របាយការណ៍លើកដំបូងរបស់លោក វិទិត មុនតាប៊ន (Vitit Muntabhorn) អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

សង្គម​ស៊ីវិល​ស្នើ​កែ​ច្បាប់​សមាគម​តាម​សំណើ​របស់​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស

សង្គមស៊ីវិល​តវ៉ា​ប្រឆាំង​ច្បាប់ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល កាល​ពីឆ្នាំ​២០១៥។ Oct 21, 2021

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល អនុវត្ត​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​បង្ហាញ​ក្តី​បារម្ភ​ក្នុង​របាយការណ៍ ជា​លើកដំបូង​កាលពីដើម​ខែតុលា ជុំវិញ​ការ​រឹត​ត្បិត​លំហ​សេរីភាព​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល។

អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​គួរ​តែ​ធ្វើ​តាម​សំណើ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ អ.ស.ប ដើម្បី​គោរព​សេរីភាព​បញ្ចេញ​មតិ

(ឆ្វេង) លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) (កណ្ដាល) លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)។ Oct 20, 2021

ក្រុម​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​អនុសាសន៍​លើក​ស្ទួយ​សេរីភាព បញ្ចេញមតិ​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ ការ​លើក​ឡើង​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​រក​ឃើញ​និង​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​នូវ​ការ​រឹតត្បិត​លំហ​សេរីភាព​ការ​ជួប​ប្រជុំ​សម្ដែង​មតិ និង​សេរីភាព​ក្នុង​វិស័យ​សារព័ត៌មាន ប៉ុន្តែ​របប​ក្រុង​ភ្នំពេញ​បាន​ចេញ​បដិសេធ​ថា ការ​វាយ​តម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ភាព​លំអៀង និង​គ្មាន​មូលដ្ឋាន។

សង្គម​ស៊ីវិល​គាំទ្រ​របាយការណ៍​របស់​ UN​ ស្តីពីបញ្ហា​​ដីធ្លី​ និង​បរិស្ថាន ​និង​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​នៃអង្គការសហប្រជាជាតិ​ស្ដី​ពី​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ករណី​ជម្លោះ​ដីធ្លីមួយ​នៅ​ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋ​នាំគ្នាតវ៉ាបិទ​ផ្លូវជាតិ​លេខ៥។ Oct 20, 2021

សង្គមស៊ីវិល​ដែល​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​ដីធ្លី​ និង​សកម្មជន​បរិស្ថាន​គាំទ្រ​ របាយការណ៍​របស់​មន្ត្រី​ជាន់​ខ្ពស់​​អង្គការ​សហប្រជាជាតិ​ ដែល​បង្ហាញ​ពី​មូលហេតុ​នាំឲ្យ​កើតនូវ​​វិបត្តិ​ដីធ្លី ​និង​ផល​ប៉ះពាល់​បរិស្ថាន​នៅ​កម្ពុជា​។ ​ពួកគាត់​ចង់​ឲ្យ​រដ្ឋាភិបាល​យក​របាយការណ៍​នេះ ​ទៅ​សិក្សា​ផ្ទៀងផ្ទាត់​រក​ការ​ពិត​ និង​មាន​វិធាន​ការ​ដោះស្រាយ​​ប្រកប​​ដោយ​​តម្លាភាព ​និង​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ជាតិ ជា​ជាង​ប្រកែក​ដោះសា​ ហើយ​ចោទ​ប្រកាន់​ដល់​អ្នក​រិះគន់​បញ្ហា​នេះ​។

ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ជំរុញ​កម្ពុជា​​ឱ្យ​បើក​ចំហ​សិទ្ធិពលរដ្ឋ និង​នយោបាយ​នៅមុន​ការ​​បោះឆ្នោត​ខាងមុខ

លោក វិទិត មុនតាប៊ន (Vitit Muntabhorn) ​អ្នករាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថ្លែង​​ក្នុង​កិច្ចពិភាក្សា​ប្រចាំ​ឆ្នាំ​ជា​លើក​ដំបូងតាម​អនឡាញ​ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០២១។ Oct 17, 2021

ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ ចង់​ឃើញ​កម្ពុជា​បើក​ចំហ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឡើងវិញ​នៅមុន​ការបោះឆ្នោត​ឃុំ-សង្កាត់ និង​ការបោះឆ្នោត​ជាតិ​ខាងមុខនេះ។ ពួកគេ ជំរុញ​ឱ្យ​កម្ពុជា​​ធានា​ឱ្យ​បាន​នូវ​បរិយាកាស​បោះឆ្នោត​ប្រកប​ដោយ​យុត្តិធម៌ តម្លាភាព និង​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

អង្គការ​សង្គម​ស៊ីវិល​យល់​ស្រប​នឹង​របាយការណ៍​របស់​អ្នក​រាយការណ៍ UN រឿង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច

ទិដ្ឋភាព​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​ភាគ​ឦសាន​រាប់​រយ​នាក់ បាន​ហែ​ក្បូន ក្នុង​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ក្នុង​ពិធី​បុណ្យ​រំឭក​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០១៩។ Oct 10, 2021

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ យល់​ស្រប​​នឹង​របាយការណ៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ជុំវិញ​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ឆ្លើយ​តប​ថា រដ្ឋាភិបាល​ក៏​មាន​កង្វល់​លើ​បញ្ហា​មួយ​ចំនួន​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ដែរ និង​កំពុង​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជា​ជំហានៗ។

មេធាវី​លោក កឹម សុខា ច្រាន​ចោល​ការ​បកស្រាយ​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​រដ្ឋាភិបាល ជុំវិញ​ការ​ពន្យារ​ពេល​សវនាការ

លោកមេធាវី ផែង ហេង និងប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា កាល​ពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។ Oct 08, 2021

មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា ច្រានចោល​ការ​បកស្រាយ​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ដែល​ថា ការ​ពន្យា​ពេល​សវនាការ​សំណុំរឿង​លោក កឹម សុខា គឺ​ដោយសារតែ​ការ​ស្នើ​សុំ​របស់​មេធាវី និង​ស្ថានភាព​ជំងឺ​កូវីដ​មិនទាន់​ធូរស្រាល​។ មេធាវី និង​អ្នកវិភាគ នៅតែ​ចាត់ទុកថា ការ​ផ្អឹប​សំណុំរឿង​លោក កឹម សុខា នេះ គឺជា​ចេតនា​នយោបាយ ដើម្បី​កុំ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ មាន​ឱកាស​ចូលរួម​កា​របោះ​ឆ្នោត​ខាងមុខ។

"រដ្ឋាភិបាល​បារម្ភ​ពី​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ដូច​អ្នករាយការណ៍​ពិសេស​UN”

ស្ថានភាព​អ្នក​ទោស​រស់នៅ​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ដែល​ជា​អតីត​រោង​កុន​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១១។ Oct 07, 2021

តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លើកឡើង​ថា រដ្ឋាភិបាល ក៏​ព្រួយបារម្ភ​ពី​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែរ និង​កំពុង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្តបន្ទាប់​។ ការ​លើកឡើង​បែប​នេះ គឺ​បន្ទាប់​ពី​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លើកឡើង​ថា អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​បន្ត​កើនឡើង​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ​ចាំបាច់​ជាបន្ទាន់​ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នោះ។

អ្នករាយការណ៍​ពិសេស​ថា បើ​​កម្ពុជា​​មាន​​ឆន្ទៈ​នយោបាយ​ ​នោះ​​នឹង​​អាច​​ដោះស្រាយ​បញ្ហា​​រំលោភ​​សិទ្ធិមនុស្ស​​និង​​ការ​​បំផ្លាញ​​ប្រជាធិបតេយ្យ​បាន

​លោក​ វិទិត​ ​មុនតាប៊ន​(​Vitit​ ​Muntarbhorn​) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទួទួល​បន្ទុកផ្នែក​​សិទ្ធិ​មនុសុ្ស​ប្រចាំ​នៅ​កម្ពុជា។ Oct 07, 2021

