កែម ឡី

ចៅក្រម​សួរ​ចម្លើយ ជួប សម្លាប់ បន្ថែម​ទាក់ទង​នឹង​ភស្តុតាង​និង​ឯកសារ​មួយ​ចំនួន

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សួរ​​ចម្លើយ​បន្ថែម​ទៅ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ ទាក់ទង​ភស្តុតាង និង​ឯកសារ​មួយ​ចំនួន​នៃ​សំណុំរឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា នេះ។

ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ធ្វើ​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ជូន​សព​បណ្ឌិត កែម ឡី

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធីបុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា និង​គោរព​វិញ្ញាណក្ខន្ធ​ជូន​សព​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។

គណៈកម្មការ​បុណ្យ​រំពឹង​ថា​មនុស្ស​លើស​១០​ម៉ឺន​នាក់​នឹង​ចូល​រួម​ដង្ហែ​រូប​សំណាក​បណ្ឌិត កែម ឡី

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ការ​ដង្ហែ​រូប​សំណាក​លោក​បណ្ឌិត កែម ឡី យក​ទៅ​តម្កល់​នៅ​ខែត្រ​តាកែវ អាច​មាន​មនុស្ស​ចូល​រួម​លើស​ពី ១០​ម៉ឺន​នាក់។

បទ​វិភាគ៖ តើ ជួប សម្លាប់ ជា​ឃាតក​តែ​ម្នាក់​គត់​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ឬ​យ៉ាង​ណា?

សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​លើ​សំណុំ​រឿង​ក្ដី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧ នេះ បន្ទាប់​ពី​សវនាការ​អង្គ​សេចក្ដី​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា។

សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​ដែល​ជួបជុំ​ហូប​នំ​បញ្ចុក​ថ្ងៃ​ខួប​៣​ឆ្នាំ​បណ្ឌិត កែម ឡី រង​ការ​ឃ្លាំ​មើល

អាជ្ញាធរ និង​សមត្ថកិច្ច នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ស្លៀកពាក់​ស៊ីវិល ឃ្លាំ​មើល សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ជួបជុំគ្នា ហូប​នំ​បញ្ចុក ក្នុង​ពិធីបុណ្យ​គម្រប​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី។

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ

គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ ចំពោះ​របប​ក្រុង​ភ្នំពេញ ដែល​បាន​ចាប់​ខ្លួន​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ។ គណបក្ស​នេះ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​អ្នក​ទាំង​ពីរ​វិញ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ពីព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ឡើយ។

លោក មឿន តុលា ប្រាប់​តុលាការ​ថា​ពុំបាន​កិប​កេង​ប្រាក់​បុណ្យ​សព​បណ្ឌិត កែម ឡី

ប្រធាន​អង្គការ​មួយ​រូប និង​ជា​អតីត​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី គឺ​លោក មឿន តុលា អះអាង​ថា លោក​ពុំបាន​កិបកេង​ប្រាក់​បុណ្យ​សព​បណ្ឌិត​ កែម ឡី ដូច​ការ​ចោទ​ប្រកាន់​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​នោះ​ទេ។

អាមេរិក​អំពាវនាវ​ជា​ថ្មី​ដល់​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឱ្យ​បាន​ពេញលេញ និង​តម្លាភាព

សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​​អាជ្ញាធរ​កម្ពុជា​ ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឱ្យ​បាន​ពេញលេញ និង​មាន​តម្លាភាព។ ​ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃទី១០ កក្កដា ចំ​ថ្ងៃខួប​៤ ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។

តុលាការ​អាមេរិក​ឲ្យ​លោក សម រង្ស៊ី ដាក់​ឯកសារ​បន្ថែម​ក្នុង​បណ្ដឹង​ពាក់ព័ន្ធ​ឃាតកម្ម​លោក កែម ឡី

តុលាការ​សហរដ្ឋអាមេរិក អនុញ្ញាត​ឲ្យ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដាក់​ឯកសារ​បន្ថែម​ទៀត ជុំវិញ​បណ្ដឹង​ដែល​លោក​ប្ដឹង​ឲ្យ​ក្រុមហ៊ុន ឆេវវ៉ុន (Chevron) បញ្ចេញ​វីដេអូ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ក្នុង​ហាង​ស្តារម៉ាត កាល់តិច (Caltex) នា​រាជធានី​ភ្នំពេញ។

អ្នកស្រី ប៊ូ រចនា ប្រតិកម្ម​នឹង​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍

អ្នកស្រី ប៊ូ រចនា ភរិយា​លោក បណ្ឌិត កែម ឡី ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ដែល​ថា​ប្រសិនបើ​អ្នកស្រី​មិន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ នៅ​ថ្ងៃ​ទី៣ ខែ​មេសា ខាងមុខ នោះ​ទេ អ្នកស្រី នឹង​ត្រូវ​ទទួលទោស​តាម​ផ្លូវ​ច្បាប់។

