កែម ឡី

តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​ក្ដី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៣​មីនា

តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១ មីនា ជុំវិញ​រឿង​ក្ដី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ សវនាការ​ដែល​មាន​ការ​ឃ្លាំ​មើល​ពី​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ និង​មន្ត្រី​អង្គទូត​ផង​នោះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នឹង​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា។

មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី សម្រេច​ចូលរួម​សវនាការ

មេធាវី​ដែល​គណៈ​មេធាវី​តម្រូវ​ឲ្យ​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​ដំបូង​ឡើយ​បញ្ជាក់​ជំហរ​ថា ខ្លួន​អាច​នឹង​ដាក់​ពាក្យ​ពន្យារ​ពេល​ចូលរួម​សវនាការ ពេល​នេះ លុប​ចោល​គម្រោង​នោះ​​វិញ ដោយ​លើក​ហេតុ​ផល​ថា រឿង​ក្ដី​នេះ​ពុំ​មាន​ភាព​ស្មុគស្មាញ​ឡើយ។

ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​យក​ឈ្មោះ ជួប សម្លាប់ មក​សាកសួរ​ជា​ថ្មី​ទៀត

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា នេះ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​បង្គាប់​បញ្ជា​ឲ្យ​យក​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ មក​សាកសួរ​បន្ថែម​ទៀត។ ស្រប​ពេល​តុលាការ​កំពុង​បន្ត​នីតិវិធី​ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​នេះ ភរិយា​របស់​លោក​បណ្ឌិត កែម ឡី វិញ​បាន​ដាក់​បណ្ដាសា​ចំពោះ​អ្នក​ដែល​បាញ់​សម្លាប់​ប្ដី​របស់​លោកស្រី។

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​បណ្ដឹង​សាទុក្ខ​របស់ អឿត អាង នៅ​ចុង​ខែ​ឧសភា​នេះ

ការប្រកាស​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់ពី​ប្រធាន​ចៅក្រម​ជំនុំជម្រះ​តុលាការ​កំពូល លោក គង់ ស្រ៊ីម លើក​យក​សំណុំរឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៦ មក​ជំនុំជម្រះ​ឡើងវិញ នៅ​ថ្ងៃទី៨ ឧសភា។

សំណុំរឿង​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​ខណៈ​មាន​ការ​ទាមទារ​លទ្ធផល​ស៊ើប​អង្កេត

អស់​រយៈពេល ១៨​ខែ​ហើយ ដែល​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម គឺ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​ឆក់​យក​ជីវិត​ទាំង​កណ្ដាល​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​នាំ​ខ្លួន​មក​កាត់​ទោស​នោះ គឺ​បុគ្គល ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង។

តុលាការ​រង​ការ​រិះគន់​រឿង​ទុក​ឱ្យ​សំណុំរឿង​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​គោរព​វីរភាព​បណ្ឌិត ​កែម ឡី សង្កេត​ឃើញ​ថា តុលាការ​រាជធានី​ភ្នំពេញ ហាក់​ដូច​ជា​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស៊ើប​អង្កេត​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់​ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​​ឡើយ។

តុលាការ​អាមេរិក​ទទួល​យក​សំណុំ​រឿង​លោក សម រង្ស៊ី ប្ដឹង​ទាក់ទង​ឃាតកម្ម​លោក កែម ឡី

តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក សម្រេច​ទទួល​យក​រឿង​ក្ដី​ដែល​លោក សម រង្ស៊ី ប្ដឹង​ទាមទារ​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) ដែល​ជា​ម្ចាស់​ស្ថានីយ​ប្រេងសាំង កាល់តិច (Caltex) នៅ​ប្រទេស​កម្ពុជា បញ្ចេញ​ឃ្លិប​វីដេអូ​នោះ ទៅ​ចាត់ការ​ហើយ។

មេធាវី​អាមេរិក​ថា អាជ្ញាធរ​កម្ពុជា​ព្យាយាម​បិទបាំង​ព័ត៌មាន​ពិតប្រាកដ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី

មេធាវី​ការពារ​ក្តី​ឱ្យ​លោក សម រង្ស៊ី ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឱ្យ​ក្រុមហ៊ុន​ឆេវរ៉ុន បញ្ចេញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លោក កែម ឡី នៅ​ឯ​ស្ថានីយ​ប្រេង​ឥន្ទនៈ​ស្តារម៉ាត កាល់តិច សន្និដ្ឋាន​ថា អាជ្ញាធរ​កម្ពុជា បាន​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ពិតប្រាកដ​នៅ​ពីក្រោយ​ហេតុការណ៍​ឃាតកម្ម​នេះ។