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​​ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មន​សុ្ស​ប្រចាំ​នៅ​កម្ពុជា​ ​ថាបើ​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​ ​នោះ​អ្វីៗ​នឹង​អាច​ដោះស្រាយ​បាន​​​ជុំវិញ​រឿង​រំលោភ​សិទ្ធិមនុស្ស​ ​និង​បំផ្លាញ​ប្រជាធិបតេយ្យ​។​ ​សារ​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​រូប​នេះ​ ​ធ្វើឡើង​នៅ​ក្នុង​សម័យប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។​ តើ​អ្វី​ដែល​ខ្ទាស់​ឆន្ទៈ​នយោបាយ​កម្ពុជា​ ​ក្នុង​ការ​ស្តារ​ស្ថានភាព​អាក្រក់​នេះ​ឡើងវិញ​?

មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា កម្ពុជា​​នឹង​​មិន​​ទទួល​យក​​អនុសាសន៍​​ដែល​​មាន​​ចរិត​​នយោបាយ​​ពី​​អ្នក​រាយការណ៍​​ពិសេស អ.ស.ប នោះ​ទេ

(ឆ្វេង) លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា និងលោក វិទិត មុនតាប៊ន​(Vitit Muntarbhorn)​ អ្នក​រាយការណ៍​​ពិសេស​​របស់​​​អង្គការ​​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ Oct 05, 2021

មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបានបញ្ជាក់​​ជំហរ​​ថា កម្ពុជា​​នឹង​​មិន​​ទទួល​យក​​អនុសាសន៍​​ទាំងឡាយ​​ណា​​របស់​​អ្នក​រាយការណ៍​​ពិសេស​​អង្គការ​​សហប្រជាជាតិដែល​​មាន​​ចរិត​​នយោបាយនិង​​ជ្រៀតជ្រែក​​កិច្ចការ​​ផ្ទៃក្នុង​​របស់​​កម្ពុជា​​នោះ​ទេ។ ការ​បញ្ជាក់​​ជំហរ​​បែប​​នេះ កើត​មាន​​ឡើង​​ស្របពេល​ដែល​​អ្នក​រាយការណ៍​​ពិសេស​​របស់​​អង្គការ​​សហប្រជាជាតិលោក វិទិត មុនតាប៊ន​(Vitit Muntarbhorn)​ នឹង​​ធ្វើ​បទបង្ហាញ​​អំពី​​របាយការណ៍​​លើកដំបូង​របស់​លោក​​ជុំវិញ​ស្ថានភាព​​សិទ្ធិមនុស្ស​នៅ​​កម្ពុជា នៅក្នុង​​សម័យ​​ប្រជុំ​លើកទី៤៨ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃពុធ ទី៦ ខែតុលានេះ។

ក្រុមអ្នកការពារ​សិទ្ធិមនុស្សចង់ឃើញ​រដ្ឋាភិបាល​ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស អ.ស.ប ដើម្បី​ស្តា​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ​ឡើងវិញ

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា បង្ហាញរបាយការណ៍ដំបូងស្តីពី ទិដ្ឋភាពទូទៅនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចាប់ពីពាក់កណ្តាលឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១។ Oct 05, 2021

ក្រុមអ្នកការពារ​សិទ្ធិមនុស្ស ស្វាគមន៍​របាយការណ៍​លើក​ដំបូង​របស់​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ដែល​បាន​ដាក់ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ។ ពួកគេ​ចង់ឃើញ​រដ្ឋាភិបាល​ទទួល​យក​អនុសាសន៍​ទាំងឡាយ​របស់​អ្នករាយការណ៍​ពិសេស​នេះ យកទៅ​កែលំអ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅកម្ពុជា​ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​គ្រប់រូប។

POST A COMMENT

Add your comment by filling out the form below in plain text. Comments are approved by a moderator and can be edited in accordance with RFAs Terms of Use. Comments will not appear in real time. RFA is not responsible for the content of the postings. Please, be respectful of others' point of view and stick to the facts.