កែម ឡី

គណៈកម្មការ​បុណ្យ​សម្រេច​ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ​នៅ​ថ្ងៃ​ទី​២៤​កក្កដា

គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បាន​ប្រកាស​ពី​ផែនការ​ដង្ហែ​សព​លោក កែម ឡី ជា​ថ្មី​ម្ដង​ទៀត​ហើយ គឺ​នឹង​ដង្ហែ​សព​ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ កក្កដា ខាង​មុខ​នេះ។

ក្រុម​គ្រួសារ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ កំពុង​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់ខ្លួន

អាជ្ញាធរ​មូលដ្ឋាន​ឃុំ​វ៉ារិន ក្នុង​ខេត្ត​សៀមរាប នៅ​តែ​អះអាង​ថា ការ​ដែល​គេ​ទៅ​សុំ​ពិនិត្យ​សៀវភៅ​គ្រួសារ ហើយ​កត់​យក​ឈ្មោះ និង​ប្រវត្តិ​របស់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ គឺ​គ្មាន​បំណង​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​របាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​សម្រាប់​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ​ទេ។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ លាក់​ព្រះកាយ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ជា​អ្នកដឹកនាំ​រៀបចំ​កម្មវិធី​សព​លោក​បណ្ឌិត កែម ឡី កំពុង​លាក់​ព្រះកាយ ដោយសារ​ព្រះអង្គ​បារម្ភ​ពី​សុវត្ថិភាព។ ព្រះអង្គ​មាន​ថេរដីកា​ថា ព្រះអង្គ​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ នឹង​ស្វែង​រក​ការ​គាំទ្រ​ពិធី​បុណ្យ​១០០​ថ្ងៃ​​បណ្ឌិត កែម ឡី នៅ​អាមេរិក

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី នឹង​និមន្ត​ទៅ​កាន់​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ខាង​មុខ​នេះ ដើម្បី​ស្វែង​ការ​គាំទ្រ​រៀបចំ​បុណ្យ ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី។

ក្រុមហ៊ុន​កាល់តិច​បដិសេធ​ផ្ដល់​ចម្លើយ​ពាក់ព័ន្ធ​ឃាតកម្ម​បណ្ឌិត កែម ឡី

សំណុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី រហូត​មក​ដល់​ពេល​នេះ បាន​បន្ត​អូស​បន្លាយ​ជា​ច្រើន​ខែ​មក​ហើយ។ នៅ​ក្នុង​សំណុំរឿង​នៃ​បទ​ឧក្រិដ្ឋ​មួយ​នេះ ខាង​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​ភ្លាមៗ​ប៉ុណ្ណោះ។ ដោយ​ឡែក តុលាការ​វិញ​បាន​ឆ្លើយ​តប​ថា គេ​នៅ​បន្ត​នីតិវិធី​ស៊ើប​អង្កេត​នៅ​ឡើយ។

ភរិយា​លោក ជា វិជ្ជា រំលឹក​ការ​ឈឺ​ចាប់​​គ្រា​ភរិយា​បណ្ឌិត កែម ឡី មិន​ទាន់​ទទួល​បាន​សិទ្ធិជ្រកកោន​ទៅ​ប្រទេស​ទី​៣

ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី រំលឹក​ពី​ការ​ឈឺ​ចាប់​របស់​ខ្លួន​នៅ​គ្រា​ភរិយា​បណ្ឌិត កែម ឡី នៅ​តែ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣។ លោកស្រី ជា គិមនី កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​ស្ថានភាព​រស់​នៅ​របស់​លោកស្រី ប៊ូ រចនា និង​កូន​ប្រុស​ទាំង​៥ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

សាលាក្រុង​យល់​ព្រម​ឲ្យ​ដង្ហែ​សព​បណ្ឌិត កែម ឡី តាម​ការ​ស្នើ​របស់​គណៈកម្មការ​និង​គ្រួសារ

សាលារាជធានី​ភ្នំពេញ សម្រេច​យល់​ព្រម​ឲ្យ​​មាន​ការ​ដង្ហែ​សព​បណ្ឌិត កែម ឡី តាម​ការ​ស្នើ​សុំ​របស់​គណៈកម្មការ និង​គ្រួសារ​សព​ហើយ នៅ​ថ្ងៃ​ទី​២១ កក្កដា នេះ ក្រោយ​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា កាល​ពី​ម្សិល​មិញ។

