ប័ណ្ណសារព័ត៌មាន
2009-07-22
កាលពីសប្តាហ៍មុន លោកអ្នកនាងបានជ្រាបអំពីការពន្យល់របស់ព្រះរាជអាជ្ញា ហ៊ីង ធិរិទ្ធ ស្តីពីបញ្ហាដែលត្រូវដោះស្រាយចំពោះពិរុទ្ធជនដែលបានជាប់ពន្ធនាគារហួសអាយុកាលនៃសាលក្រមសាលាដំបូងដោយសារតែជាប់បណ្តឹងឧទ្ធរណ៍នោះហើយ។
2009-07-15
ក្រុមអង្គការសិទ្ធិមនុស្សនិងក្រុមអ្នកច្បាប់បានសម្ដែងក្តីព្រួយបារម្ភចំពោះពិរុទ្ធជន ដែលតុលាការនៃខេត្តខ្លះក្នុងប្រទេសកម្ពុជា បានឃុំខ្លួនលើសកាលកំណត់មិនដោះលែង ហើយសាលាឧទ្ធរណ៍ក៏មិនធ្វើការជំនុំជម្រះ ដោយអះអាងថាសាលាឧទ្ធរណ៍មានតែមួយហើយបណ្តឹងមានច្រើនលើសលប់។
2009-07-09
កម្មវិធីអត្ថាធិប្បាយច្បាប់របស់វិទ្យុអាស៊ីសេរី នៅថ្ងៃនេះ សូមជូនការបកស្រាយរបស់អ្នកច្បាប់ស្តីពីមូលហេតុ ឬហេតុផលដែលនាំឲ្យមានការចោទប្រកាន់និងការឃុំខ្លួនជនសង្ស័យ។