តើ​អាដុលហ្វ ហ៊ីត្លែរ(Adolf Hitler) ជា​នរណា និង​បាន​ប្រព្រឹត្ត​អំពើ​អ្វីខ្លះ?

ដោយ ជី វិតា
2015.02.10
Adolf Hitler 620 លោក អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler) មេដឹកនាំ​ផ្ដាច់​ការ​ជនជាតិ​អាល្លឺម៉ង់។
AFP

កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០១៥ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មានប្រសាសន៍ នៅ​ក្នុង​កិច្ចប្រជុំ​កងរាជអាវុធហត្ថ​នៅ​ទីក្រុង​ភ្នំពេញ​ថា លោក​រៀន​សូត្រ​អំពី​ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​ការ​ចល័ត​កម្លាំង​ប្រដាប់​អាវុធ ពី​មេដឹកនាំ​អាល្លឺម៉ង់​ផ្ដាច់​ការ អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler) និង​សិល្បៈ​សង្គ្រាម​ទ័ព​ឈ្លប​ពី​កងទ័ព​វៀតណាម។

ការ​ប្រកាស​យ៉ាង​មាន​មោទនភាព​របស់​លោក សៅ សុខា ក្នុង​ការ​យក​គំរូ​តាម​អាដុលហ្វ ហ៊ីត្លែរ ដែល​ជា​មនុស្ស​ពិភពលោក​មិន​អាច​អភ័យទោស​អោយ​បាន​នោះ ញាំង​អោយ​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា​លោក ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ (Joachim Baron von Marschall) បាន​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ថា៖ «មិន​ដែល​មាន​អ្នក​មាន​សតិ​ត្រឹមត្រូវ ណា​ចង់​យក​ហ៊ីត្លែរ ធ្វើជា​គំរូ​ឡើយ»

ក្នុង​នាទី​ច្បាប់​សប្ដាហ៍​នេះ លោក ជី វិតា ជូន​សេចក្ដី​រាយការណ៍​ស្ដីពី​កម្មវិធី​សម្លាប់​មនុស្ស​ដើម្បី​បន្សុទ្ធ​ពូជសាសន៍​អាល្លឺម៉ង់​របស់ អាដុលហ្វ ហ៊ីត្លែរ។

ស្ដាប់​សំឡេង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។