ក៏មានជានជាតិចាម នៅតំបន់ខ្លះ ហាក់ទទួលបាន ការប្រព្រឹត្តដូចគ្នា នឹងជនជាតិខ្មែរដែរ ។

លោក ហាក់ ស្មាន ឤយុ ៧០ ឆ្នាំ នៅតំបន់ ៥ ក្នុងភូមិភាគពាយ័ព្យ មានប្រសាសន៍ ដូច្នេះ ៖ šខ្ញុំនៅតំបន់ ៥ ។ រឿងធ្វើបាបៗ ប្រហែលគ្នា អត់បាយប្រហែលគ្នា ។ ហូប បបរមួយវែកៗ ដូចគ្នាទាំងអស់ ។ អត់ថា ធ្វើបាបតែចាម ទុកខ្មែរ គឺមិនមែនទេ ។ ទូទៅ ទាំងអស់ ខ្មែរ ចង់យ៉ាប់ជាង ចាមផង ។ វាអត់ធ្វើបាបរឿងអីទេ វាគ្រាន់តែ បង្អត់បាយយើង ។ ក្បាលជង្គង់ ធំជាងក្បាលយើង អស់ហើយ ដើរមិនចង់រួចទេ ។ ទូទៅទាំងអស់ ។ រួចខាងខ្ញុំនេះ ទិស គេឱ្យទៅរកត្រី ធ្វើម៉េចឱ្យបានត្រី› ។

ទោះជាបែបនេះក្តី លោក ឧស្មាន ក៏បានឱ្យដឹងទៀតថា នៅឆ្នាំ ១៩៧៧ នៅភូមិភាគឧត្តរ មេដឹកនាំខ្មែរក្រហម ឈ្មោះ កែ ពក នៅក្នុងអង្គប្រជុំ ធ្លាប់ប្រកាសអំពី គោលនយោបាយ មួយថា ជនជាតិចាម នឹងត្រូវសម្លាប់ឱ្យអស់ នៅមុនឆ្នាំ ១៩៨០ ហើយសាក្សីខ្លះ បានអះឤងថា គោលការណ៍ដូចគ្នានោះ ក៏គេធ្លាប់ឃើញមាន នៅក្នុងឯកសារឈ្មោះ “ផែនការ សហករណ៍ជឿនលឿន” ដែរ ក៏ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ន គ្មានឯកសារបែបនោះ នៅសេសសល់ឡើយ ។

ការស្រាវជ្រាវបានបង្ហាញថា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ វប្បធម៌ប្រពៃណី របស់ជនជាតិចាម ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយ នៅទូទាំងប្រទេសកម្ពុជា យ៉ាងហោចណាស់ មានភូមិចាមចំនួន ១១ ត្រូវបាត់ និងមានជនជាតិចាម ប្រមាណពី ៤សែន ទៅ ៥សែននាក់ ក្នុងចំណោមប្រជាជនចាម ចំនួន ៧សែននាក់ ត្រូវស្លាប់ បាត់បង់ជីវិត ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។