កែម ឡី

ភរិយា​លោក កែម ឡី បដិសេធ​ចំពោះ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ

ភរិយា​របស់​លោក កែម ឡី បាន​បដិសេធ​ចំពោះ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ថា លោក កែម ឡី ជំពាក់​លុយ ៣​ពាន់​ដុល្លារ។ អ្នកស្រី​ថា​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ជន​សង្ស័យ​ដែល​បាន​បាញ់​ប្រហារ​ស្វាមី​អ្នកស្រី ហើយ​បាន​ផ្ដល់​ចម្លើយ​ដល់​ប៉ូលិស​បង្កាច់​បង្ខូច​ស្វាមី​អ្នកស្រី។

ភរិយា​លោក​បណ្ឌិត កែម ឡី និង​កូនៗ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និង​កូនៗ​ទាំង​បួន​នាក់ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ហើយ​កាល​ពី​ថ្ងៃ​ទី​២៨ សីហា។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា អ្នកស្រី ប៊ូ រចនា និង​កូនៗ​បាន​ទៅ​ដល់​ទីកន្លែង​សុវត្ថិភាព​ហើយ ប៉ុន្តែ​ព្រះអង្គ​មិន​អាច​បញ្ជាក់​ប្រាប់​ថា​ទៅ​នៅ​ប្រទេស​ណា​នោះ​ទេ។

ភរិយា​​បណ្ឌិត កែម ឡី សរសេរ​លិខិត​ជូន​ស្វាមី​ក្នុង​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់

នៅ​ក្នុង​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា ដែល​ជា​ភរិយា​របស់​លោក បាន​សរសេរ​លិខិត​នៅ​លើ​ហ៊្វេសបុក (Facebook) របស់​គាត់​ជា​លើក​ដំបូង អំពី​ភាព​អង់អាច​ក្លាហាន ការ​លះបង់​ជីវិត​ប្ដី​លោកស្រី​ដើម្បី​សង្គម​ជាតិ និង​ការ​នឹករលឹក​ប្ដី។

ភរិយា​ជន​ជាប់​ចោទ ជួប សម្លាប់ មិន​ខ្វល់​នឹង​តុលាការ​បើក​ការ​ជំនុំ​ជម្រះ​ប្ដី

ស្រប​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ក្តី​ឃាតកម្ម​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម នៅ​ថ្ងៃ​ពុធ ទី​១ មីនា ប្រជាពលរដ្ឋ​ខ្លះ​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ អន្ទះសា​ចង់​បាន​យុត្តិធម៌​ដ៏​ត្រឹមត្រូវ​មួយ។

តំណាង​សហជីព​កម្មករ​និង​កសិករ​នឹង​ចូល​រួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី

ក្រុម​សហជីព កម្មករ និង​កសិករ​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​ចាប់​ផ្ដើម​ពី​វត្ត​ចាស់ រហូត​ដល់​ស្រុក​កំណើត​លោក កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា។ ពលរដ្ឋ​ដែល​ត្រៀម​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី គឺ​ដើម្បី​បង្ហាញ​ការ​សោកស្ដាយ​អំពី​វីរភាព​របស់​លោក។

“អ្នក​សម្លាប់​កិត្តិយស​បណ្ឌិត កែម ឡី អាក្រក់​ជាង​អ្នក​សម្លាប់​លោក​បណ្ឌិត”

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​ថេរដីកា​ថា ជន​ណា​ដែល​ព្យាយាម​បង្វែង​ព្រឹត្តិការណ៍​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ក្នុង​ន័យ​បំភាន់​មតិ​សាធារណជន និង​ជាន់​ឈ្លី​កិត្តិយស​លោក​បណ្ឌិត គឺ​ជា​មនុស្ស​អាក្រក់​បំផុត។

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រារព្ធ​ពិធី​បុណ្យ​៧​ថ្ងៃ​ជូន​លោក កែម ឡី

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតុន បាន​នាំ​គ្នា​ធ្វើ​ពិធីបុណ្យ​គម្រប់ ៧​ថ្ងៃ ដល់​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។

គ្រួសារ​បណ្ឌិត កែម ឡី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​​បុណ្យ​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់

គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ខេត្ត​ក្រុង​ចូលរួម​ពិធី​បុណ្យ​ខួប​១​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ពិធី​បុណ្យ​ខួប ១​ឆ្នាំ នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ម៉ោង ២​រសៀល ថ្ងៃ​អាទិត្យ ទី​៩ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា។

ភរិយា​លោក កែម ឡី សម្រេច​មិន​ដង្ហែ​សព​នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ​ទេ

