កែម ឡី

គ្រួសារ​បណ្ឌិត កែម ឡី អំពាវនាវ​ឱ្យ​ជនរួមជាតិ​ចូលរួម​បុណ្យ​ខួប ៣​ឆ្នាំ​នៅ​ខេត្ត​តាកែវ

ពិធីបុណ្យ​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​តម្កល់សព​របស់​លោក គឺ​ស្ថិតនៅ​ភូមិ​អង្គ​តាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចាប់ផ្ដើម​ពី​ម៉ោង ១​រសៀល​ថ្ងៃ​ទី​១០ ខែ​កក្កដា រហូត ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា​។

អង្គការ​ជាតិ និង​អន្តរជាតិ​អំពាវនាវ​ឱ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​ករណី​បណ្ឌិត កែម ឡី

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ២៤ អំពាវនាវ​ឱ្យ​​របប​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ លើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដើម្បី​រក​យុត្តិធម៌ ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ខក​ចិត្ត​ចំពោះ​ការ​បដិសេធ​មិន​ឲ្យ​តម្កល់​រូប​សំណាក​បណ្ឌិត​កែម ឡី

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​ការ​ខក​ចិត្ត​ខ្លាំង​ចំពោះ​ការ​បដិសេធ​សំណើ​របស់​ខ្លួន​ដែល​សុំ​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ។

ភរិយា​​បណ្ឌិត កែម ឡី ស្នើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន

នៅ​ក្នុង​វីដេអូ​ឃ្លីប ដែល​មាន​រយៈពេល​តែ ១៧​វិនាទី ដែល​ត្រូវ​បង្ហោះ​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​អាទិត្យ ទី​១១ មីនា អ្នកស្រី ប៊ូ រចនា បាន​លើកដៃ​សំពះ ហើយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ចូលរួម​បាតុកម្ម​ជាមួយ​លោកស្រី ប្រឆាំង​នឹង​ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​រួម​កិច្ចប្រជុំ​នៅ​ទីនោះ។

ខ្មែរ​នៅ​អូស្ត្រាលី​ប្រមាណ​ ៣០០​នាក់​នឹង​ចូលរួម​បុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី

សហព័ន្ធ​ខ្មែរ និង​សមាគម​ខ្មែរ នៅ​ក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី រំពឹង​ថា យ៉ាង​ហោច​ណាស់​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ប្រមាណ ​៣០០​នាក់ ចូលរួម​ពិធីបុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​ខាងមុខនេះ​។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត

​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) នៃ​ប្រទេស​អូស្ត្រាលី ត្រៀម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​តុលា នេះ។

គណៈកម្មការ​សភា​គ្រោង​កោះហៅ​រដ្ឋមន្ត្រី​២​រូប​សួរ​ពី​ការ​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី

អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ យុត្តិធម៌ និង​ឃាតក​ពិត ឬ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​មិន​ទាន់​ត្រូវ​បាន​​រក​ឃើញ​នៅ​ឡើយ។ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ព្រួយ​បារម្ភ​ថាករណី​នេះ ​ដូច​ជា​​ករណី​លោក ជា វិជ្ជា ទៀត ដែល​​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ​អាជ្ញាធរ​នៅ​មិន​ទាន់​រក​ឃើញ​ឃាតក​ពិត​នៅ​ឡើយ។ ​

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើសុំ​តម្កល់​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ សីហា ស្នើសុំ​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី សង់​អំពី​ស្ពាន់​នៅ​ទីលាន​ប្រជាធិបតេយ្យ។ សំណើ​នេះ មាន​បំណង​រំឭក​ដល់​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ផង ចាត់​ទុក​ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញ​មតិ​ផង។

សហគមន៍​ខ្មែរ​នៅ​​ក្រុង​ឡុងប៊ិច​សហរដ្ឋ​អាមេរិក​​ធ្វើ​​ពិធី​​គោរព​​វិញ្ញាណក្ខន្ធ​​បណ្ឌិត កែម ឡី

សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី គម្រប់​ខួប​បី​ឆ្នាំ នៅ​ថ្ងៃទី១៣ ខែ​កក្កដា​​។ ពិធី​នេះ ប្រព្រឹត្តទៅ​នៅ​វត្ត​ពោធិ៍ព្រឹក្ស​រតនារាម ចាប់​ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ២​រសៀល។