សាលា​រាជធានី​ភ្នំពេញ​យល់ព្រម​ឲ្យ​ធ្វើ​បុណ្យ​ខួប​១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស យល់ព្រម​ឲ្យ​ធ្វើ​បុណ្យ​ខួប ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ វិញ បន្ទាប់​ពី​សាលា​ក្រុង​យល់​ពី​បំណង​ច្បាស់លាស់​របស់​គណៈកម្មការ​បុណ្យ។

មតិ​សង្គម​ស៊ីវិល​​ដែល​លោក​បណ្ឌិត កែម ឡី បាន​ជួយ​ការងារ

សាធារណជន​ទូទៅ​ដែល​ស្ដាយ​ស្រណោះ​លោក កែម ឡី ភាគ​ច្រើន​បាន​ស្គាល់​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​តែង​ផ្សាយ​ពី​ការ​វិភាគ​របស់​លោក។ ចំណែក​អ្នក​ធ្វើ​ការងារ​សង្គម និង​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ស្ដាយ​ស្រណោះ​បណ្ឌិត កែម ឡី ដែរ​នោះ​ពួកគេ​មាន​មនោ​សញ្ចេតនា​ជ្រៅ​ជាង ដ្បិត​ពួកគេ​បាន​ធ្វើ​ការងារ​ជាមួយ​លោក។

គណៈកម្មការ​បុណ្យ​បណ្ឌិត កែម ឡី បន្ត​កសាង​ចេតិយ​និង​ទីតាំង​តម្កល់​រូប​សំណាក

អ្នក​នាំ​ពាក្យ​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា កម្មវិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី បាន​ចប់​ទៅ​ហើយ ប៉ុន្តែ​គណៈកម្មការ​នៅ​មាន​ភារកិច្ច​បន្ត​ទៀត​មិន​ទាន់​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ទេ។ តាម​គម្រោង ការ​សាងសង់​ចេតិយ​នេះ​អាច​ត្រូវ​ការ​ថវិកា​ក្នុង​ទំហំ​ទឹកប្រាក់​ប្រហែល ៦​ម៉ឺន​ដុល្លារ​អាមេរិក។

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បន្ត​អំពាវនាវ​រក​ថវិកា​បោះពុម្ព​ផ្សាយ​កម្រង​ទស្សនៈ កែម ឡី

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត ដែល​ជា​ក្រុម​ចងក្រង​សៀវភៅ​ស្តីពី​ទស្សនៈ​បណ្ឌិត កែម ឡី អំពាវនាវ​រក​ថវិកា​បន្ថែម​ដើម្បី​បោះពុម្ព​ផ្សាយ​សៀវភៅ​ដែល​បង្ហាញ​ពី​ស្នាដៃ​បណ្ឌិត កែម ឡី នៅ​ពេល​ឆាប់ៗ ខាង​មុខ។

សព​បណ្ឌិត កែម ឡី នឹង​ត្រូវ​ពន្យារ​ពេល​បញ្ចុះ​ដោយ​បន្ត​តម្កល់​នៅ​ស្រុក​កំណើត

សព​បណ្ឌិត កែម ឡី នឹង​ត្រូវ​ពន្យារ​បញ្ចុះ ហើយ​តម្កល់​នៅ​ស្រុក​កំណើត​លោក នា​ខេត្ត​តាកែវ បន្ត​ទៀត ដោយ​មិន​ទាន់​សម្រេច​ថា នឹង​បញ្ចុះ​នៅ​ថ្ងៃ​ណា​នោះ​ទេ។

ជន​ពិការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី

ក្រោយ​ពី​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា មាន​ប្រជាពលរដ្ឋ​ច្រើន​កុះករ​នាំ​គ្នា​ចូលរួម​មរណទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក។ អ្នក​ចូលរួម​មាន​តាំង​ពី​ពលរដ្ឋ​សាមញ្ញ​រហូត​ដល់​អ្នក​នយោបាយ និង​អង្គ​ទូត​បរទេស។

