Oct 12, 2022
ក្រុមអ្នកវិភាគរិះគន់ថា អំណោយនាឡិកាដៃដែលលោក ហ៊ុន សែន ត្រៀមរៀបចំសម្រាប់ចែកមេដឹកនាំអាស៊ានក្នុងកិច្ចប្រចាំនាពេលខាងមុខ មិនអាចលើកមុខមាត់ និងស្ដារកិត្តិយសប្រទេសកម្ពុជាបាននោះឡើយ។ ពួកគាត់ថា កេរ្តិ៍ឈ្មោះកម្ពុជាអាចប្រសើរឡើងក្នុងសហគមន៍អន្តរជាតិ និងអាស៊ានបានគឺអាស្រ័យទៅលើការដឹកនាំរបស់រដ្ឋាភិបាល។
Jul 25, 2022
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ជំរុញប្រេសិតពិសេស និងរដ្ឋសមាជិកអាស៊ាន ឱ្យថ្កោលទោសការប្រហារជីវិតលើអ្នកទោសនយោបាយចំនួន ៤នាក់ ប្រព្រឹត្តដោយរបបសឹកខុសច្បាប់ភូមា។
មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគនយោបាយរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំអាស៊ានប្ដូរវេនថា ហាក់គ្មានតម្លៃក្នុងការដោះស្រាយវិបត្តិនយោបាយនៅភូមា ប្រកបដោយប្រសិទ្ធភាពនោះទេ។ ប្រតិកម្មនេះ ធ្វើឡើង បន្ទាប់ពីរបបសឹកភូមា បានប្រហារជីវិតសកម្មជននយោបាយចំនួន ៤នាក់ កាលពីថ្ងៃទី២៥ កក្កដា។
Nov 13, 2022
កម្ពុជា និងសហរដ្ឋអាមេរិក បន្តប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។ មន្ត្រីសង្គមស៊ីវិល យល់ថា នេះជាសញ្ញាល្អបន្ថែមទៀតដែលកម្ពុជានឹងទទួលបានយុទ្ធសាស្ត្របង្ក្រាបក្រុមឧក្រិដ្ឋជន និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព។
Nov 13, 2022
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់ភារកិច្ចរបស់ខ្លួនជាប្រធានអាស៊ានប្ដូរវេនហើយ ក្នុងកិច្ចពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពូលពាក់ព័ន្ធផ្សេងទៀត ថ្ងៃទី១៣ ខែវិច្ឆិកា។ លោក ហ៊ុន សែន បានប្រគល់ញញួរទៅប្រធានអាស៊ានប្ដូរថ្មី ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែលនឹងដឹកនាំអាស៊ាននៅពេលខាងមុខដ៏ខ្លីនេះ ទាំងបញ្ហាភូមាមិនទាន់បានដោះនៅឡើយ។
Nov 13, 2022
ក្រុមអ្នកវិភាគលើកឡើងថា កម្ពុជាគួររឹតចំណងទំនាក់ទំនងនយោបាយ ការទូតជាមួយបណ្ដាប្រទេសដទៃទៀតដែលជាសមាជិកអាស៊ានឱ្យកាន់តែជិតស្និទ្ធ ដោយមិនត្រូវផ្ដោតតែទៅលើសម្ព័ន្ធភាពជាមួយប្រទេសជិតស្និទ្ធនឹងខ្លួនឡើយ។ ពួកគាត់ថា ការធ្វើបែបនេះជាការបង្ហាញពីតម្លាភាពនៃទំនាក់ទំនងក្នុងរង្វង់អាស៊ាន និងដើម្បីទាក់ទាញផលប្រយោជន៍សេដ្ឋកិច្ចមកឱ្យកម្ពុជាកាន់តែច្រើន។
Nov 13, 2022
អ្នកជំនាញ និងមន្រ្តីសិទ្ធិមនុស្សចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន ឆ្លើយតបសំណើរបស់សហរដ្ឋអាមេរិកដោយវិជ្ជមានទាក់ទងរឿងស្តារប្រជាធិបតេយ្យឡើងវិញ ដើម្បីប្រយោជន៍ជាតិ និងស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរចង់បាន។ ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joseph R. Biden) កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានស្នើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកលំហលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាពឡើងវិញ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ។
Nov 12, 2022
ក្រុមអ្នករងគ្រោះនាំគ្នាចេញតវ៉ា និងផ្ញើសារទៅមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសប្រជាធិបតេយ្យធំៗ ជាពិសេសប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) ឲ្យជួយដោះស្រាយសំណើ និងទុក្ខកង្វល់ពួកគេ រួមមានការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន ទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងអ្នកជាប់ឃុំដោយសាររឿងនយោបាយដោយឥតលក្ខខណ្ឌ ព្រមទាំងបើកលំហរប្រជាធិបតេយ្យឡើងវិញ។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលជំរុញពួកគេស្វែងរកយុត្តិធម៌តាមរយៈស្ថាប័នកម្ពុជា ពីព្រោះការតស៊ូមតិ និងការដាក់ញត្តិទៅរដ្ឋាភិបាលបរទេស មិនអាចរកដំណោះស្រាយបានទេ។