សង្គម​ស៊ីវិល​តាមដាន​សវនាការ​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី

តុលាការ​ក្រុង​ភ្នំពេញ បើក​សវនាការ​ជុំវិញ​សំណុំរឿង​លើ​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១ ខែ​មីនា។ ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា នេះ​ជា​សវនាការ​ដែល​​សំខាន់​បំផុត​ដែល​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ កំពុង​ឃ្លាំមើល និង​តាមដាន​ដោយ​យកចិត្ត​ទុកដាក់។

តុលាការ​ចោទ​ស្ត្រី​ដែល​និយាយ​ថា​លោក ហ៊ុន សែន ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី

ស្ត្រី​ជាប់ចោទ​ឈ្មោះ ហ៊ឺន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អាយុ ៣៧​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ»។ បទចោទប្រកាន់​មួយ​នេះ អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល។

អ្នក​វិភាគ​នយោបាយ​ថា អ្នក​ចំណេញ​ពី​ការ​ស្លាប់​របស់ បណ្ឌិត កែម ឡី គឺ លោក ហ៊ុន សែន

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការណ៍​ដែល លោក ហ៊ុន សែន អួតអាង​ពី​គុណ​សម្បត្តិ​ជួយ​ដល់​ក្រុម​គ្រួសារ បណ្ឌិត កែម ឡី គឺជា​រឿង​ដ៏​អាម៉ាស់ និង​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​មិន​អាច​វែក​មុខ​ឃាតក​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី។

ក្រុម​យុវជន​សង្គម​គ្រោង​ប្រារព្ធ​បុណ្យខួប៧ឆ្នាំនៃ​ឃាតកម្ម បណ្ឌិត កែម ឡី

ខណៈ​ជិត​ដល់​ថ្ងៃ​ខួប ៧ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មន្ត្រី​សង្គម​ស៊ីវិល ក្រុម​យុវជន និង​ពលរដ្ឋ​ខ្មែរ បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល ស៊ើបអង្កេត​ដោយ​ឯករាជ្យ ឥត​លម្អៀង​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ទាំងអស់ និង​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​អ្នក​វិភាគ​វ័យក្មេង​អំពាវនាវ​ដល់​យុវជន​ឱ្យ​បន្ត​ឆន្ទៈ​បណ្ឌិត កែម ឡី

សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង រួមគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ អំពាវនាវ​ដល់​យុវជន​ឱ្យ​បន្ត​ឆន្ទៈ​លោក​បណ្ឌិត កែម ឡី។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យុវជន​មួយ​ចំនួន ដែល​បាន​តាំង​ខ្លួន​ជា​កូន​សិស្ស​បណ្ឌិត កែម ឡី ទៅ​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល និង​បាន​ផ្លាស់​ប្ដូរ​ស្មារតី​និយាយ​ការពិត ទៅ​ជា​និយាយ​ការពារ​អ្នក​មាន​អំណាច។

​សេចក្តី​សារសង​លិខិត​ចំហ​មួយ​របស់​លោក ជុន ច័ន្ទបុត្រ ជូន​បណ្ឌិត កែម ឡី

ការវិភាគ​ទាំង​ឡាយ​របស់​បណ្ឌិត កែម ឡី លើ​បញ្ហា​សង្គម និង​ស្ថានការណ៍​នយោបាយ នៅ​តែ​ឆ្លុះ​បញ្ចាំង​ពី​តថាភាព​ពិត រហូត​មក​ទល់​ពេល​បច្ចុប្បន្ន ថ្វីដ្បិត​តែ​លោក​បាន​ចែក​ឋាន​ទៅ​បាន ២ឆ្នាំ​ទៅ ហើយ​ក្តី។

អ្នក​ធ្វើ​ការងារ​ទាក់ទង​នឹង​ព្រៃឡង់​ថា​​បណ្ឌិត កែម ឡី ជា​អ្នក​ការពារ​ព្រៃ​ដ៏​សកម្ម​និង​ឆ្លាតវៃ

អ្នក​ធ្វើ​ការងារ​ទាក់ទង​ព្រៃ​ឡង់​ដែល​ធ្លាប់​ចូល​ព្រៃ​ជាមួយ​លោក​បណ្ឌិត កែម ឡី រំលឹក​ឡើងវិញ​ថា បណ្ឌិត កែម ឡី ជា​អ្នកការពារ​ព្រៃ​ឡង់​យ៉ាងសកម្ម​ម្នាក់។ ពួកគេ​ថា ពេល​លោក​បណ្ឌិត កែម ឡី ចូល​ព្រៃ​ម្តងៗ សិក្សា​លម្អិត​ពី​បញ្ហា និង​ផ្ដល់​នូវ​ដំណោះស្រាយ។

