ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានត្រៀមរៀបចំខ្លួនទទួលទេវតាឆ្នាំថ្មី ដែលនឹងត្រូវចូលមកបន្តវេនពីទេវតាឆ្នាំចាស់នៅវេលាម៉ោង៣ និង ១២នាទីរសៀលនាថ្ងៃអាទិត្យ ទី១៤ ខែមេសាខាងមុខនេះ។
2015-10-01
របាយការណ៍អង្គការសុខភាពពិភពលោកបង្ហាញថា ក្នុងមួយឆ្នាំៗមនុស្សប្រមាណជិត ៦លាននាក់ស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់នៅទូទាំងពិភពលោក។ ក្នុងនោះមនុស្សជាង ៥លាននាក់ គឺជាអ្នកប្រើប្រាស់ផ្ទាល់ រីឯមនុស្ស ១លាននាក់ទៀត គឺជាអ្នករងគ្រោះដោយប្រយោលរហូតបាត់បង់ជីវិតដោយសារតែស្រូបផ្សែងបារី ឬថ្នាំជក់ពីអ្នកដទៃ។
2015-09-29
កម្ពុជាគឺជាប្រទេសកាន់ព្រះពុទ្ធសាសនាថេរវាទ ក្នុងនោះជាង ៩០% នៃប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិក។ តើការដែលចុះក្នុងសំបុត្របញ្ជាក់កំណើត អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនជាដើម ថាជាអ្នកកាន់ព្រះពុទ្ធសាសនា អាចចាត់ទុកបុគ្គលនោះជាពុទ្ធសាសនិកដែរ ឬទេ?
2015-07-29
នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ កិច្ចចូលព្រះវស្សារយៈពេលបីខែរបស់ភិក្ខុសង្ឃក្នុងពុទ្ធសាសនានឹងឈានចូលមកដល់។
2015-06-17
ជាទូទៅនៅក្នុងពិធីបុណ្យជាតិ អន្តរជាតិ ពិធីបដិសណ្ឋាកិច្ចផ្លូវការ ទទួលស្វាគមន៍ ព្រមទាំងពិធីបុណ្យទាននានាក្នុងសង្គម គេសង្កេតឃើញមានការបំពាក់កម្រងផ្កាជូនដល់ភ្ញៀវកិត្តិយស គណៈអធិបតី ឬឥស្សរជនជាន់ខ្ពស់ដែលចូលរួមក្នុងពិធីនោះ។
2015-05-13
សព្វថ្ងៃនេះអ្នកស្រុកនិយមហៅស្បែកជើង ថាជា ទ្រនាប់ជើង។ ប៉ុន្តែសេចក្ដីពន្យល់ក្នុងវិន័យអំពីគ្រឿងស្លៀកដណ្ដប់ និងបរិក្ខាររបស់ភិក្ខុសង្ឃ ពាក្យស្បែកជើង និងទ្រនាប់ជើងនេះ គឺជាវត្ថុពីរផ្សេងដាច់ដោយឡែកពីគ្នា។
2015-05-06
វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់គឺថ្ងៃប្រសូតត្រាស់ដឹង និងបរិនិព្វាននៃព្រះសម្មាសម្ពុទ្ធសមណគោតម។
2015-04-30
ថ្ងៃ ១៥កើត ខែពិសាខ គឺជាទិវាដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកតែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺវិសាខបូជា។
2015-04-22
សេចក្ដីដកស្រង់ពីគម្ពីរដីកាអដ្ឋកថា ស្ដីពីវិន័យបញ្ញត្តចំពោះចីវរ និងគ្រឿងបរិក្ខារសម្រាប់ភិក្ខុសង្ឃពុទ្ធសាសនាកត់ត្រាថា៖ «…ភិក្ខុមិនត្រូវទ្រទ្រង់អាវ… មិនត្រូវទ្រទ្រង់មួក… មិនត្រូវទ្រទ្រង់សំពត់ឈ្នួត។ … ភិក្ខុណាទ្រទ្រង់ (នូវរបស់ទាំងអស់នេះ) ត្រូវអាបត្តិទុក្កដ…»។
2015-04-01
ស្បង់ស្បៃត្រៃចីពរប្រកបដោយពណ៌អម្ចត់ គឺជាគ្រឿងសំគាល់ដ៏សំខាន់នៃសមណភាព ឬបព្វជិតអ្នកបួសក្នុងពុទ្ធសាសនា។ ចំពោះគ្រឿងក្រាលគ្រងនេះ តាមគម្ពីរព្រះត្រៃបិដកទាក់ទងនឹងវិន័យ ដែលជាពុទ្ធបញ្ញត្តិ គឺមានតែស្បង់ ចីពរ និងសង្ឃាដី ហៅថា សំពត់កាសាវពស្ត្រ ឬត្រៃចីពរ។