Nov 13, 2022
កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១៧ បានបិទបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ដោយពុំមានការចេញសេចក្តីថ្លែងការណ៍រួម ខណៈសហរដ្ឋអាមេរិក (U.S.) និងរុស្ស៊ី (Russia) ខ្វែងគំនិតគ្នាជុំវិញរឿងសង្គ្រាមនៅអ៊ុយក្រែន (Ukraine)។
Nov 14, 2022
មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាល គួរតែយកលុយជាងកន្លះលានដុល្លារអាមេរិកនោះ ទៅជួយជនក្រីក្រវិញ ជាជាងយកទៅផលិតនាឡិកាដៃដ៏ប្រណិតជូនទៅដល់មេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក ដែលចូលរួមកិច្ចប្រជុំអាស៊ានកាលពីពេលថ្មីៗនេះ។ ការលើកឡើងនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យដឹងថា នាឡិកាដៃដែលមានចំនួន២៥គ្រឿង ដែលលោកជូនជាកាដូអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំដែលបានមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន មានតម្លៃជាង២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង (២០,០០០ដុល្លារ)។
Nov 15, 2022
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) បានបង្កើតក្របខ័ណ្ឌសិទ្ធិមនុស្សផ្ទាល់ខ្លួន ហើយបានសន្យាគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្សស្របទៅតាមលិខិតុបករណ៍អន្តរជាតិទាំងឡាយ។ ក៏ប៉ុន្តែអ្នកការពារសិទ្ធិមនុស្សអន្តរជាតិពិនិត្យឃើញថា អាស៊ានបានបរាជ័យនៅក្នុងការអនុវត្តក្របខ័ណ្ឌសិទ្ធិមនុស្សនេះ។
Nov 15, 2022
ព័ត៌មានសំខាន់ៗចំនួន ១១ ដែលលោកអ្នកនាងគួរអានសម្រាប់ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន តេស្តវិជ្ជមានកូវីដ១៩ ពេលធ្វើដំណើរដល់ប្រទេសឥណ្ឌូណេស៊ី...
Dec 11, 2022
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អំពាវនាវឱ្យខ្មែរដែលកំពុងរស់នៅទ្វីបអឺរ៉ុបចូលរួមបាតុកម្មប្រឆាំង លោក ហ៊ុន សែន ឱ្យបានច្រើនកុះករ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊េលហ្សិក នៅថ្ងៃ១៤ ធ្នូ ខាងមុខ។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុក កាលពីយប់ថ្ងៃទី១០ ខែធ្នូថា ទស្សនកិច្ច ហ៊ុន សែន នៅទ្វីបអឺរ៉ុប ឆ្នាំ ២០២២ នេះ គឺជាលើកចុងក្រោយហើយ ពីព្រោះចាប់ពីឆ្នាំ២០២៣ ទៅគាត់នឹងចុះចេញពីតំណែងគាត់បច្ចុប្បន្ន។
Dec 12, 2022
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្សិក (Belgium) ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប។ ប៉ុន្តែពលរដ្ឋខ្មែរ និងមេបក្សប្រឆាំងនៅទីនោះ ប្រកាសធ្វើបាតុកម្មទទួលស្វាគមន៍ ដើម្បីជំរុញដល់សហភាពអឺរ៉ុបដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យងាកមកស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិពលរដ្ឋ ដោយដោះលែងសកម្មជនដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលលើកឡើងថា អ្នកដែលចេញបាតុកម្មប្រឆាំងរដ្ឋាភិបាលដោយសារពួកគេមិនយល់មិនយល់អំពីស្ថានភាពពិតនៅកម្ពុជា។
Dec 12, 2022
អ្នកជំនាញ និងក្រុមអ្នកវិភាគនយោបាយលើកឡើងថា កម្ពុជាគួរទាញយកប្រយោជន៍ពីការធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) ដោយផ្តោតលើការស្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីទទួលបានមកវិញនូវការអនុគ្រោះពន្ធ EBA ២០% ពីសហភាពអឺរ៉ុប។ ទោះយ៉ាងណា ពួកគេមិនរំពឹងថាអាចនឹងមានដំណោះស្រាយអំពីបញ្ហា EBA នេះ សម្រាប់កម្ពុជាឡើយ ពីព្រោះតែរដ្ឋាភិបាលលោក ហ៊ុន សែន បន្តធ្វើផ្គើន និងបង្កើនយុទ្ធនាការបង្ក្រាបមកលើសំឡេងប្រឆាំង សហជីព និងសង្គមស៊ីវិល ផ្ទុយពីការចង់ឃើញរបស់សហភាពអឺរុប។
Dec 12, 2022
ព័ត៌មានសំខាន់ៗចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប ខណៈបក្សប្រឆាំងត្រៀមធ្វើបាតុកម្មស្វាគមន៍...