សមត្ថកិច្ច​រឹត​បន្តឹង​ពេល​បញ្ជូន​ជនសង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី មក​តុលាការ

អាជ្ញាធរ​មាន​សមត្ថកិច្ច រឹត​បន្តឹង​​យ៉ាង​ខ្លាំង ពេល​បញ្ជូន​ជនសង្ស័យ​ដែល​សម្លាប់​បណ្ឌិត កែម ឡី មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១១ កក្កដា បន្ទាប់​ពី​ជន​សង្ស័យ​រូប​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជាង​២៤​ម៉ោង។

ព្រះអង្គ ប៊ុត ប៊ុនតិញ ថា​ការ​មិន​ចូល​បំភ្លឺ​លើក​ទី២​ព្រោះ​គ្មាន​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិន​ចូល​ព្រះ​កាយ​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ​សព​បណ្ឌិត ​កែម ឡី និង​បទ​រំលោភលើ​ទំនុក​ចិត្ត​តាម​ពាក្យ​បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នេះ​ឡើយ។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​រក​មេធាវី​ប្ដឹង​ក្រុមហ៊ុន​Chevron ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី

ខ្មែរ​នៅ​អូស្ត្រាលី រំពឹង​ថា ការ​ស្វែងរក​យុត្តិធម៌​តាម​មធ្យោបាយ​បែបនេះ​នឹង​ទទួល​បាន​លទ្ធផល ខណៈ​ពួកគេ​គ្មាន​ជំនឿ​ថា តុលាការ​នៃ​របប​ក្រុងភ្នំពេញ​អាច​ផ្ដល់​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី បាន​ឡើយ។

សំណុំរឿង​បាញ់​សម្លាប់​លោក កែម ឡី ទៅ​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ

សំណុំរឿង​ជន​ត្រូវ​ចោទ​ដែល​បាញ់​សម្លាប់​លោក កែម ឡី បាន​ដល់ដៃ​ចៅក្រម​ស៊ើបសួរ​ហើយ បន្ទាប់​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពីរ​ករណី គឺ​បទ​ឃាតកម្ម​គិតទុក​ជា​មុន និង​កាន់​អាវុធ​ខុស​ច្បាប់ ដែល​នឹង​ត្រូវ​ជាប់​ទោស​អស់​មួយ​ជីវិត ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ពិតជា​មាន​ទោស​មែន។

រាជ​អាជ្ញា​​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​យុវជន សួង នាគព័ន្ធ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ

ព្រះរាជ​អាជ្ញា​​នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ កក្កដា​នេះ សម្រេច​ចោទ​ប្រកាន់​​យុវជន ​សួង នាគព័ន្ធ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ គឺ​ដូចគ្នាទៅ​នឹងការ​ចោទ​ប្រកាន់យុវជន គង់ រៃយ៉ា​ ដែរ ដែល​អ្នក​ទាំង​ពីរ គឺ​ជា​អ្នក កែម ឡី​និយម។

តុលាការ​នឹង​ចោទ​ប្រកាន់​ជន​សង្ស័យ​បាញ់​សម្លាប់​លោក កែម ឡី នៅ​ថ្ងៃ​ទី​១៣​កក្កដា

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ស្អែក​នេះ បន្ទាប់​ពី​សាកសួរ​អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លង​ទៅ។

អង្គការ​ជាង​៦០​ទាមទារ​ឲ្យ​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ឡើង​វិញ

អង្គការ​សង្គមស៊ីវិល​ជាង​៦០​ស្ថាប័ន ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី២៣ មីនា ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ឡើង​វិញ បន្ទាប់​ពី​​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​១​ជីវិត។

តុលាការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ដែល​ចោទ​លោក ហ៊ុន សែន សម្លាប់ បណ្ឌិត កែម ឡី

តុលាការ​ក្រុង​ភ្នំពេញ បាន​បង្គាប់​ជា​ថ្មី​ទៀត​ឲ្យ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ នាំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​ថា មាន​បាតដៃ​ប្រឡាក់​ឈាម ព្រោះ​តែ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មក​សាកសួរ។

អ្នក​ឃ្លាំមើល​រិះគន់​សវនាការ​លើ​ជន​ជាប់​ចោទ​សម្លាប់​បណ្ឌិត កែម ឡី ថា​ជា​ឆាកល្ខោន

អ្នក​ឃ្លាំមើល​អង្គ​សវនាការ​ជុំវិញ​រឿងក្ដី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា សម្ដែង​ការ​ខក​ចិត្ត និង​ចាត់​ទុក​សវនាការ​នោះ​ថា ជា​ឆាកល្ខោន​ដែល​គេ​រៀបចំ​ទុក​ជា​មុន ឬ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់​កិច្ច​តែប៉ុណ្ណោះ។

មេធាវី​គ្រោង​ដាក់​ភស្តុតាង​បន្ថែម​ទៅ​តុលាការ ICCក្នុង​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើស (Richard Rogers) គ្រោង​ដាក់​ឯកសារ​ភស្តុតាង​បន្ថែម​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​កាល​ពី​ឆ្នាំ​មុន ដើម្បីឲ្យ​​តុលាការ​នេះ ស៊ើប​អង្កេត​លើ​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

