កែម ឡី

ពលករ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បុណ្យខួប​ ៣​ឆ្នាំ​រំលឹក​​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី

ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង នឹង​រៀបចំ​កម្ម​ពិធីបុណ្យ​រំលឹក​ខួប​៣​ឆ្នាំ ជូន​លោក បណ្ឌិត កែម ឡី នៅ​ថ្ងៃអាទិត្យ ទី​៧ ខែ​កក្កដា​ខាងមុខនេះ។

ពិរុទ្ធជន ជួប សម្លាប់ សម្រេច​ប្ដឹង​ឧទ្ធរណ៍​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

ពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ សម្រេច​ប្ដឹង​សាលាឧទ្ធរណ៍​ដើម្បី​​ជំទាស់​​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំរឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

អ្នក​ការពារ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី

ភាព​ស្ងប់ស្ងាត់​នៃ​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​នេះ ធ្វើ​ឱ្យ​សាធារណជន និង​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា នៅតែ​រិះគន់​ថា តុលាការ​របប​ក្រុងភ្នំពេញ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ឡើយ

គ្រួសារ​បណ្ឌិត កែម ឡី មិន​គាំទ្រ​ការ​ប្ដឹង​គណៈកម្មការ​រៀបចំ​បុណ្យ​សពទៅ​តុលាការ

តុលាការ​បាន​ចាត់ការ​បណ្ដឹង​របស់​ប្រធាន​គណបក្ស​យុវជនកម្ពុជា ដែល​ប្ដឹង​អតីត​គណៈកម្មការ​រៀប ចំ​បុណ្យ​សពបណ្ឌិត កែម ឡី ពាក់ព័ន្ធ​នឹង​រឿង​លុយកាក់ យ៉ាង​ឆាប់រហ័ស ទោះបីជា​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី មិន​គាំទ្រ ហើយ​ជឿ​ទុកចិត្ត​ថា ក្រុម​អតីត​គណៈកម្មការ​នេះ មិនបាន​កិបកេង​លុយ​បុណ្យ​សព​នោះ​ក្ដី។

តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា។ ប៉ុន្តែ​អំណាច​សាលក្រម​នេះ មិន​ត្រូវ​បាន​ពលរដ្ឋ​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ឡើយ។

អ្នកស្រី ប៊ូ រចនា បដិសេធ​ចូល​បំភ្លឺ​តាម​ដីកា​កោះ​នៅ​ខែ​មេសា​ព្រោះ​គ្មាន​ជំនឿ​លើ​តុលាការ

ភរិយា​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បដិសេធ​មិន​ចូលខ្លួន​តាម​ដីកា​កោះ​របស់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ខាងមុខ​នេះ ព្រោះ​អ្នកស្រី​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។ សាលាឧទ្ធរណ៍​ចេញ​ដីកា​កោះហៅ​អ្នកស្រី​ដើម្បី​ចូលខ្លួន​បំភ្លឺ ករណី​ឃាតកម្ម​របស់​លោក​បណ្ឌិត កែម ឡី។

តុលាការ​កំពូល​គ្រោង​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន កែម ឡី និយម​នៅ​ចុងខែ​តុលា

តុលាការ​កំពូល គ្រោង​នឹង​បើកសវនាការ​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន កែម ឡី និយម គឺ​លោក គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នៅ​ចុងខែ​តុលា​នេះ។ មេធាវី​ការពារ​ក្តី និង​ភរិយា​របស់​លោក គង់ រ៉ៃយ៉ា សង្ឃឹម​ថា តុលាការ​កំពូល នឹង​អនុញ្ញាត​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើ​សុំ។

យុវជន កែម ឡី និយម​ទទូច​ឱ្យ​តុលាការ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​បន្ថែម​លើ​សំណុំរឿង

អស់​រយៈពេល​ជិត ៣​ឆ្នាំ​មក​ហើយ ដែល​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ ក្នុង​រាជធានី​ភ្នំពេញ។ មន្ត្រី​តុលាការ​បាន​ប្រកាស​ថា សំណុំរឿង​ឃាតកម្ម​នេះ តុលាការ​កំពុង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​មក​កាត់ទោស ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ករណី​នេះ​ហាក់​គ្មាន​ការ​ជឿនលឿន​ទៅមុខ​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រៀបចំ​ប្ដឹង​លោក គឹម សុខ ទាក់ទង​ឃាតកម្ម​បណ្ឌិត កែម ឡី

អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ គឺ​លោក គឹម សុខ កំពុង​ប្រឈម​នឹង​ការ​ប្ដឹងផ្ដល់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទាក់ទង​នឹង​ទស្សនៈ​របស់​លោក​អំពី​ឃាតកម្ម​លើ​លោក កែម ឡី។ មេធាវី​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហៅ​សម្ដី​លោក គឹម សុខ ថា​ជា​ការ​ចោទ​ប្រកាន់​បក្ស​កាន់​អំណាច។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អឿត អាង គ្រោង​ស្នើ​តុលាការ​ពន្យារពេល​សវនាការ

មេធាវី ដែល​គណៈមេធាវី​តម្រូវ​អោយ​ការពារ​ក្ដី​ឲ្យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ អះអាង​ថា ខ្លួន​មាន​គម្រោង​នឹង​ដាក់​ពាក្យ​ពន្យារពេល ចូលរួម​សវនាការ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១ មីនា ដោយសារ​ថា ពុំ​ទាន់​មាន​សំណុំរឿង​នៅ​ក្នុង​ដៃ ដើម្បី​ពិនិត្យ​នៅឡើយ។

តុលាការ​ថា​នឹង​បន្ត​ស៊ើបសួរ​សំណុំ​រឿង​បណ្ឌិត កែម ឡី ទោះ​គ្រួសារ​មិន​ទាន់​ប្ដឹង

អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា អះអាង​នៅ​ថ្ងៃ​ទី​១៧ តុលា ថា ចៅក្រម​ស៊ើបសួរ នៅ​បន្ត​​ស៊ើបសួរ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ទោះបីជា ភរិយា​លោក កែម ឡី អ្នកស្រី ប៊ូ រចនា មិន​មក​តាម​ការ​កោះហៅ​ជា​លើក​ទី​ពីរ​នេះ​ក្ដី។

តុលាការ​ចេញ​ដីកា​ទី​ពីរ​កោះ​ហៅ​ភរិយា​បណ្ឌិត កែម ឡី ចូល​បំភ្លឺ​ក្នុង​នាម​ដើម​បណ្ដឹង

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​ភរិយា​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ជា​លើក​ទី​២ លើ​សំណុំ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៧ តុលា។

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ដង្ហោយ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ខួប​២​ឆ្នាំ

ប្រជា​ពលរដ្ឋ មន្ត្រី​សិទ្ធិមនុស្ស ថ្នាក់ដឹកនាំ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ជា​អ្នក​គោរព​ស្រឡាញ់ ឬ​ជា​រាប់អាន​គ្នា​ជាមួយ​បណ្ឌិត កែម ឡី បាន​នាំគ្នា​យក​បាច់​ផ្កា​ទៅ​ដាក់​នៅមុខ​ហាង​លក់ទំនិញ​ស្ដារ​ម៉ាត​កាល់តិច (Caltex) ស្តុប​បូកគោ ទី​ដែល​លោក​បណ្ឌិត​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី ២ ឆ្នាំមុន។

សិស្ស​ថ្នាក់​អនុ​បណ្ឌិត​នៅ​ខេត្ត​បាត់ដំបង​សរសើរ​បណ្ឌិត កែម ឡី ថា​ជា​គ្រូបង្រៀន​ល្អ

និស្សិត និង​ព្រះសង្ឃ​ដែល​ជា​សិស្ស​របស់​បណ្ឌិត កែម ឡី និង​សាស្ត្រាចារ្យ​មួយ​ចំនួន​នៅ​សាកលវិទ្យាល័យ​មួយ​នា​ខេត្ត​បាត់ដំបង សរសើរ​លោក​បណ្ឌិត កែម ឡី ថា​ជា​គ្រូបង្រៀន​ល្អ​ម្នាក់​មិន​ងាយ​រក​បាន​នៅ​ក្នុង​សង្គម​ខ្មែរ។

រំឭក​អំពី​គុណសម្បត្តិ​លោក​បណ្ឌិត កែម ឡី

អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​បណ្ឌិត កែម ឡី ចាត់​ទុក​ថា លោក​ជា​អ្នក​ក្លាហាន ហ៊ាន​និយាយ​ការ​ពិត​ដ៏​ឆ្នើម​ឧត្ដម​ម្នាក់ ដើម្បី​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ។ អ្នក​ខ្លះ​យល់​ថា បណ្ឌិត កែម ឡី ជា​អវតា​តំណាង​ឲ្យ​ពន្លឺ​នៃ​ការ​ពិត និង​ចង់​ដាក់​ឈ្មោះ​លោក​ថា “អាទិទេព​នៃ​សច្ចធម៌”។

ម្ដាយ ជួប សម្លាប់ ស្នើ​តុលាការ​ស៊ើប​អង្កេត​សំណុំ​រឿង​បណ្ឌិត កែម ឡី ឡើង​វិញ

គ្រួសារ​របស់ អឿត អាង ហៅ ជួប សម្លាប់ ចង់​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ទៅ​លើ​ករណី​ដែល​ចោទ​ប្រកាន់​ថា ជន​នោះ​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ និង​សង្គម ពិត​មែន​ឬ​ក៏​មិន​ពិត​នោះ។

ប្រជាពលរដ្ឋ​នៅ​តែ​​រន្ធត់​​ចិត្ត​​ចំពោះ​​ឃាតករ​​ឆក់​​យក​​ជីវិត​​បណ្ឌិត កែម ឡី​

ក្នុង​​គម្រប់​ខួប​៦​ឆ្នាំ​​នៃ​​ឃាតកម្ម​លើ​​បណ្ឌិត កែម ឡី ​នៅ​ថ្ងៃ​ទី១០ ខែកក្កដា​ ខាង​​មុខ​​នេះ ប្រជាពលរដ្ឋ​ក្មេងចាស់​​ប្រុសស្រី​ រួមទាំង​​ប្រជាកសិករ​ និង​​ព្រះសង្ឃ​លើក​ឡើង​​ថា​ ពួកគាត់​នៅតែ​គោរព​ស្រលាញ់​ ចង​ចាំ​ដល់​វីរភាព​របស់​​លោក​បណ្ឌិត កែម ឡី ​ជានិច្ច​ និង​ដិតដាម​នូវ​ក្ដី​រន្ធត់​ សោកស្ដាយ​ ចំពោះ​ឃាតករ​ព្រៃផ្សៃ​ដែល​ឆក់​យក​ជីវិត​លោក​ទាំងកណ្ដាលថ្ងៃ​នៅ​ក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។​ ប្រជាពលរដ្ឋ​ និង​មន្រ្តីសង្គម​ស៊ីវិល ​នៅតែ​ទទូច​ដល់​រដ្ឋាភិបាលស៊ើបអង្កេត​ដោយ​ឯករាជ្យ​តាមចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ និង​ឃាតក​ពិតប្រាកដ​យក​ដាក់​ទោស​ ដើម្បី​លុបបំបាត់​អំពើ​និទណ្ឌភាព​ក្នុង​សង្គម​ និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

លោក បណ្ឌិត កែម ឡី មុន​ពេល​ស្លាប់​អះអាង​ថា លោក ហ៊ុន សែន មិន​មែន​ជា​មេ​ដឹកនាំ​ពូកែ​ដោះ​ស្រាយ​បញ្ហា​ទេ តែ​ពូកែ​ខាង​បង្ក្រាប

លោក បណ្ឌិត កែម ឡី ដែល​ពលរដ្ឋ​ស្គាល់​ថា ជា​អ្នក​វិភាគ​ពី​បញ្ហា​នយោបាយ និង​សង្គម​ឥត​សំចៃ​មាត់ តែងតែ​លាត​ត្រដាង​អាថ៌​កំបាំង​មួយ​ចំនួន ដែល​រដ្ឋាភិបាល ឬ​លោក ហ៊ុន សែន លាក់​បាំង​នោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ មិនមែន​ចង់​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន និង​ប្រជាពលរដ្ឋ​មាន​សេចក្ដី​សុខ​ឡើយ។

អង្គការ-សមាគម សហជីព គ្រោង​ជួបគ្នា​រំលឹក​វិញ្ញាណក្ខន្ធ និង​បង្សុកូល​ជូន​បណ្ឌិត កែម ឡី នៅ​ស្ដុប​បូកគោ ​ថ្ងៃ​ទី១០ កក្កដា

ក្រុម​មន្ត្រី​អង្គការ-សមាគម សហជីព គ្រោង​ជួបជុំ​គ្នា ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ និង​បង្សុកូល​តាម​បែប​ព្រះពុទ្ធសាសនា ជូន​បណ្ឌិត កែម ឡី នៅ​ស្ដុប​បូកគោ ដែល​ជា​កន្លែង​ឃាតកម្ម នៅ​ថ្ងៃ​ទី១០ ខែកក្កដា។ កម្មវិធី​ជួបជុំ​នៅ​ស្តុប​បូកគោ​នោះ ធ្វើឡើងនៅម៉ោង៨ព្រឹក។

យុវជន​ខ្មែរ​ថាវរៈ​កោ​សក់​កាន់ទុក្ខ និង​ទាមទារ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤​នាក់ នៅ​ថ្ងៃទី​៩ ខែកក្កដា បាន​រៀបចំ​ពិធី​បែប​សាសនា​កោរ​សក់​នៅមុខ​ចេតិយ​លោក​បណ្ឌិត ឡែ​ម ឡី នៅ​ស្រុក​ត្រាំកក់ ខេត្ត​កែវ ដើម្បី​ចូលរួម​កាន់ទុក្ខ និង​ជំរុញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា​យុវជន​ទាំងនោះ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែង​មតិ និង​តវ៉ា​តាម​បែប​សាសនា​ដែល​ធានា​ដោយ​ច្បាប់។

រឿងរ៉ាវ​ដែល​កើត​ឡើង​ទៅ​លើ​ជាង​​ធ្វើ​រូប​សំណាក​បណ្ឌិត កែម ឡី

​រូបសំណាក​ស្ពាន់​​មាន​ទម្ងន់ ២០០​គីឡូក្រាម និង​កម្ពស់ ២​ម៉ែត្រ ​ក្នុង​សម្លៀក​បំពាក់​អាវ​ក្រណាត់​ដៃ​ខ្លី ដាក់​ក្នុង​ខោ​វែង មាន​ពាក់​ក្រវាត់​ក និង​មាន​ប៊ិច​មួយ​ដើម​ក្នុង​ហោប៉ៅ នោះ​គឺ​រូប​បណ្ឌិត កែម ឡី។ រូប​សំណាក​នេះ​កើត​ចេញ​ពី​ជាង​ចម្លាក់​ម្នាក់​ដែល​ពុះពារ​គ្រប់​បែប​យ៉ាង ដើម្បី​សាងសង់​ឡើង បើ​ទោះ​បី​លោក​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ការងារ រង​ការ​រើស​អើង និង​ធ្វើ​ទុក្ខបុកម្នេញ​ក្ដី។

ជន​សង្ស័យ​បាញ់​សម្លាប់​លោក កែម ឡី ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ជា​អ្នក​នៅ​ខេត្ត​សៀមរាប

បុរស​ម្នាក់​ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​ដែល​ប្រាប់​ទៅ​ប៉ូលិស​ថា​ខ្លួន​ឈ្មោះ ជួប សម្លាប់ នោះ ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​យ៉ាង​ច្បាស់​ថា​មិន​មែន​ឈ្មោះ ជួប សម្លាប់ ទេ។ អ្នក​ភូមិ និង​ព្រះសង្ឃ​ជាច្រើន ស្គាល់​ច្បាស់​ថា​ឈ្មោះ អឿត អាង។

"លោក ហ៊ុន សែន ត្រូវ​រក​ឃាតក​ពិត​សម្លាប់​បណ្ឌិត កែម ឡី បើ​លោក​មិន​នៅ​ពី​ក្រោយ​ខ្នង"

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សែ្វងរក​ឃាតក​ពិត​សម្លាប់​លោក កែម ឡី ឲ្យ​បាន បើសិនជា​លោកនាយក​រដ្ឋមន្ត្រី មិន​នៅ​ពីក្រោយ​ឃាតកម្ម​ដូចដែល​លោក​អះអាង​មែន​នោះ។

មន្ត្រី​អ.ស.ប អ្នកស្រី រ៉ូណា ស្មីត ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី

អ្នក​រាយការណ៍​ពិសេស​នៃ​​អង្គការ​សហប្រជាជាតិ (អ.ស.ប) ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់។

គណៈកម្មការ​បុណ្យ​១០០​ថ្ងៃ​សព​បណ្ឌិត កែម ឡី នៅ​មិន​ទាន់​រក​ទីតាំង​ប្រារព្ធ​ពិធី​បុណ្យ​បាន

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ សព​លោក​បណ្ឌិត កែម ឡី នៅ​តែ​មិន​ទាន់​មាន​ព័ត៌មាន​ពី​ទីតាំង​រៀបចំ​បុណ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កញ្ញា។ សមាជិក​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​នេះ ឱ្យ​ដឹង​ថា ការ​កំណត់​អំពី​ទីតាំង​ធ្វើ​បុណ្យ​នេះ នឹង​អាច​ដឹង​នៅ​ក្នុង​រយៈ​ពេល ២ ឬ ៣​ថ្ងៃ​ទៀត។

សង្គម​ស៊ីវិល​ថា​ការ​ស៊ើបអង្កេត​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន

ក្រុម​អ្នក​ឃ្លាំមើល​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី អះអាង​ថា ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​នៅ​មាន​ភាព​ចន្លោះប្រហោង​ជា​ច្រើន និង​គ្មាន​ការ​ជឿជាក់​ពី​មហាជន។ ទោះ​ជា​​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​បន្ត​តាមដាន​ករណី​នេះ​បន្ត​ទៀត។

ក្រុម​យុវជន​នៅ​ខ្វះ​ថវិកា​ជាង​៨​ពាន់​ដុល្លារ​ទៀត​ដើម្បី​បោះពុម្ព​សៀវភៅ​ទស្សនទាន​បណ្ឌិត កែម ឡី

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ប្ដេជ្ញា​ថា នឹង​បោះ​ពុម្ព​សៀវភៅ​ស្ដីពី​ទស្សនៈ​បណ្ឌិត កែម ឡី ដែល​ពួកគេ​ខំ​ចងក្រង​នោះ ឲ្យ​ទាន់​ពិធី​បុណ្យខួប​គម្រប់ ១០០​ថ្ងៃ។ ទោះ​យ៉ាង​ណា ក្រុម​អ្នក​ចងក្រង​សៀវភៅ​នេះ កំពុង​ខ្វះ​ថវិកា​ជាង ៨​ពាន់​ដុល្លារ​ទៀត ដើម្បី​ដំណើរ​ការ​បោះពុម្ព​សៀវភៅ។ ពួកគេ​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ​ជួយ​ជា​បន្ទាន់។

មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​បន្ថែម​លើ​សំណុំ​រឿង​​បណ្ឌិត កែម ឡី

ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧ គឺ​ជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​វា​ក៏​ជា​គម្រប់​ខួប ១៧​ខែ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ផង​ដែរ។ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ហាង​កាហ្វេ​ក្នុង​ស្តារម៉ាត កាល់តិច ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។

រូបថត​លោក កែម ឡី ភ្ជាប់​សារ​​៥​ម៉ឺន​សន្លឹក​នឹង​ត្រូវ​បោះ​ពុម្ព​ចែក​ចាយ​ដើម្បី​ទាមទារ​យុត្តិធម៌

គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បញ្ជាក់​ជំហរ​ថា នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ គេ​នឹង​បោះពុម្ព​រូបថត​លោក​បណ្ឌិត កែម ឡី ភ្ជាប់​សារ​ជាមួយ​ផង ដើម្បី​​ចែកចាយ​ជា​សាធារណៈ។

មូលនិធិ កែម ឡី នៅ​មិន​ទាន់​អាច​ប្រសូត​ចេញ​ជា​រូបរាង​នៅ​ឡើយ

គិត​មក​ដល់​ខែ​មិថុនា ឆ្នាំ​២០០៧ នេះ គឺ​មាន​រយៈពេល​ជិត ១​ឆ្នាំ​មក​ហើយ នៅ​ក្រោយ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ ភ្លាមៗ ក្រោយ​ឃាតកម្ម​បាន​កើត​ឡើង ក៏​មាន​គណៈកម្មការ​មួយ​ត្រូវ​បង្កើត​ឡើង​ដើម្បី​​ទទួល​បន្ទុក​រៀបចំ​មូលនិធិ កែម ឡី។ អ្នក​គ្រប់គ្រង​មូលនិធិ​នេះ បាន​ត្អូញត្អែរ​ពី​ការ​ប្រឈម និង​ភាព​ស្មុគស្មាញ​នានា ក្នុង​ការ​រៀបចំ​មូលនិធិ កែម ឡី នេះ។