សហព័ន្ធ​ខ្មែរ-​អូស្ត្រាលី​ស្នើ​រដ្ឋាភិបាល​អូស្ត្រាលី​ដាក់​គំនាប​លើ​លោក ហ៊ុន សែន មិន​ឲ្យ​ចូល​​ស្រុក

សហគមន៍​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី ប្រមាណ ៦០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាលា​ក្រុង​ស្ព្រីងវ៉ល ទីក្រុង​ម៉ែលប៊ន ដើម្បី​ប្រជុំ​ធ្វើ​វេទិកា​សាធារណៈ​សម្ដែង​មតិ នៅ​ថ្ងៃ​ទី​២០ សីហា ស្ដីពី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ដាក់​ឈ្មោះ​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ ប្រារព្ធ​ពិធីបុណ្យ​ខួប​ ៣​ឆ្នាំ​ នៃ​​ឃាតកម្ម​​បណ្ឌិត កែម ឡី

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ នៃ​ឃាតកម្ម​​បណ្ឌិត កែម ឡី។ ពួកគេ​បង្ហាញ​ក្ដី​នឹករលឹក និង​ផ្ញើ​សារ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ស្វែងរក​ឃាតក​ពិត។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ភាគ​ឦសាន​បារម្ភ​ពី​ស្ថានភាព​នយោបាយ​ដែល​កំពុង​ឡើង​កម្ដៅ

ពលរដ្ឋ​រស់នៅ​ខេត្ត​ភាគ​ឦសាន សម្ដែង​ក្តី​បារម្ភ​ពី​រលក​នយោបាយ​ដែល​កំពុង​ឡើង​កម្តៅ​ខ្លាំង បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​អ្នក​វិភាគ ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​រាស្ត្រ មន្ត្រី​បរិស្ថាន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម។

អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ស្នើ​លោក ហ៊ុន សែន ស៊ើប​អង្កេត​ជា​បន្ទាន់​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី

អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​សរសេរ​លិខិត​ចំហ​មួយ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លិខិត​ចំហ​នោះ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ជិត​មួយ​ខែ​ដែល​បណ្ឌិត កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់ មាន​មិត្តភ័ក្ដិ និង​អ្នក​រួម​ការងារ​របស់​គាត់​រង​ការ​គំរាម​កំហែង និង​ការ​បំភិតបំភ័យ​ជា​បន្តបន្ទាប់។

លោក ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ពង្រឹង​សន្តិសុខ​ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាស​បើក​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ ពង្រឹង​សន្តិសុខ​ផ្ទៃ​ក្នុង​ប្រទេស ក្រោយ​មាន​ហេតុការណ៍​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ក្រុង​ភ្នំពេញ។

ភរិយា​បណ្ឌិត កែម ឡី នៅតែ​ទទូច​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន វែកមុខ​ឃាតក​ពិត

ភរិយា​បណ្ឌិត កែម ឡី បន្ត​ទាមទារ​យុត្តិធម៌​ពិត​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​មាន​ការស៊ើបអង្កេត​ដ៏​ត្រឹមត្រូវ​មួយ​លើ​សំណុំរឿង​ឃាតកម្ម​នេះ​។ តំណាងរាស្ត្រ​អូស្ត្រាលី សង្ស័យ​ថា ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មាន​ជាប់​ទាក់ទង​នឹង​ក្រុម​អ្នក​កាន់អំណាច​នៅ​ប្រទេស​កម្ពុជា​។ តំណាងរាស្ត្រ​ដដែល ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​ជា​លក្ខណៈ​អន្តរជាតិ។

ខ្មែរ​អូស្ត្រាលី​ធ្វើ​បុណ្យ​រំលឹក​ដល់​បណ្ឌិត កែម ឡី និង​អ្នក​ស្នេហា​ជាតិ​​ផ្សេង​ទៀត​ ដែល​​ស្លាប់​ក្នុង​របប​លោក ហ៊ុន សែន

ក្រៅពី​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ លោក កែម ឡី សហគមន៍​ខ្មែរ​ក៏បាន​ឧទ្ទិស​បុណ្យ​កុសល​ជូន​អ្នក​ស្នេហាជាតិ​ខ្មែរ​ផ្សេងទៀត​ដែរ ដូចជា លោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា ជាដើម ដែល​ត្រូវ​បាន​សម្លាប់ ក្រោម​របប​លោក ហ៊ុន សែន។