ក្រុម​អង្គការ​សង្គមស៊ីវិល ​និង​យុវជន​ធ្វើ​ពិធី​រម្លឹក​ខួប​៦​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី​

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​និង​ក្រុមយុវជន​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម​ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែកក្កដា ​បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា ​និង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ដ៏​ល្បី​មួយ​រូប​បណ្ឌិត កែម ឡី​ ដែល​ត្រូវ​ឃាតករបាញ់​សម្លាប់​លោក​អស់រយៈពេល៦ឆ្នាំ​កន្លង​មក ​នៅស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​ (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ​។ មន្រ្តី​សង្គម​ស៊ីវិល ​និង​ក្រុមយុវជន​ ថា​ក្រៅពី​ការ​ប្រារព្ធ​ពិធី​រម្លឹក​ខួប​ចងចាំ​នៃ​វីរជនស្នេហាជាតិ​បណ្ឌិត កែម ឡី​ ប៉ុន្តែ​វា​ក៏​ជាសារ​មួយ​សម្រាប់​ដាស់តឿន​ទៅ​កាន់​រដ្ឋាភិបាល​ឱ្យ​ស៊ើបអង្កេត​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធទាំង​អស់​លើ​ករណី​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ​ ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។

អាមេរិក​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឱ្យ​បាន​ពេញ​លេញ និង​ប្រកប​ដោយ​តម្លាភាព

អាមេរិក​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឱ្យ​បាន​ពេញ​លេញ និង​ប្រកប​ដោយ​តម្លាភាព។ ការអំពាវនាវ​នេះ​ ធ្វើ​ឡើង​ក្នុង​ខួប​គម្រប់​៦​ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី ស្របពេល​ដែល​អាជ្ញាធរ​កម្ពុជា​នៅ​តែ​បរាជ័យ​មិន​អាច​វែក​មុខ​រក​ឃាតក​ និង​អ្នក​ពាក់ព័ន្ធ​ពិតប្រាកដ​យក​មក​ផ្តន្ទាទោស​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ និង​សង្គម​កម្ពុជា​បាន​នៅ​ឡើយ។

អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ក្នុង​និង​ក្រៅ​ប្រទេស​ប្រារព្ធ​ខួប​បី​ឆ្នាំ​នៃ​ឃាតកម្ម

ថ្ងៃ​ប្រារព្ធ​បុណ្យ​បី​ឆ្នាំ​នៃ​ឃាតកម្ម​លោក បណ្ឌិត កែម ឡី អ្នក​គោរព​ស្រលាញ់ លោក​បណ្ឌិត កែម ឡី ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក កែម ឡី តាម​លទ្ធភាព​របស់​ពួកគេ​ដែល​អាច​ធ្វើ​បាន ទោះបីជា​មានការ​រារាំង​រំខាន​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​ក្ដី។ អ្នក​គោរព​ស្រលាញ់ បណ្ឌិត កែម ឡី នៅតែ​ទាមទារ​រក​យុត្តិធម៌ ដោយ​ត្រូវ​រក​ឱ្យ​ឃើញ​ឃាតក ​និង​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​នេះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

តំណាង​រាស្ត្រ​អូស្ត្រាលី​ជំរុញ​ឲ្យ​កម្ពុជា​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី

តំណាង​រាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ស្វែងរក​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ សមត្ថកិច្ច​កម្ពុជា អះអាង​ថា គេ​នៅ​មិន​ទាន់​រក​ឃើញ​តម្រុយ​ថ្មី​ទាក់ទង​ករណី​ឃាតកម្ម​នេះ​នៅ​ឡើយ។

តំណាងរាស្ត្រ​អូស្ត្រាលី​គ្រោង​ស្នើ​រដ្ឋាភិបាល​ខ្លួន​ជំរុញ​ទៅ​របប​​ភ្នំពេញ​ស៊ើប​អង្កេត​ករណី​បណ្ឌិត កែម ឡី