Dec 14, 2022
សហភាពអឺរ៉ុប ប្ដេជ្ញាផ្ដល់មូលនិធិចំនួនជាង ១ម៉ឺនលានដុល្លារ (១០,៦ ប៊ីលានដុល្លារ) សម្រាប់វិនិយោគលើគម្រោងនានា ក្នុងតំបន់អាស៊ាន រហូតដល់ឆ្នាំ២០២៧ ក្រោមយុទ្ធសាស្ត្រច្រកចេញចូលសាកល (Global Gateway)។
Jun 09, 2022
ពលរដ្ឋមីយ៉ាន់ម៉ា ឬភូមា (Myanmar) នៅសហរដ្ឋអាមេរិក ប្រមាណ ៥០នាក់ ធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) នៅល្ងាចថ្ងៃទី៩ មិថុនា ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន ជួបជជែកជាមួយរដ្ឋាភិបាលស្របច្បាប់ (NUG) របស់ភូមា ដើម្បីស្វែងដំណោះស្រាយនយោបាយនៅមីយ៉ាន់ម៉ា។
Jun 11, 2022
មន្ត្រីសង្គមស៊ីវិល និងក្រុមបក្សប្រឆាំងថា សារដាស់តឿនរបស់លោក ហ៊ុន សែន គឺជារឿងល្អ តែគ្មានឥទ្ធិពលទៅលើមេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ាឡើយ។ ការលើកឡើងរបស់ពួកគាត់បែបនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើដល់មេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ា (Myanmar) ឬភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) ឱ្យបញ្ឈប់ការកាត់ទោសប្រហារជីវិតដល់អ្នកនយោបាយប្រឆាំងជាបន្ទាន់។
Sep 28, 2022
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ជួបពិភាក្សាអំពីបញ្ហា ក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅថ្ងៃទី២៨ ខែកញ្ញា ។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងពេលលោក ហ៊ុន សែន ទៅចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shenzo Abe) នៅទីក្រុងតូក្យូ (Tokjo) ប្រទេសជប៉ុន(Japan)។
Feb 22, 2022
លោក ហ៊ុន សែន ថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន និងជាមិត្តភ័ក្ដិរបស់ភូមា (Myanmar) លោកមិនបោះបង់ការស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅភូមានោះទេ។ ទោះយ៉ាងណា មន្ត្រីបក្សប្រឆាំងរិះគន់ថា លោក ហ៊ុន សែន គ្មានសមត្ថភាពដោះស្រាយវិបត្តិនៅភូមា បាននោះឡើយ ខណៈដែលវិបត្តិនយោបាយនៅក្នុងប្រទេសរបស់ខ្លួន លោក ហ៊ុន សែន ដោះស្រាយមិនបានផងនោះ។
Feb 24, 2022
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) រំលឹកទៅលោក ហ៊ុន សែន ឲ្យធ្វើជាប្រធានអាស៊ានឲ្យល្អ និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា (Myanmar) តាមកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកឡើងបែបនេះ ក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាថ្ងៃចុងក្រោយនៃការបំពេញទស្សនកិច្ចរបស់លោកនៅកម្ពុជា។
Mar 08, 2022
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ខ្លួនកំពុងធ្វើការយ៉ាងជិតដិតជាមួយអាស៊ានដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (ASEAN-US Special Summit) ឱ្យបានជោគជ័យ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយពេលប្រធានប្តូរវេនអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ប្រទេសសមាជិកអាស៊ានមួយចំនួន នៅមិនទាន់ឯកភាពគ្នានៅឡើយចំពោះពេលវេលាដែលអាមេរិកគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសនេះនៅចុងខែមីនា។
Mar 09, 2022