គណៈកម្មការ​បុណ្យ​សព​និង​សាលាក្រុង​មិន​ទាន់​ចុះ​សម្រុង​ចំពោះ​ផ្លូវ​ដង្ហែ​សព​បណ្ឌិត​កែម ឡី

ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី និង​សាលារាជធានី​ភ្នំពេញ មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២០ កក្កដា ចំពោះ​ផ្លូវ​មួយ​ចំនួន​សម្រាប់​ដង្ហែ​សព​ឆ្លង​កាត់​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​តាកែវ។

តុលាការ​កោះហៅ​មនុស្ស​៣​នាក់​ឲ្យ​ចូល​បំភ្លឺ​រឿង​បច្ច័យ​បុណ្យ​សព​បណ្ឌិត កែម ឡី

ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​រអម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង​លោក មឿន តុលា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​ប្ដឹង​អ្នក​ទាំង​បី​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ករណី​បច្ច័យ​បុណ្យ​សព​បណ្ឌិត កែម ឡី។

ព្រះរាជអាជ្ញា​សម្រេច​ចោទ​​ក្រុម​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី​ ពី​បទ​រំលោភ​ទំនុក​ចិត្ត

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី រួម​មាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង​លោក មឿន តុលា ពី​បទ​រំលោភ​ទំនុក​ចិត្ត​តាម​បណ្ដឹង​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់។ អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បណ្ឌិត កែម ឡី ម្នាក់ គឺ​លោក មឿន តុលា ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​រូប​លោក។

តុលាការ​អាមេរិក​បញ្ជា​ឲ្យ​ក្រុមហ៊ុន Chevron បង្ហាញ​ភស្តុតាង​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

តុលាការ​សហរដ្ឋអាមេរិក បញ្ជា​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) បង្ហាញ​ភស្តុតាង​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ហាង​ស្តារម៉ាត ក្នុង​ស្ថានីយ​សាំង​កាល់តិច (Caltex) កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

សហគមន៍ខ្មែរនៅអូស្រ្តាលី​គ្រោង​ប្រារព្ធ​ខួប​គម្រប់​ពីរ​ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី ថ្ងៃ​ទី៧ ខែ​កក្កដា

សហគមន៍​ខ្មែរ​នៅ​អូស្រ្តាលី អំពាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចូលរួម​ពិធី​បុណ្យ​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មិន​បាន​ភ្លេច​បណ្ឌិត កែម ឡី នោះ​ទេ។

ទិដ្ឋភាព​នៃ​ពិធី​បុណ្យ​សព​លោក កែម ឡី នៅ​វត្ត​ពោធិយារាម​ហៅ​វត្ត​ចាស់

សព​លោក កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​ដង្ហែ​តាម​រថយន្ត​របស់​លោក ពី​ទីកន្លែង​កើត​ហេតុ​ទៅ​តម្កល់​ទុក​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ស្ថិត​នៅ​ត្រើយ​ម្ខាង​ទន្លេសាប។

សាកសព​លោក កែម ឡី នឹង​ត្រូវ​ក្រុម​គ្រួសារ​តម្កល់​នៅ​វត្ត​ចាស់​រយៈពេល​១០​ថ្ងៃ

សាកសព​របស់​លោក កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ និង​ពលរដ្ឋ​ដង្ហែ​ទៅ​ដល់​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កក្កដា។ សាកសព​របស់​លោក កែម ឡី នឹង​ត្រូវ​ក្រុម​គ្រួសារ​តម្កល់​រយៈពេល ១០​ថ្ងៃ ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ។

លោក កឹម សុខា គ្មាន​គម្រោង​ទៅ​គោរព​សព​លោក កែម ឡី ទេ

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​គម្រោង​ទៅ​គោរព​សព​​លោក​បណ្ឌិត កែម ឡី ដែល​កំពុង​តម្កល់​នៅ​ក្នុង​វត្ត​ចាស់​នោះ​ទេ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កក្កដា ដែលជា​​ខួប ៧​ថ្ងៃ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

