ប័ណ្ណសារព័ត៌មាន
2013-05-21
គូស្វាមីភរិយាដែលរៀបការស្របតាមច្បាប់កំណត់ ហើយបានចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ឬហៅថាចុះអេតាស៊ីវិល គឺជាប្ដីប្រពន្ធដែលពាក្យច្បាប់ហៅថា ប្ដីប្រពន្ធស្របច្បាប់។ ចំណែកប្ដីប្រពន្ធដែលរួមរស់ជាមួយគ្នាដោយមិនរៀបការ និងប្ដីប្រពន្ធដែលបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវហើយ តែមិនមានចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ពាក្យច្បាប់ហៅថា ជាគូស្វាមីអនីតិសង្វាស។
2013-05-13
ប្រជាពលរដ្ឋមួយចំនួនបានរៀបអាពាហ៍ពិពាហ៍ហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឡើយ។ មិនតែប៉ុណ្ណោះ មានប្រជាពលរដ្ឋខ្លះមានការយល់ច្រឡំថា លិខិតសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងលិខិតចុះបញ្ជីអាពាហ៍ពិពាហ៍ គឺដូចគ្នា។