ខ្មែរ​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​លោក ហ៊ុន ម៉ាណែត និង​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី (Australia) ប្រមាណ​ជាង ​៥០០​នាក់ នាំគ្នា​តវ៉ា​នៅ​រាត្រី​ថ្ងៃទី​៧ ខែ​តុលា ដើម្បី​ប្រឆាំង​នឹង​វត្តមាន​កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនោះ។

ពលករ​ខ្មែរ​នៅ​ថៃ​រាប់រយ​នាក់​ប្រារព្ធ​ពិធីបុណ្យ​ខួប​៣​ឆ្នាំ​ជូន​លោក​បណ្ឌិត កែម ឡី

ពលករ​ខ្មែរ​រាប់​រយ​នាក់​​ធ្វើការ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១៤​កក្កដា​នេះ បាន​នាំគ្នា​ប្រារព្ធ​ពិធី​បុណ្យខួប​គម្រប់ ៣​ឆ្នាំ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ចំនួន​បី​ទីតាំង​ផ្សេងគ្នា​ក្នុង​ប្រទេស​ថៃ។ ក្រុម​ពលករ​អះអាង​ថា ការ​ធ្វើ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ផង និង​ចង់​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ រក​យុត្តិធម៌​ជូន​ដល់​អ្នក​ស្លាប់​ផង។

ប្រវត្តិរូប​សង្ខេប​និង​ជីវិត​ការងារ​របស់​លោក​បណ្ឌិត កែម ឡី

លោក​បណ្ឌិត កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex)។ លោក​ត្រូវ​បាន​សាធារណជន​ជាច្រើន​​ស្គាល់​​តាម​រយៈ​ការ​វិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍ​ប្រទេស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ។

តើ ជួប សម្លាប់ ជា​នរណា​ហើយ​មាន​ស្ថានភាព​ដូចម្ដេច​ក្នុង​ពន្ធនាគារ?

តើ​លោក​អ្នកនាង​នៅ​ចងចាំ​ដែរ​ឬ​ទេ អំពី​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ នោះ? បុរស​ម្នាក់​នេះ គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​កំពុង​ជាប់​ទោស​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម​ដ៏​មាន​ប្រជាប្រិយភាព កាល​ពី​ឆ្នាំ​២០១៦។ តើ ជួប សម្លាប់ មាន​ប្រវត្តិ​ដូចម្ដេច ហើយ​តើ​ស្ថានភាព​របស់​គាត់​ក្នុង​ពន្ធនាគារ​យ៉ាងណា​ដែរ?

"ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ថា​អាមេរិក​សម្លាប់​បណ្ឌិត កែម ឡី ជា​ការ​ប្រមាថ​អាមេរិក"

ប្រតិកម្ម​ធ្ងន់ៗ ពី​សំណាក់​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ថ្លែង​ពី​ប្រទេស​អូស្ត្រាលី ក្នុង​ពិធី​ជួបជុំ​មួយ​ជាមួយ​ក្រុម​ពលរដ្ឋ​ដែល​គាំទ្រ​លោក​នៅ​ទីនោះ ស្រប​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី កាលពី​ចុង​សប្ដាហ៍​មុន។

ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​តែ​ចងចាំ​គំរូ​វីរភាព​បណ្ឌិត កែម ឡី

ថ្វី​ត្បិត​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ១​ឆ្នាំ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ សកម្មជន​ដីធ្លី ព្រះសង្ឃ សិស្ស និស្សិត និង​មន្ត្រី​សិទ្ធិមនុស្ស នៅ​តែ​មាន​ភក្ដីភាព និង​នឹក​ស្ដាយស្រណោះ​រូប​លោក​ដដែល។

ប្រធាន​សភា​បដិសេធ​សំណើ​កោះ​ហៅ​លោក ស ខេង ឲ្យ​បំភ្លឺ​រឿង​ឃាតកម្ម​លើ​លោក កែម ឡី

នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ រដ្ឋ​សភា​សម្រេច​ច្រាន​ចោល​សំណើ​របស់​បក្ស​ប្រឆាំង​ដែល​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​វិមាន​រដ្ឋសភា អំពី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

