កែម ឡី

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​មិន​ជឿ​លើ​ចម្លើយ​សារភាព​របស់ ជួប សម្លាប់

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ ជួប សម្លាប់ បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ មាន​ចេតនា​ឆ្លើយ​បំភ្លៃ​សមត្ថកិច្ច។ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ក្រោយ​ពី​ស៊ើប​អង្កេត និង​សួរ​ចម្លើយ​ឃើញ​ថា ចម្លើយ​សារភាព​របស់ ជួប សម្លាប់ មិន​មែន​ជា​ការ​ពិត។

សម្ភាស​ព្រះសង្ឃ ប៊ុត ប៊ុនតិញ អំពី​ដំណើរ​ការ​បុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​សព​បណ្ឌិត កែម ឡី

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បញ្ជាក់​ថា ព្រះអង្គ​កំពុង​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ១០០​ថ្ងៃ។ ព្រះអង្គ​ក៏​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​នឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មុន​នឹង​ព្រះអង្គ​ទទួល​យក​មេដាយ​មុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ប្រគេន​ដល់​ព្រះអង្គ។

សម្ភាស​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ទាក់ទង​នឹង​ឃាតកម្ម​លើ​លោក កែម ឡី

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ស៊ិម វិបុល មាន​ប្រសាសន៍​ថា លោក​គាំទ្រ​អោយ​មាន​ក្រុម​ស៊ើប​អង្កេត​អន្តរជាតិ​ឯករាជ្យ​មួយ ចុះ​ស្រាវជ្រាវដោយ​​ផ្ទាល់​លើ​​ការ​បាញ់​សម្លាប់ លោក កែម ឡី ​អ្នក​​វិភាគ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម។

បទសម្ភាសន៍​អំពី​ការ​បរិច្ចាគ​លុយ​ពី​ការ​លក់​សៀវភៅ​ទស្សនទាន​បណ្ឌិត កែម ឡី

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បាន​បរិច្ចាគ​ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​លក់​សៀវភៅ​ស្ដីពី​ទស្សនទាន​បណ្ឌិត កែម ឡី ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា តាម​ការ​សន្យា ដើម្បី​ជួយ​កុមារ​ដែល​រង​ទុក្ខ​លំបាក និង​ឧទ្ទិស​បុណ្យ​ជូន​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​កណ្ដាល​ទីក្រុង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។

សម្ភាស​បង​ប្អូន​ភ្លោះ​ដែល​ជិតស្និទ្ធ​នឹង​លោក កែម ឡី ក្រោយ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស

បង​ប្អូន​ភ្លោះ​ជា​សកម្មជនបរិស្ថាន និង​ជា​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​លោក កែម ឡី បាន​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​កាល​ពី​ព្រឹក​ថ្ងៃ​១៤ ខែ​កក្តដា ដោយ​ហេតុ​តែ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ ក្រោយ​ឃាតក​បាញ់​ផ្ដាច់​ជីវិត​លោក កែម ឡី នៅ​កណ្ដាល​ក្រុង​ភ្នំពេញ។

សម្ភាស​ព្រះសង្ឃ ប៊ុត ប៊ុនតិញ អំពី​បណ្ដាំ​ភរិយា​បណ្ឌិត កែម ឡី មុន​ចេញ​ពី​កម្ពុជា (ចប់)

ភរិយា​លោក​បណ្ឌិត កែម ឡី បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទីកន្លែង​សុវត្ថិភាព​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​សីហា។ ចំពោះ​ការ​រៀបចំ​ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខែ​តុលា ខាង​មុខ​នេះ ភរិយា​របស់​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បាន​ផ្ដែផ្ដាំ និង​សរសេរ​លិខិត​១​ច្បាប់​ប្រគល់​សិទ្ធិ​ឲ្យ​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ជំនួស​អ្នកស្រី។

សម្ភាស​លោក ប៉ា ងួនទៀង ជុំវិញ​រឿង​នាយក​រដ្ឋមន្ត្រី​ផ្ដល់​លុយ​បន្ថែម​ទៅ​គ្រួសារ​បណ្ឌិត កែម ឡី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ដល់​គ្រួសារ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧។ ប្រាក់​នេះ ត្រូវ​បាន​ប្រគល់​ដល់​ដៃ​ម្តាយ និង​ប្អូន​ប្រុស​លោក​បណ្ឌិត គឺ​លោក កែម រិទ្ធិសិត នៅ​ស្រុក​កំណើត​នា​ខេត្ត​តាកែវ ជា​កន្លែង​បញ្ចុះ​សព​លោក​បណ្ឌិត កែម ឡី។

បទសម្ភាសន៍៖ ការ​ចាប់​អារម្មណ៍​របស់​ពលករ​ពី​ប្រទេស​កូរ៉េ​ចំពោះ​បណ្ឌិត កែម ឡី

នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ រាជធានី​ភ្នំពេញ អ្នក​មាន​សមាន​ចិត្ត​ចំពោះ​បណ្ឌិត កែម ឡី គ្រប់​ស្រទាប់​វណ្ណៈ​រាប់​រយ​នាក់ នាំ​គ្នា​ទៅ​ចូលរួម​ពិធី​បុណ្យ និង​គោរព​វិញ្ញាណក្ខន្ធ​លោក​នៅ​ថ្ងៃ​ទី​១៧ កក្កដា ដែល​ជា​ខួប ៨​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ កក្កដា។

គណៈកម្មការ​បុណ្យ​សព​បណ្ឌិត កែម ឡី ចាប់​ផ្ដើម​បុក​គ្រឹះ​សង់​ចេតិយ​នៅ​ថ្ងៃ​ទី​៨​មីនា

គណៈកម្មការ​រៀបចំ​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែ​មីនា គម្រោង​សាងសង់​ចេតិយ​ដែល​បាន​គ្រោង​ទុក​អស់​ពេល​ជាច្រើន​ខែ​ណាស់​មក​ហើយ នឹង​ត្រូវ​ចាប់​ផ្ដើម​ក្នុង​ជំហាន​ដំបូង។ តាម​គម្រោង ចេតិយ​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​សាងសង់​ឲ្យ​ហើយ​រួច​រាល់​ប្រហែល ១​ឆ្នាំ​ពេញ​តែ​ម្ដង។

ម្តាយ​បណ្ឌិត កែម ឡី ថា​សាលក្រម​​របស់​តុលាការ​មិន​ទាន់​ផ្តល់​យុត្តិធម៌​ពេញ​លេញ​ដល់​ក្រុម​គ្រួសារ

ម្ដាយ​របស់​បណ្ឌិត កែម ឡី ដែល​កំពុង​រស់​នៅ​ខេត្ត​តាកែវ មិន​ចង់​ឃើញ​សំណុំ​រឿង​ឃាតកម្ម​លើ​កូន​ប្រុស​របស់​គាត់​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ការ​កាត់​ទោស​បុគ្គល​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ​ទេ។ លោកស្រី​ចង់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​មក​កាត់​ទោស​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​ក្រុម​គ្រួសារ។

អ្នក​ស្រឡាញ់​បណ្ឌិត កែម ឡី ធ្វើ​បុណ្យ​ខួប​១​ឆ្នាំ​ឧទ្ទិស​កុសល​ជូន​លោក​នៅ​ភ្នំពេញ

អ្នក​ស្រឡាញ់​ចូល​ចិត្ត​បណ្ឌិត កែម ឡី នៅ​រាជធានី​ភ្នំពេញ នាំ​គ្នា​រៀបចំ​ធ្វើ​ពិធី​រំឭក​ខួប​គម្រប់ ១​ឆ្នាំ​នៃ​មរណភាព​របស់​លោក នៅ​ថ្ងៃ​ទី​១០ កក្កដា។ ការ​រៀបចំ​ពិធី​រំឭក​ខួប​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ដែល​បាន​ស្លាប់​ដោយសារ​ការ​បាញ់​ប្រហារ​នៅ​ហាង​សាំង​កាល់តិច ស្ដុប​បូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ព្រះសីហនុ​សន្យា​បន្ត​កិច្ចការ​របស់​បណ្ឌិត កែម ឡី ដែល​នៅ​សេសសល់

ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។

ពលរដ្ឋ​បន្ត​ទៅ​គោរព​សព​បណ្ឌិត កែម ឡី នៅ​ទី​បញ្ចុះ​សព​របស់​លោក​នៅ​ខេត្ត​តាកែវ

ជិត​មួយ​ខែ​ហើយ​ដែល​សព​របស់​បណ្ឌិត កែម ឡី ត្រូវ​គេ​ដង្ហែ​យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក ឋិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ តើ​នៅ​ទី​បញ្ចុះ​សព​មាន​សភាព​បែប​ណា​នៅ​ពេល​នេះ? ហើយ​គម្រោង​រៀបចំ​បុណ្យ ១០០​ថ្ងៃ​ជូន​លោក​បណ្ឌិត នឹង​ប្រព្រឹត្ត​ទៅ​ដូចម្តេច​ខ្លះ?

ថ្ងៃ​ទី​១០​គឺ​ជា​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម​បណ្ឌិត កែម ឡី

ថ្ងៃ​ទី​១០ ខែ​កញ្ញា នេះ គឺ​ជា​ខួប ១៤​ខែ​គត់ ដែល​អ្នក​វិភាគ​សង្គម លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ហាង​ស្តារ​ម៉ាត (Star Mart) ក្បែរ​ស្តុប​បូកគោ។

គណៈកម្មការ​សម្រេច​រៀបចំ​បុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់

គណៈកម្មការ​រៀបចំ​បុណ្យ​គម្រប់ ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៥ តុលា។ ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ​ដែល​នឹង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ តុលា ខាង​មុខ គឺ​គណៈកម្មការ​សម្រេច​យក​ទីតាំង​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ប្រារព្ធ​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ​ជូន​លោក​បណ្ឌិត កែម ឡី

ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី រៀបចំ​ធ្វើ​មុន​គេ​បង្អស់​នៅ​តាម​ទីក្រុង​សំខាន់ៗ​មួយ​ចំនួន ដូចជា​ក្រុង​ស៊ីដនី (Sydney) និង​ម៉ែលប៊ន (Melbourne) ជាដើម។ អ្នក​ក្រុង​ស៊ីដនី បាន​រៀបចំ​ពិធី​បុណ្យ​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៨ រីឯ​អ្នក​ក្រុង​ម៉ែលប៊ន ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃ​អាទិត្យ ទី​៩ តុលា។

និស្សិត​និង​ព្រះសង្ឃ​នៅ​បាត់ដំបង​ធ្វើ​បុណ្យ​ខួប​១០០​ថ្ងៃ​បណ្ឌិត កែម ឡី

ក្រុម​និស្សិត​ និង​ព្រះសង្ឃ​នៅ​ខេត្ត​បាត់ដំបង ​ដែល​ធ្លាប់​ជា​សិស្ស​របស់​លោក​បណ្ឌិត កែម ឡី រួម​គ្នា​ធ្វើ​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត។

ក្រុម​អ្នក​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន

បន្ទាប់​ពី​ពិធី​បញ្ចុះ​សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​បញ្ចប់ ពេល​នេះ​បុគ្គល​មួយ​ចំនួន​ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក កែម ឡី បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ ហើយ​អ្នក​ខ្លះ​ក៏​សម្ងំ​លាក់​ខ្លួន​ដែរ។

ជីវប្រវត្តិតស៊ូ និង​រស់នៅ​របស់​បណ្ឌិត កែម ឡី

ថ្វីត្បិតតែ លោក បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​អស់​រយៈ​ពេល​ប្រមាណ ២ឆ្នាំ​មក​ហើយ​ក្ដី ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​លោក មិន​ទាន់​រសាត់​ឆ្ងាយ​ពី​ប្រជា​ពលរដ្ឋ​ឡើយ។

អង្គការ​១៦៤​ស្នើ​ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី

សមាគម និង​អង្គការ​ជាតិ អន្តរជាតិ​ចំនួន​១៦៤ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

សព​លោក កែម ឡី នឹង​ត្រូវ​ដង្ហែ​ទៅ​ខេត្ត​តាកែវ​នៅ​ទី​១៧ កក្កដា

គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ កក្កដា នេះ​ថា សព​លោក​បណ្ឌិត កែម ឡី នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​កក្កដា វេលា​ម៉ោង ៧​ព្រឹក។

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​​នៅ​បន្ត​រិះគន់​ចំណាត់​ការ​របស់​តុលាការ​លើ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី

ទាំង​អង្គការ​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​នានា នៅ​តែ​រិះគន់​ចំណាត់​ការ​របស់​តុលាការ និង​រដ្ឋាភិបាល​ថា ពុំ​មាន​ឆន្ទៈ​សើរើ​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។ ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី ​ឲ្យ​ដឹង​ថា ពួក​គាត់​នៅ​តែ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​នេះ​នៅ​ឡើយ​ទេ ក្រោយ​ឃាតកម្ម​កើត​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នោះ​មក។

បុណ្យ​ខួប​១​ឆ្នាំ​របស់​បណ្ឌិត កែម ឡី នៅ​ស្រុក​កំណើត​បញ្ចប់​ទាំង​ភាព​សង្រេង

ពិធី​បុណ្យ​ខួប​គម្រប់ ១​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី បាន​បិទ​បញ្ចប់​ហើយ​នៅ​ឯ​ស្រុក​កំណើត ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ប្រជាពលរដ្ឋ ព្រះសង្ឃ និង​អ្នក​នយោបាយ នៅ​តែ​មាន​ភាព​សោក​សង្រេង និង​មិន​ទាន់​រំសាយ​ចិត្ត​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត។

ការ​វិភាគ​និង​យោបល់​មួយ​ចំនួន​របស់​លោក កែម ឡី កាល​លោក​នៅ​មាន​ជីវិត

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក កែម ឡី ត្រូវ​បាន​សាធារណជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​ស្គាល់​លោក​តាម​រយៈ​ការ​ចូលរួម​ជា​វាគ្មិន​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី វិភាគ​វែកញែក​លើ​បញ្ហា​សង្គម បញ្ហា​សិទ្ធិ​មនុស្ស ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។

កូន​ប្រុស​ច្បង​ទាំង​៤​រូប​របស់​បណ្ឌិត កែម ឡី ចុះ​ឈ្មោះ​ចូល​រៀន​នៅ​អូស្ត្រាលី

កូន​ប្រុស ៤​នាក់ ក្នុង​ចំណោម ៥​នាក់ របស់​លោក​បណ្ឌិត កែម ឡី ដែល​ទើប​តែ​បាន​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី ជាមួយ​ម្តាយ គឺ​អ្នកស្រី ប៊ូ រចនា បាន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលារៀន​រដ្ឋ​មួយ​កន្លែង​ក្នុង​ក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។

ក្រុម​ជាង​ចម្លាក់​គ្រោង​បញ្ចប់​ការ​កសាង​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៧​តុលា

រូប​សំណាក​របស់​លោក​បណ្ឌិត កែម ឡី ជាង​ចម្លាក់​គ្រោង​នឹង​បញ្ចប់​ការ​កសាង​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ខាង​មុខ។ ក្រុម​ជាង​កំពុង​តែ​មមាញឹក​ឈូស​ឆាប និង​ដុស​ខាត់​រូប​សំណាក​បណ្ឌិត កែម ឡី ដែល​ធ្វើ​ស្ពាន់​កម្ពស់ ២​ម៉ែត្រ ទោះ​បី​ជា​នៅ​ក្រោម​ភ្លៀង​រលឹម​នៅ​ក្នុង​រោង​មួយ។

គណៈកម្មការ​រៀបចំ​បុណ្យ​នឹង​ទៅ​ទទួល​យក​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៧​តុលា

គណៈកម្មការ​រៀបចំ​បុណ្យ​គម្រប់ ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នឹង​ទៅ​ទទួល​យក​រូប​សំណាក​លោក កែម ឡី ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​ជាង​នៅ​រសៀល​ថ្ងៃ​ទី​៧ តុលា។ ចំណែក​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ក្រុម​ការងារ​នឹង​ទទួល​រូប​សំណាក​មួយ​ទៀត​នៅ​ប្រទេស​ថៃ ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ផ្តល់​ឲ្យ​ដូច​គ្នា។

ក្បួន​ដង្ហែ​រូប​សំណាក​បណ្ឌិត កែម ឡី ទៅ​ដល់​កន្លែង​តម្កល់​ហើយ​នៅ​ខេត្ត​តាកែវ

រូប​សំណាក​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​ផ្ទះ​របស់​លោក​ហើយ​នៅ​ម៉ោង​ជាង ៣​រសៀល​ថ្ងៃ​អាទិត្យ ទី​១៦ តុលា។ មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​ពិធី​ដង្ហែ​រូប​សំណាក​នេះ​ពី​ភ្នំពេញ ទៅ​តម្កល់​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី គ្រោង​រៀបចំ​ពិធី​បុណ្យ​ខួប​១​ឆ្នាំ​នៅ​ខេត្ត​តាកែវ

ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ឲ្យ​ចូលរួម​បុណ្យ​ខួប ១​ឆ្នាំ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ទីតាំង​តម្កល់​សព​នៅ​ស្រុក​កំណើត​តែម្ដង។

ភរិយា​បណ្ឌិត កែម ឡី ថា​តុលាការ​មិន​ដែល​ទាក់ទង​លោកស្រី​លើ​សំណុំ​រឿង​ឃាតកម្ម​ស្វាមី​ទេ

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មាន​ករណី​ឃាតកម្ម​ស្វាមី​របស់​លោកស្រី គឺ​មាន​មន្ត្រី​នគរបាល​ជិះ​ម៉ូតូ​នៅ​ឆ្វែល​ក្បែរ​ផ្ទះ​របស់​គាត់​ជា​ច្រើន​លើក​រហូត​មាន​ព្រឹត្តិការណ៍​បាញ់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។