សមាជិកសភា​សហព័ន្ធ​អូស្ត្រាលី​មក​ពី​គណបក្ស​ពលករ​លោក ជូលៀន ហ៊ីល (Julian Hill) អះអាង​ថា លោក​នឹង​ទាមទារ​ជា​ផ្លូវ​ការ ទៅ​រដ្ឋ​មន្ត្រី​ការបរទេស​អូស្ត្រាលី​ឱ្យ ជំរុញ​ទៅ​របប​ក្រុង​ភ្នំពេញ ឱ្យ​ស៊ើបអង្កេត​ពេញលេញ និង​យុត្តិធម៌​លើ​​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី។

ភរិយា​បណ្ឌិត កែម ឡី ប្រតិកម្ម​ចំពោះ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​រឿង​ឃាតកម្ម​ស្វាមី

អ្នកស្រី​បាន​ផ្ញើ​សារ​ទៅកាន់​លោក ជិន ម៉ាលីន វិញ ថា អ្នកស្រី​មិនបាន​ចោទប្រកាន់​ចំៗ​លើ​អ្នកណា​ម្នាក់​ជា​ឃាតក​សម្លាប់​ស្វាមី​ឡើយ ប៉ុន្តែ​អ្នក​ដែល​រៀបចំ​គម្រោង​សម្លាប់​បណ្ឌិត កែម ឡី ប្រាកដ ជា​ដឹង​ខ្លួនឯង​ច្បាស់​ណាស់ សូម្បីតែ​លោក ជិន ម៉ាលីន ក៏​ប្រហែលជា​ស្គាល់​មុខ​ឃាតក​ពិតជា អ្នកណា​ដែរ។

ICJ ស្នើ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី

ស្រប​ពេល​ខួប​ពីរ​ឆ្នាំ​នៃ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ដែល​នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​ចំ​ថ្ងៃ​ទី​១០ កក្កដា ស្អែក​នេះ គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ អំពាវនាវ​សាជាថ្មី​ឲ្យ​មានការ​បង្កើត​គណៈកម្មាការ​ឯករាជ្យ និង​អព្យាក្រឹត្យ​មួយ ដើម្បី​បើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ជាច្រើន ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ឃាតកម្ម​លើ​លោក កែម ឡី ប្រកប​ដោយ​ឯករាជ្យ និង​មាន​តម្លាភាព ដើម្បី​ស្វែង​រក​យុត្តិធម៌​ពិត។

តុលាការ​មិន​ទាន់​បញ្ចប់​ការ​ស៊ើបសួរ​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី​បណ្ឌិត កែម ឡី

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង លាង នៅ​បន្ត​បើក​ការ​ស៊ើប​អង្កេត និង​សាកសួរ​ទៅ​លើ​ជន​សង្ស័យ​មួយ​ចំនួន​ទៀត ដែល​តុលាការ​បាន​បំបែក​ក្នុង​រឿង​ក្ដី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស យល់​ឃើញ​ថា គេ​ហាក់​មាន​ជំនឿ​តិចតួច​អំពី​យុត្តិធម៌។

ម្ដាយ​របស់​បណ្ឌិត កែម ឡី ដាក់​ពាក្យ​ស្នើសុំ​មេធាវី​ការពារ​ក្ដី​នៅ​តុលាការ

ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ចាប់​ផ្ដើម​ប្រើប្រាស់​សិទ្ធិ​តាម​រយៈ​ការ​ស្វែងរក​មេធាវី ដើម្បី​តតាំង​ក្ដី​តាម​ផ្លូវ​តុលាការ​ហើយ ក្រោយ​ពី​ចំណាយ​ពេល​រង់ចាំ​យុត្តិធម៌​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។ ស្រប​ពេល​លោកស្រី ភោគ សេ ដែល​ត្រូវ​ជា​ម្ដាយ​លោក​បណ្ឌិត កែម ឡី បាន​ស្នើសុំ​មេធាវី​ដើម្បី​រៀបចំ​បណ្ដឹង​នៅ​ក្នុង​តុលាការ​ហើយ​នោះ។

សាច់ញាតិ​បណ្ឌិត កែម ឡី គ្រោង​ដង្ហែ​ញត្តិ​ដាក់​ទៅ​ស្ថាប័ន​មួយ​ចំនួន​ដើម្បី​ទាមទារ​យុត្តិធម៌

គិត​មក​ដល់​ពេល​នេះ ក្រោយ​ពី​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​មាន​រយៈពេល​ជិត ៤​ខែ​មក​ហើយ។ ក្រុម​គ្រួសារ​របស់​អ្នក​វិភាគ​នយោបាយ និង​សង្គម​រូប​នេះ ប្រកាស​ថា​នឹង​ដង្ហែ​ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្នុង​ពេល​ខាង​មុខ​នេះ។