បទសម្ភាសន៍​ករណី​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ដល់​លោក មឿន តុលា

កន្លងមក​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​សកម្មជន​ការពារ​សិទ្ធិមនុស្ស​៣ រូប ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា បាន​កិបកេង​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី តាម​ពាក្យ​បណ្តឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា កាល​ពី​ខែ​មករា ឆ្នាំ​២០១៨។

បទសម្ភាសន៍៖ មេធាវី ជួប សម្លាប់ សង្ឃឹម​ថា​នឹង​ជោគជ័យ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ស្អែក

តុលាការ​ក្រុង​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ក្ដី​ឃាតកម្ម​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម នៅ​ថ្ងៃ​ពុធ ទី​១ ខែ​មិនា។

មេធាវី​គ្រោង​ដាក់​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ក្នុង​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ

មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ដែល​តំណាង​ពលរដ្ឋ​រងគ្រោះ​ក្រោម​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដាក់​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​ឯកសារ​ថ្មីៗ​បន្ថែម​ទៀត​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​លោក​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។

ក្រសួង​មហាផ្ទៃ​ថា​តុលាការ​នឹង​ដំណើរ​ការ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ក្នុង​ពេល​ឆាប់ៗ

មន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ក្នុង​ពេល​ឆាប់ៗ​នេះ តុលាការ​នឹង​ចាប់​ផ្ដើម​ដំណើរ​ក្ដី​សំណុំ​រឿង​លោក​បណ្ឌិត កែម ឡី ហើយ។ ខាង​ក្រុម​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី វិញ​យល់​ឃើញ​ថា គេ​ហាក់​ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ ថា​ការ​ស្វែងរក​យុត្តិធម៌​នេះ​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បាន​ស្ងប់​ចិត្ត និង​ជឿជាក់​ថា ពិត​ជា​មាន​យុត្តិធម៌​មែន។

តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៣​មីនា

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ និង​ជា​អនុប្រធាន​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ បញ្ជាក់​នៅ​ក្នុង​អង្គ​សវនាការ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ថា តុលាការ​នឹង​ប្រកាស​សាលក្រម​ទៅ​លើ​ជន​សង្ស័យ​ឈ្មោះ ជួប សម្លាប់ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា។

សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​តែ​បន្ត​ស្ងាត់​ក្នុង​រយៈពេល​៥៧​ថ្ងៃ​ក្រោយ​ការ​បាញ់​ប្រហារ

សំណុំ​រឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​តែ​បន្ត​កប់​បាត់​ក្រោយ​ឃាតក​បាញ់​ប្រហារ​កាល​ពី​ជាង ១​ខែ​មុន។ តំណាង​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា ការ​ប្ដឹង​ផ្ដល់​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្នុង​អំពើ​ឃាតកម្ម​នេះ ខាង​ក្រុម​គ្រួសារ គឺ​នៅ​មិន​ទាន់​គិតគូរ​នៅ​ឡើយ​ទេ។

"ព្រះរាជអាជ្ញា​ត្រូវ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ចំពោះ​អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​បណ្ឌិត កែម ឡី"

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី ឱ្យ​ចូល​បំភ្លឺ​ជុំវិញ​ការ​ប្ដឹង​ចោទ​ប្រកាន់​បទល្មើស​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត កិបកេង​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។ អ្នកច្បាប់​ថា ព្រះរាជអាជ្ញា​ត្រូវ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ។

តុលាការ​​បន្ត​ស៊ើបអង្កេត​សំណុំ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​ធ្នូ គឺ​មាន​រយៈពេល ៥​ខែ​មក​ហើយ ដែល​​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ដ៏​ល្បីល្បាញ ត្រូវ​ឃាតក​បាញ់​សម្លាប់ ប៉ុន្តែ​មន្ត្រី​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ បាន​បញ្ជាក់​ថា សំណុំ​រឿង​អំពើ​ឃាតកម្ម​នេះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​តុលាការ​នៅ​ឡើយ។

តុលាការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី។ សេចក្តី​ជូន​ដំណឹង​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ ឲ្យ​ដឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ស៊ើបសួរ និង​ប្រមូល​ភស្តុតាង​ទាក់ទង​នឹង​សំណុំ​រឿង​នេះ​ហើយ។

មន្ត្រី៖ ចៅក្រម​ស៊ើបសួរ​កំពុង​​បន្ត​ចាត់ការ​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ក្ដី​លោក កែម ឡី

មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ ឲ្យ​ដឹង​ថា សំណុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែល​តុលាការ​បំបែក​ជា​ពីរ​ករណី គឺ​តុលាការ​កំពុង​បន្ត​ស៊ើប​អង្កេត​រក​អ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត។ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ កាល​ពី​ខែ​មីនា តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដន្ទាទោស​ឈ្មោះ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។