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (ASEAN-US Special Summit) ត្រូវលើកពេល ដោយសារមេដឹកនាំអាស៊ានខ្លះមិនអាចចូលរួមប្រជុំតាមពេលវេលា ដែលសហរដ្ឋអាមេរិកបានប្រកាស។
Mar 10, 2022
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយយល់ថា ការណ៍ដែលកម្ពុជាចេញមុខមកប្រកាសតែឯងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (ASEAN-US Special Summit) ត្រូវលើកពេល អាចជាប់ពាក់ព័ន្ធនឹងសម្ពាធរបស់ប្រទេសចិន។ អ្នកខ្លះទៀតថា ទោះជាយ៉ាងណា កម្ពុជានៅតែចង់ឱ្យមានកិច្ចប្រជុំនេះដដែលដើម្បីជាឱកាសស្តារមុខមាត់ជាមួយសហរដ្ឋអាមេរិកឡើងវិញ។
Dec 25, 2022
បើទោះបីជាលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) បានស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកលំហលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សឡើងវិញ កាលពីជំនួបទ្វេភាគីក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានកាលពីខែវិច្ឆិកា នោះយ៉ាងណាក្ដី ក៏រដ្ឋាភិបាល លោក ហ៊ុន សែន បានធ្វើផ្គើនចំពោះការស្នើសុំទាំងនោះទៅវិញ។ អ្នកសិក្សាផ្នែកច្បាប់ និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ដើម្បីទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាតិ លោក ហ៊ុន សែន គួរបើកលំហប្រជាធិបតេយ្យឡើងវិញ ទើបជាការប្រសើរ។
Feb 13, 2022
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញឱ្យអាមេរិកលុបចោលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) នាពេលខាងមុខនេះ។ មន្ត្រីរូបនោះថា សហរដ្ឋអាមេរិកគួរតែធ្វើដូច្នេះ ដោយសារតែក្រុមមេដឹកនាំអាស៊ានមួយចំនួន ក្នុងនោះរួមមានទាំងមេដឹកនាំកម្ពុជាផង មិនសាកសមនឹងទទួលបានការស្វាគមន៍នៅសេតវិមានប្រធានាធិបតីអាមេរិក (White House) នោះទេ ដោយសារតែពួកគេមានប្រវត្តិរំលោភសិទ្ធិមនុស្ស។
Feb 15, 2022
កម្ពុជាបញ្ជាក់ថា មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) នឹងមិនចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលកំពុងប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះឡើយ។ កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជារៀបចំធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ នៅរាជធានីភ្នំពេញ មានការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីការបរទេសអាស៊ានមកពីគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ លើកលែងតែរដ្ឋមន្ត្រីការបរទេសប៊្រុយណេ (Brunei) និងថៃ (Thailand) ចេញ។
Feb 15, 2022
អ្នកជំនាងខាងវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា លើកឡើងថា ជារឿងល្អ ដែលកម្ពុជាជាប្រធានប្ដូរវេណអាស៊ាន ងាកមករកជំហររបស់អាស៊ានវិ។ លោកបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះ ជាកិច្ចប្រជុំសំខាន់មួយ ដើម្បីកំណត់ពីរបៀបវារៈសំខាន់ៗ ដើម្បីឈានទៅរៀបចំកិច្ចប្រជុំផ្សេងៗទៀតនៅពេលមុខ។
Feb 16, 2022
អ្នកវិភាគមើលឃើញថា រដ្ឋាភិបាលកម្ពុជា ដែលជាប្រធានកិច្ចប្រជុំអាស៊ានកំពុងព្យាយាមផ្សះផ្សារបញ្ហាចម្រូងចម្រាស់ក្នុងចំណោមរដ្ឋមន្ត្រីការបទេសអាស៊ាន ដើម្បីសម្រួលឱ្យអាស៊ានបានធ្វើកិច្ចការសំខាន់ៗប្រចាំឆ្នាំរបស់ខ្លួនបាន។