ភស្តុតាង​ថ្មី​បញ្ជាក់​ថា​បណ្ឌិត កែម ឡី ស្លាប់​នៅ​លើ​កៅអី

មាន​មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ​ដែល​បាន​ឃើញ​សភាព​សព​របស់​លោក​បណ្ឌិត កែម ឡី ភ្លាមៗ ក្រោយ​ឃាតក​បាញ់​ចំនួន ​២​គ្រាប់​ទៅ​លើ​រូបលោក​នោះ។ ភស្តុតាង​ថ្មី​មួយ​ដែល​អាស៊ីសេរី ទើប​ទទួល​បាន​បញ្ជាក់​ថា សព​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម តាម​ពិត​ស្លាប់​នៅ​លើ​កៅអី ពោល​គឺ​ពុំ​មែន​ដេកដួល​នៅ​លើ​ឥដ្ឋ​ការ៉ូ​នោះ​ឡើយ។

លិខិត​ចំហ​ជូន​បណ្ឌិត កែម ឡី ក្នុង​ថ្ងៃ​ខួប​គម្រប់ ៣ឆ្នាំ

ក្នុង​ឱកាស​ខួប ៣ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នេះ ដូច​រៀងរាល់​ឆ្នាំ​ដែរ លោក ជុន ច័ន្ទបុត្រ សរសេរ​លិខិត​ចំហ​ជូន បណ្ឌិត កែម ឡី។ ឆ្នាំ​នេះ លោក ជុន ច័ន្ទបុត្រ សរសេរ​លិខិត​​ចំហ​រៀបរាប់​ដោយ​ត្រួសៗ ពី​ស្ថានការណ៍​នៃ​ប្រទេស​ជាតិ អាន​ជូន​បណ្ឌិត កែម ឡី។

លិខិត​ចំហ​ជូន​បណ្ឌិត កែម ឡី ក្នុង​ថ្ងៃ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​លោក

កាល​នៅ​មាន​ជីវិត​លោក​បណ្ឌិត កែម ឡី តែង​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​ជាប់​ជា​ប្រចាំ រហូត​ដល់​មនុស្សម្នា​ប្រសិទ្ធិនាម​ជូន​លោក​ថា ជា​អ្នក​វិភាគ​នយោបាយ​និង​សង្គម។ ប្រសិនបើ​លោក​នៅ​រស់​មាន​ជីវិត​មក​ទល់​ពេល​នេះ ហើយ​បាន​តាម​ដាន​ស្ថានការណ៍​នយោបាយដែល​កើត​ឡើង​នៅ​កម្ពុជា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ លោក​បណ្ឌិត កែម ឡី ប្រាកដ​ជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការវិវត្តន៍​ទាំង​នោះ។

លិខិត​ចំហ​ជូន​លោក​បណ្ឌិត កែម ឡី

លោក ជុន ច័ន្ទបុត្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា បាន​សរសេរ​លិខិត​ចំហ​មួយ​ជូន​លោក​បណ្ឌិត កែម ឡី។

ទស្សនៈ​ពលរដ្ឋ​ជុំវិញ​ខួប​៣​ខែ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​នឹក​រលឹក​ចំពោះ​បណ្ឌិត កែម ឡី ដែល​ឃាតក​បាញ់​សម្លាប់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ហើយ​ពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាប់​អ្នក​ពាក់ព័ន្ធ​ឃាតកម្ម​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​រឹតតែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ចំណាត់​ការ​របស់​តុលាការ។

មតិ​របស់​អ្នក​លេង​​ហ្វេសប៊ុក​ជុំវិញ​ខួប​១​ខែ​នៃ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី

ថ្ងៃ​ទី​១០ ខែ​សីហា គឺ​ជា​ថ្ងៃ​គម្រប់​ខួប ១​ខែ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ឯ​ហាង​លក់​ទំនិញ​ស្ដារ​ម៉ាត កាល់តិច (Star Mart, Caltex) ស្តុប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ។

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី

តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សា​ខេត្ត-ក្រុង និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៦០​នាក់ ធ្វើ​ពិធី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​លោក កែម ឡី និង​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​វែក​រក​មុខ​ឃាតក​ពិត​ប្រាកដ និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស។