ប័ណ្ណសារព័ត៌មាន
2010-04-21
ក្នុងនាទីស្ត្រីខ្មែរនៅសប្ដាហ៍នេះ អ្នកស្រី ម៉ៅ សុធានី សូមរាយការណ៍ជូនពីប្រវត្តិសង្ខេប និងសកម្មភាពការងារស្ម័គ្រចិត្តរបស់ជ័យលាភីរង្វាន់សៀវភៅវិជ្ជាធ្វើម្ហូបពិភពលោកហ្គួរម៉ង់។
2010-04-21
អ្នកឯកទេសផ្នែកសេដ្ឋកិច្ចនិយាយថា សុខុមាលភាពរបស់មនុស្សជាពលរដ្ឋក្នុងប្រទេសមួយមានភាពល្អប្រសើរ ឬទ្រុឌទ្រោម គឺទាក់ទងនឹងកំណើន ឬឱនភាពនៃសេដ្ឋកិច្ច។
2010-04-20
កម្មវិធីអត្ថាធិប្បាយច្បាប់ សូមលើកយកការអត្ថាធិប្បាយមួយទាក់ទងនឹងចម្ងល់របស់អ្នកស្ដាប់ម្នាក់ពីខេត្តកំពត ដែលសួរថា តើតាមផ្លូវច្បាប់អាចធ្វើទៅបានទេ នៅពេលដែលប្រពន្ធរបស់លោកចុះចេញទៅជាងម្ភៃឆ្នាំ ហើយត្រឡប់មកប្ដឹងទាមទារដី?
2010-04-18
វិទ្យុអាស៊ីសេរី សូមលើកយកសេចក្ដីរាយការណ៍ស្ដីអំពីការជក់បារី និងផលប៉ះពាល់ចំពោះសុខភាព ដែលជាអត្ថបទចុងក្រោយបង្អស់របស់លោក ឃឹម សារ៉ង ដែលលោកបានចងក្រងនៅមុនពេលលោកទទួលមរណភាព។
2010-04-18
រយៈពេល ៣ថ្ងៃនៃពិធីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានកន្លងផុតទៅថ្មីៗនេះ បានបន្សល់ទុកឲ្យប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួនជាជនភៀសខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ចងចាំមិនភ្លេចនូវក្តីវិយោគដែលពួកគាត់កំពុងប្រឈមមុខ។
2010-04-13
អ្នកស្ដាប់វិទ្យុអាស៊ីសេរីម្នាក់ដែលសុំមិនបញ្ចេញសំឡេង និងបញ្ចេញឈ្មោះ បានលើកយកចម្ងល់មួយចំនួនមកនាទីយើង ទាក់ទងទៅនឹងតួនាទី និងភារកិច្ចរបស់នគរបាលនៅក្នុងរឿងគ្រោះថ្នាក់ចរាចណ៍មួយដែលលោកមិនបានទទួលជំនួយពីនគរបាលដោយសារតែលោកខ្វះភស្តុតាង។
2010-04-11
ដីកសិកម្មមានសារសំខាន់ខ្លាំងណាស់សម្រាប់កសិករ។ មានការដាស់តឿនថា ចំពោះកសិករ ដែលមានដីស្រែតិចតួច គួរចេះទាញយកផលពីដីឲ្យបានច្រើន ដោយគួរតែរៀនពីវិធីថែទាំដី ព្រោះថា ដំណាំទទួលផលបានល្អ និងមិនល្អ គឺអាស្រ័យលើការចេះថែរក្សាដីនេះឯង។
2010-04-11
កាលពីសប្ដាហ៍កន្លងមកលោកអ្នកបានជ្រាបរួចមកហើយពីព្រឹត្តិការណ៍ដែលទាក់ទងទៅនឹងប្រទេសកម្ពុជា ក្នុងដំណាក់កាលទាមទារឯករាជ្យពីបារាំង។
2010-04-11
ទាំងខ្មែរក្រោមនៅឯដែនដីកម្ពុជាក្រោម និងខ្មែរក្រោមនៅឯបរទេសភាគច្រើន តែងតែរួមគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីទៅតាមប្រពៃណីខ្មែរ ដូចនៅកម្ពុជាដែរ។
2010-04-08
អ្នកឯកទេសភ្នែកបានស្នើបុគ្គលរាល់រូបឲ្យមានការពិនិត្យភ្នែកទៀងទាត់ ដើម្បីបង្ការនិងចៀសវាងការមានគ្រោះថ្នាក់ដល់ភ្នែក។
2010-04-08
ក្រុមអ្នកវិទ្យាសាស្ត្របានសិក្សារកឃើញ និងបង្កើតឡើងនូវប្រព័ន្ធ«ឡជីវឧស្ម័ន» ដែលជាបច្ចេកវិទ្យាប្រើលាមកសត្វពាហនៈផលិតជាឧស្ម័នសម្រាប់ប្រើចង្ក្រាន និងចង្កៀងម័ងសុង ដែលបានជាគុណប្រយោជន៍ ជួយកាត់បន្ថយភាពក្រីក្រផង និងចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុលកាបូនិកទៅក្នុងបរិយាកាសផង។
2010-04-06
ក្នុងកម្មវិធីអត្ថាធិប្បាយច្បាប់សប្ដាហ៍នេះ សូមលើកយកសេចក្ដីអត្ថាធិប្បាយមួយ ទាក់ទងនឹងចម្ងល់របស់អ្នកស្ដាប់ម្នាក់ដែលសួរមកនាទីយើងថា តើជនរងគ្រោះត្រូវបង់លុយឱ្យប៉ូលិសឬទេដើម្បីប៉ូលិសចាប់ជនល្មើស?
2010-04-05
នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមការគាបសង្កត់ពីប្រទេសជិតខាងទាំងពីរ គឺប្រទេសវៀតណាម និងប្រទេសថៃនោះ ព្រះបាទសម្ដេច ព្រះហរិរក្សរាមា ព្រះអង្គឌួង បានរិះរកមធ្យោបាយដើម្បីរំដោះប្រទេស ដោយព្យាយាមធ្វើទំនាក់ទំនងជាមួយនឹងប្រទេសបារាំង ដែលជាមហាអំណាចមួយនៅអឺរ៉ុប ប៉ុន្តែព្រះរាជបំណងពុំបានសម្រេចជោគជ័យឡើយនៅពេលនោះ។
2010-04-04
ប្រវត្តិវិទូខ្មែរជាច្រើន រួមទាំងសៀវភៅប្រវត្តិសាស្ត្រខ្មែរស្ទើរតែទាំងអស់ បានអះអាងដូចៗគ្នាក្នុងន័យថា ខ្មែរកម្ពុជាក្រោមជាអ្នកបន្តពូជខ្មែរបូរាណនៃអាណាចក្រហ្វូណន ឬនគរភ្នំ តាំងពីមុនគ្រិស្តសករាជមកម្ល៉េះ ដែលក្រោយមកខ្មែរហៅកម្ពុជាក្រោមថា ចេនឡាទឹក។
2010-04-04
គេបានរកឃើញវិធីថ្មីមួយក្នុងការដាំដើមល្ហុង គឺដាំល្ហុងដេកដែលផ្ដល់ផ្លែច្រើន ងាយបេះ មិនងាយរលំពេលរដូវក្ដៅដែលខ្វះទឹកស្រោច និងមិនងាយរលំតាមខ្យល់នៅរដូវវស្សា។