ប្អូន​ប្រុស​បណ្ឌិត កែម ឡី ប្រកាស​បង្កើត​បក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​ជាតិ

ប្អូនបង្កើត​របស់​លោក​បណ្ឌិត កែម ឡី គឺ លោក កែម រិទ្ធិសិត ប្រកាស​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​២៤ កុម្ភៈ ថា លោក នឹង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ដាក់​ឈ្មោះ​ថា គណបក្ស កែម ឡី ដើម្បី​ចូលរួម​ការបោះឆ្នោត​នីតិកាល​ទី​៦ នៅ​ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ។

ថវិកា​បរិច្ចាគ​សម្រាប់​បុណ្យ​សព​ លោក ​​បណ្ឌិត​ កែម​ ឡី

គ្រួសារ​បណ្ឌិត កែម ឡី អំពាវនាវ​ឱ្យ​ជនរួមជាតិ​ចូលរួម​បុណ្យ​ខួប ៣​ឆ្នាំ​នៅ​ខេត្ត​តាកែវ

ពិធីបុណ្យ​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​តម្កល់សព​របស់​លោក គឺ​ស្ថិតនៅ​ភូមិ​អង្គ​តាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចាប់ផ្ដើម​ពី​ម៉ោង ១​រសៀល​ថ្ងៃ​ទី​១០ ខែ​កក្កដា រហូត ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា​។

អង្គការ​ជាតិ និង​អន្តរជាតិ​អំពាវនាវ​ឱ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​ករណី​បណ្ឌិត កែម ឡី

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ២៤ អំពាវនាវ​ឱ្យ​​របប​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ លើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដើម្បី​រក​យុត្តិធម៌ ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ខក​ចិត្ត​ចំពោះ​ការ​បដិសេធ​មិន​ឲ្យ​តម្កល់​រូប​សំណាក​បណ្ឌិត​កែម ឡី

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​ការ​ខក​ចិត្ត​ខ្លាំង​ចំពោះ​ការ​បដិសេធ​សំណើ​របស់​ខ្លួន​ដែល​សុំ​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ។

ភរិយា​​បណ្ឌិត កែម ឡី ស្នើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន

នៅ​ក្នុង​វីដេអូ​ឃ្លីប ដែល​មាន​រយៈពេល​តែ ១៧​វិនាទី ដែល​ត្រូវ​បង្ហោះ​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​អាទិត្យ ទី​១១ មីនា អ្នកស្រី ប៊ូ រចនា បាន​លើកដៃ​សំពះ ហើយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ចូលរួម​បាតុកម្ម​ជាមួយ​លោកស្រី ប្រឆាំង​នឹង​ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​រួម​កិច្ចប្រជុំ​នៅ​ទីនោះ។

ខ្មែរ​នៅ​អូស្ត្រាលី​ប្រមាណ​ ៣០០​នាក់​នឹង​ចូលរួម​បុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី

សហព័ន្ធ​ខ្មែរ និង​សមាគម​ខ្មែរ នៅ​ក្រុង​ម៉ែលប៊ន (Melbourne) រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី រំពឹង​ថា យ៉ាង​ហោច​ណាស់​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ប្រមាណ ​៣០០​នាក់ ចូលរួម​ពិធីបុណ្យ​រម្លឹក​ខួប ៣​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​ខាងមុខនេះ​។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត

​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) នៃ​ប្រទេស​អូស្ត្រាលី ត្រៀម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​តុលា នេះ។

គណៈកម្មការ​សភា​គ្រោង​កោះហៅ​រដ្ឋមន្ត្រី​២​រូប​សួរ​ពី​ការ​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី

អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ យុត្តិធម៌ និង​ឃាតក​ពិត ឬ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​មិន​ទាន់​ត្រូវ​បាន​​រក​ឃើញ​នៅ​ឡើយ។ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ព្រួយ​បារម្ភ​ថាករណី​នេះ ​ដូច​ជា​​ករណី​លោក ជា វិជ្ជា ទៀត ដែល​​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ​អាជ្ញាធរ​នៅ​មិន​ទាន់​រក​ឃើញ​ឃាតក​ពិត​នៅ​ឡើយ។ ​