ប័ណ្ណសារព័ត៌មាន
2010-04-28
ស្ថិតិបានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរប្រមាណ ១៤លាននាក់ អ្នកដែលមានជីវភាពរស់នៅចម្រើនរុងរឿងគឺមានតែ ៣%ទេ, អ្នកមានជីវភាពប្រឹងតស៊ូគឺមាន ៧៥% ចំណែកអ្នកដែលមានជីវភាពរស់នៅទុរគតខ្លោចផ្សារនោះ គឺមានចំនួន ២២%។
2010-04-25
ជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ១៧នាក់ កំពុងរស់នៅក្នុងស្ថានភាពជាជនអត់ស្រុក គ្មានទីពឹង គ្មានអត្តសញ្ញាណប័ណ្ណ នៅលើដែនដីនៃមាតុភូមិកម្ពុជារបស់ខ្លួន។
2010-04-22
ក្រុមអ្នកជំនាញបច្ចេកទេសខ្មែរនិងបរទេសនៃអង្គការគំនិតការងារ បានកែច្នៃផលិតឧបករណ៍សម្រាប់រវៃយកទឹកពីអណ្ដូងមកប្រើ និងបានផ្ដល់ជូននៅតាមសាលារៀន និងមណ្ឌលសុខភាពនៅតាមឃុំស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។
2010-04-21
ក្នុងនាទីស្ត្រីខ្មែរនៅសប្ដាហ៍នេះ អ្នកស្រី ម៉ៅ សុធានី សូមរាយការណ៍ជូនពីប្រវត្តិសង្ខេប និងសកម្មភាពការងារស្ម័គ្រចិត្តរបស់ជ័យលាភីរង្វាន់សៀវភៅវិជ្ជាធ្វើម្ហូបពិភពលោកហ្គួរម៉ង់។
2010-04-21
អ្នកឯកទេសផ្នែកសេដ្ឋកិច្ចនិយាយថា សុខុមាលភាពរបស់មនុស្សជាពលរដ្ឋក្នុងប្រទេសមួយមានភាពល្អប្រសើរ ឬទ្រុឌទ្រោម គឺទាក់ទងនឹងកំណើន ឬឱនភាពនៃសេដ្ឋកិច្ច។
2010-04-20
កម្មវិធីអត្ថាធិប្បាយច្បាប់ សូមលើកយកការអត្ថាធិប្បាយមួយទាក់ទងនឹងចម្ងល់របស់អ្នកស្ដាប់ម្នាក់ពីខេត្តកំពត ដែលសួរថា តើតាមផ្លូវច្បាប់អាចធ្វើទៅបានទេ នៅពេលដែលប្រពន្ធរបស់លោកចុះចេញទៅជាងម្ភៃឆ្នាំ ហើយត្រឡប់មកប្ដឹងទាមទារដី?
2010-04-18
វិទ្យុអាស៊ីសេរី សូមលើកយកសេចក្ដីរាយការណ៍ស្ដីអំពីការជក់បារី និងផលប៉ះពាល់ចំពោះសុខភាព ដែលជាអត្ថបទចុងក្រោយបង្អស់របស់លោក ឃឹម សារ៉ង ដែលលោកបានចងក្រងនៅមុនពេលលោកទទួលមរណភាព។
2010-04-18
រយៈពេល ៣ថ្ងៃនៃពិធីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានកន្លងផុតទៅថ្មីៗនេះ បានបន្សល់ទុកឲ្យប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួនជាជនភៀសខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ចងចាំមិនភ្លេចនូវក្តីវិយោគដែលពួកគាត់កំពុងប្រឈមមុខ។
2010-04-13
អ្នកស្ដាប់វិទ្យុអាស៊ីសេរីម្នាក់ដែលសុំមិនបញ្ចេញសំឡេង និងបញ្ចេញឈ្មោះ បានលើកយកចម្ងល់មួយចំនួនមកនាទីយើង ទាក់ទងទៅនឹងតួនាទី និងភារកិច្ចរបស់នគរបាលនៅក្នុងរឿងគ្រោះថ្នាក់ចរាចណ៍មួយដែលលោកមិនបានទទួលជំនួយពីនគរបាលដោយសារតែលោកខ្វះភស្តុតាង។
2010-04-11
ដីកសិកម្មមានសារសំខាន់ខ្លាំងណាស់សម្រាប់កសិករ។ មានការដាស់តឿនថា ចំពោះកសិករ ដែលមានដីស្រែតិចតួច គួរចេះទាញយកផលពីដីឲ្យបានច្រើន ដោយគួរតែរៀនពីវិធីថែទាំដី ព្រោះថា ដំណាំទទួលផលបានល្អ និងមិនល្អ គឺអាស្រ័យលើការចេះថែរក្សាដីនេះឯង។
2010-04-11
កាលពីសប្ដាហ៍កន្លងមកលោកអ្នកបានជ្រាបរួចមកហើយពីព្រឹត្តិការណ៍ដែលទាក់ទងទៅនឹងប្រទេសកម្ពុជា ក្នុងដំណាក់កាលទាមទារឯករាជ្យពីបារាំង។
2010-04-11
ទាំងខ្មែរក្រោមនៅឯដែនដីកម្ពុជាក្រោម និងខ្មែរក្រោមនៅឯបរទេសភាគច្រើន តែងតែរួមគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីទៅតាមប្រពៃណីខ្មែរ ដូចនៅកម្ពុជាដែរ។
2010-04-08
អ្នកឯកទេសភ្នែកបានស្នើបុគ្គលរាល់រូបឲ្យមានការពិនិត្យភ្នែកទៀងទាត់ ដើម្បីបង្ការនិងចៀសវាងការមានគ្រោះថ្នាក់ដល់ភ្នែក។
2010-04-08
ក្រុមអ្នកវិទ្យាសាស្ត្របានសិក្សារកឃើញ និងបង្កើតឡើងនូវប្រព័ន្ធ«ឡជីវឧស្ម័ន» ដែលជាបច្ចេកវិទ្យាប្រើលាមកសត្វពាហនៈផលិតជាឧស្ម័នសម្រាប់ប្រើចង្ក្រាន និងចង្កៀងម័ងសុង ដែលបានជាគុណប្រយោជន៍ ជួយកាត់បន្ថយភាពក្រីក្រផង និងចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុលកាបូនិកទៅក្នុងបរិយាកាសផង។
2010-04-06
ក្នុងកម្មវិធីអត្ថាធិប្បាយច្បាប់សប្ដាហ៍នេះ សូមលើកយកសេចក្ដីអត្ថាធិប្បាយមួយ ទាក់ទងនឹងចម្ងល់របស់អ្នកស្ដាប់ម្នាក់ដែលសួរមកនាទីយើងថា តើជនរងគ្រោះត្រូវបង់លុយឱ្យប៉ូលិសឬទេដើម្បីប៉ូលិសចាប់ជនល្មើស?