លោកស្រី ប៊ូ រចនា ដែល​ជា​ភរិយា​លោក​បណ្ឌិត កែម ឡី ប្រកាស​នៅ​ថ្ងៃ​ទី​១៦ កក្កដា នេះ លោកស្រី​ ទទួល​យក​សេចក្ដី​សម្រេច​ទាំង​ស្រុង​របស់​គណៈកម្មការ​បុណ្យ​ដោយ​សម្រេច​មិន​ដង្ហែ​សព (លោក កែម ឡី) ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ស្អែក​នេះ​ទេ។

អាជ្ញាធរ​កោះ​ប្រជុំ​ជា​ថ្មី​ទៀត​ជាមួយ​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី

នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា នេះ សាលា​រាជធានី​ភ្នំពេញ បាន​កោះ​ប្រជុំ​ជា​ថ្មី​ទៀត​ជាមួយ​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។

ឈ្មោះ​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​នៅ​លើ Google Search

ក្រោយ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី ភ្លាម និង​ស្រប​ពេល​នៃ​ការ​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ដើម្បី​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​​ឃាតកម្ម​នេះ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត (Internet) ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ស្វះស្វែង​រក​ព័ត៌មាន និង​ចង់​ដឹង​អំពី​ឈ្មោះ​លោក​បណ្ឌិត កែម ឡី យ៉ាង​គំហុក។

ទស្សនៈ​បណ្ឌិត កែម ឡី ក្លាយ​ជា​សៀវភៅ​ក្រោយ​មរណភាព​បាន​១០០​ថ្ងៃ

​ពាក្យ​សម្ដី និង​ស្នាដៃ​សរសេរ​និពន្ធ​របស់​លោក កែម ឡី ជា​អ្នក​វិភាគ​នយោបាយ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នោះ ត្រូវ​អតីត​កូន​សិស្ស និង​អ្នក​គោរព​ស្រឡាញ់​រូប​លោក​ប្រមូល​ចងក្រង​ចេញ​ជា​សៀវភៅ​ហើយ ដើម្បី​ទុក​អោយ​មនុស្ស​ជំនាន់​ក្រោយ​ងាយ​ស្រួល​សិក្សា​ស្វែង​យល់​ពី​សង្គម​កម្ពុជា។

ទិដ្ឋភាព​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី នៅ​ភ្នំពេញ

ថ្ងៃ​ទី​២៣ ខែ​កក្កដា នេះ គឺ​ជា​ថ្ងៃ​ទី​១៣ ហើយ​ក៏​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ នៅ​ថ្ងៃ​នេះ​មាន​អ្នក​មក​គោរព​វិញ្ញាណក្ខន្ធ​លោក​ច្រើន​ជាង​ប៉ុន្មាន​ថ្ងៃ​មុន។

ប្រវត្តិ​ស្នេហា​របស់​លោក កែម ឡី និង​ភរិយា

កាល​ពី​នៅ​មាន​ជីវិត លោក កែម ឡី បាន​រៀបរាប់​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​រវាង​លោក និង​ភរិយា ឈ្មោះ ប៊ូ រចនា ប្រាប់​លោក ជុន ច័ន្ទបុត្រ និង​ក្រុម​គ្រួសារ ក្នុង​ពេល​ជួប​គ្នា​ក្នុង​ពិធី​ញ៉ាំ​បាយ​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​មួយ។

ម្ដាយ​បណ្ឌិត កែម ឡី នឹករលឹក​លោក​ខ្លាំង​ពេល​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ

ម្ដាយ​របស់​លោក​បណ្ឌិត កែម ឡី នឹករលឹក​កូន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ។ រីឯ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត ដែល​គោរព​ស្រលាញ់​លោក​បណ្ឌិត​កែម ឡី ក៏​មាន​អារម្មណ៍ នឹក​ស្រណោះ និង​បាន​ទៅ​វត្ត​ធ្វើបុណ្យ​ឧទ្ទិស​មគ្គផល​ទាំងឡាយ​ទៅ​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែរ ដោយសារ​ពួកគេ​ចាត់​ទុក​បណ្ឌិត កែម ឡី ថា​ជា​អ្នកមានគុណ​មួយ​រូប​សម្រាប់​ជាតិខ្មែរ​ទាំង មូល។

តើ​ឈ្មោះ ជួប សម្លាប់ ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី ពិត​មែន​ឬ​ទេ?

ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី នៅ​ថ្ងៃ​ទី​១០ កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​អូស​បន្លាយ​មាន​រយៈ​ពេល ២០​ថ្ងៃ​ហើយ។ រី​ឯ​អាជ្ញាធរ​អះអាង​ថា នៅ​តែ​បន្ត​នីតិវិធី​ស៊ើបអង្កេត​ករណី​នេះ​នៅ​ឡើយ។

អ្នក​ច្បាប់​ទាមទារ​ឲ្យ​តុលាការ​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ក្នុង​ឃាតកម្ម​លោក កែម ឡី មក​សួរ​នាំ​បន្ថែម

សំណុំរឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ​ឡី សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ឃាត់​ខ្លួន​យក​មក​សួរ​នាំ​នៅ​ឡើយ​ក្នុង​រយៈពេល​ជាង ១​ខែ​មក​នេះ។ ទោះបីជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ថា ដើម្បី​ឲ្យ​រក​ឃើញ​តម្រុយ​ថា នរណា​ជា​ឃាតក​ពិត ហើយ​នរណា​នៅ​ក្រោយ​ខ្នង​ឃាតកម្ម​នេះ គឺ​គេ​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​តុលាការ​ត្រូវ​ចេញ​ដីកា​កោះហៅ​មនុស្ស​មួយ​ចំនួន​ដែល​ជា​សាក្សី​ដាក់​បន្ទុក។

ម្ដាយ​បណ្ឌិត កែម ឡី ថា​ខ្វះ​ថវិកា​សាងសង់​ចេតិយ​បន្ត​ខណៈ​សាងសង់​បាន​ប្រមាណ​៤០ភាគរយ

ប្អូនប្រុស​និង​ម្តាយ​បង្កើត​របស់​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា ចេតិយ​តម្កល់សព​លោក​បណ្ឌិត កែម ឡី សាងសង់​បាន​ប្រមាណ​៤០​ភាគរយ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន កំពុង​ខ្វះ​ថវិកា​សម្រាប់​សាងសង់ ចេតិយ​បន្ត​ទៀត។

ភរិយា​និង​កូន​បណ្ឌិត កែម ឡី មិន​ទាន់​ទទួល​បាន​សិទ្ធិ​រស់​នៅ​ប្រទេស​ទី​៣

ភរិយា​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា និង​កូនៗ​នៅ​មិន​ទាន់​បាន​ទទួល​សិទ្ធិ​ទៅ​រស់​នៅ​ប្រទេស​ទី​បី​នៅ​ឡើយ​ទេ។

ភរិយា​បណ្ឌិត កែម ឡី បញ្ចេញ​សារ​អាឡោះអាល័យ​ស្វាមី​នៅ​មុន​ខួប​គម្រប់​២​ឆ្នាំ

ភរិយា​លោក បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​សរសេរ​សារ​សំដែង​ក្ដី​អាឡោះអាល័យ និង​រំលឹក​ពី​អនុស្សាវរីយ៍​របស់​អ្នកស្រី នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៩ កក្កដា គឺ​១​ថ្ងៃ​មុន​គម្រប់​ខួប​២​ឆ្នាំ​នៃ​ឃាតកម្ម​លើ​ស្វាមី​អ្នកស្រី​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។

តំណក់​ឈាម​ចុង​ក្រោយ​បន្ថែម​ទុក្ខ​ព្រួយ​ចំពោះ​ភរិយា​បណ្ឌិត កែម ឡី

ឃាតកម្ម​លើ​រូប​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បញ្ញវន្ត​រូប​នេះ​សោកសង្រេង​ខ្ទេចខ្ទាំ​ផ្លូវ​ចិត្ត​រួច​ទៅ​ហើយ ប៉ុន្តែ​តំណក់​ឈាម​ចុង​ក្រោយ​ដែល​កើត​ដោយ​គ្មាន​ឪពុក បាន​បន្ថែម​ទុក្ខ​ខ្លោចផ្សា​​មួយ​កម្រិត​ទៀត​ចំពោះ​ភរិយា​បណ្ឌិត កែម ឡី។

ស្ថានភាព​រស់នៅ​របស់​ម្ដាយ​បណ្ឌិត កែម ឡី និង​ម្ដាយ​របស់ ជួប សម្លាប់

អស់​រយៈពេល ១​ឆ្នាំ​ទៅ​ហើយ​ដែល​អ្នក​ស្រាវជ្រាវ​ខាង​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព គឺ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​កាហ្វេ​នៃ​ស្តារម៉ាត កាល់តិច ស្តុប​បូកគោ រាជធានី​ភ្នំពេញ។

មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា Memory Card ដែល​យក​ពី​ស្ដារ​ម៉ាត​បូក​គោ​នៅ​ក្នុង​ដៃ​សមត្ថកិច្ច

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា អង្គ​ចងចាំ ឬ​ម៉េមម៉ូរី​កាត (Memory Card) ដែល​យក​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​របស់​ស្តារ​ម៉ាត (Star Mart) នៅ​ស្ថានីយ​ចាក់​សាំង​បូកគោ​នោះ គឺ​ជា​ភស្តុតាង​រឹងមាំ​មួយ ដែល​អាច​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​សន្និដ្ឋាន​អត្តសញ្ញាណ​ជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​លោក កែម ឡី។

មនុស្ស​រាប់​សែន​​នាក់​ចូលរួម​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ

សព​លោក​បណ្ឌិត កែម ឡី បាន​ដង្ហែ​ដល់​ភូមិ​កំណើត​លោក​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​វេលា​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​កក្កដា ក្រោយ​ពី​ចំណាយ​ពេល​វេលា​ដង្ហែ​ក្បួន​ជាង ១០​ម៉ោង នៅ​លើ​ដង​ផ្លូវ​ជាង ៨០​គីឡូម៉ែត្រ។ ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី អម​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ២​លាន​នាក់​មក​ពី​គ្រប់​ទិសទី​មក​ពី​តំបន់​ជនបទ និង​ទីក្រុង។

យុវជន គង់ រ៉ៃយ៉ា បើក​បណ្ណាល័យ​ដាក់​ឈ្មោះ​បណ្ឌិត កែម ឡី ដើម្បីលើក​ទឹក​ចិត្ត​ឲ្យ​មាន​​ការ​អាន

យុវជន គង់ រ៉ៃយ៉ា ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ ដោយ​រង​ការ​ចោទ​ទាក់ទិន​នឹង​ការ​បង្ហោះ​សារ​បដិវត្តន៍​ពណ៌​លើ​ហ្វេសប៊ុក (Facebook) នោះ បាន​បើក​បណ្ណាល័យ​មួយ​ដាក់​ឈ្មោះ​ថា បណ្ណាល័យ​បណ្ឌិត កែម ឡី។

សមត្ថកិច្ច​រារាំង​សង្គម​ស៊ីវិល​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ហាង​ស្តារ​ម៉ាត​កាល់តិច

កង​កម្លាំង​សមត្ថកិច្ច និង​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ចំការមន ប្រហែល ៣០​នាក់ រារាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​នាក់ ដែល​បាន​នាំ​គ្នា​យក​បាច់​ផ្កា​ឈូក និង​រូបថត​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ហាង​ស្ដារ​ម៉ាត (Star Mart) នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្បែរ​ស្ដុប​បូកគោ។

អាជ្ញាធរ​ខេត្ត​តាកែវ​រារាំង​ព្រះសង្ឃ​និង​យុវជន​ក្នុង​ការ​ផ្សព្វផ្សាយ​បុណ្យ​បណ្ឌិត កែម ឡី

សមត្ថកិច្ច​ខេត្ត​តាកែវ បាន​ព្យាយាម រារាំង​ព្រះសង្ឃ និង​យុវជន​មិន​ឱ្យ​ផ្សព្វផ្សាយ​ពិធីបុណ្យ​រំលឹក​ខួប​៤​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដូចជា ការចែក​សៀវភៅ វត្ថុ​អនុស្សាវរីយ៍។ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​អ្នក​បើក​រ៉ឺម៉ក​ម្នាក់​ ជា​អ្នក​ដឹក​​អីវ៉ាន់​របស់​ក្រុម​យុវជន​ទៅ​សួរនាំ​ផង​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ករណី​នេះ ថា​សកម្មភាព​ក្រុម​អាជ្ញាធរ​ជា​ការ​រឹតត្បិត​សេរីភាព​សំដែង​មតិ​របស់​ពលរដ្ឋ។

គណៈ​កម្មការ​បុណ្យ​បណ្ឌិត កែម ឡី ប្រកាន់​ជំហរ​ធ្វើ​ពិធី​នៅ​វត្ត​ចាស់​ទោះ​សាលាក្រុង​មិន​អនុញ្ញាត

គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​១០០ថ្ងៃ​សព​បណ្ឌិត កែម ឡី នៅ​ប្រកាន់​ជំហរ​រៀបចំ​បុណ្យ​នៅ​វត្ត​ ​ពោធិយារាម ហៅ​ថា​វត្ត​ចាស់ បើ​ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត។

អាជ្ញាធរ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី

អាជ្ញាធរ​កម្ពុជា ចាប់​ផ្តើម​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​បន្តិច​ម្តងៗ​ជុំវិញ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដោយ​មក​ដល់​ពេល​នេះ អាជ្ញាធរ​គ្មាន​តម្រុយ​បន្ថែម​ទៀត​ទេ​នៅ​ក្នុង​សំណុំ​រឿង​នេះ។ រីឯ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ក៏​ចាប់​ផ្តើម​អស់​សង្ឃឹម​ពី​ការ​ទទួល​បាន​យុត្តិធម៌។

សមត្ថកិច្ច​នាំ​ខ្លួន​ក្រុម​យុវជន​ដែល​បម្រុង​ចាក់​បញ្ចាំង​វីដេអូ​ឃាតកម្ម​បណ្ឌិត កែម ឡី ទៅ​សួរ​នាំ

សមត្ថកិច្ច​សាលា​ខណ្ឌ​ឫស្សីកែវ នាំ​ខ្លួន​ក្រុម​យុវជន​ដែល​បម្រុង​ចាក់​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទួលសង្កែ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១២ មីនា។