ប័ណ្ណសារព័ត៌មាន
2010-06-30
អ្នកស្រាវជ្រាវពីររូបអះអាងផ្សេងគ្នា ពីប្រភពរបស់នគរគោកធ្លក។ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រឲ្យដឹងថា គោកធ្លក ស្ថិតនៅក្នុងស្រុកអង្គរបុរី ខែត្រតាកែវ។ អ្នកស្រាវជ្រាវផ្សេងទៀតសន្និដ្ឋានថា គោកធ្លក មានប្រភពនៅខែត្រសៀមរាប។ តើអ្នកស្រាវជ្រាវទាំងពីរមានភស្តុតាងអ្វីខ្លះមកបង្ហាញនោះ?
2010-06-28
នៅក្នុងនាទីច្បាប់របស់វិទ្យុអាស៊ីសេរីនៅពេលនេះ យើងសុំលើកយកចម្ងល់អ្នកស្ដាប់នៅខេត្តកំពង់ធំ ទាក់ទងជាមួយការបែងចែកទ្រព្យមរតក ដែលមិនមានបណ្ដាំ។
2010-06-27
នៅក្នុងនាទីកសិកម្មនៅសប្ដាហ៍មុន លោកអ្នកនាងបានជ្រាបរួចមកហើយអំពីការជ្រើសរើសពូជម្រេច និងការលើករងដាំម្រេច។
2010-06-24
កាហ្វេ ជាភេសជ្ជៈពេញនិយមមួយ ដែលមនុស្សរាប់លាននាក់នៅលើសកលលោកចូលចិត្តទទួលទានជារៀងរាល់។
2010-06-23
កាលពីជំនាន់មុន អ្នកស្រាវជ្រាវទាំងបារាំងក្តី ទាំងខ្មែរក្តី តែងធ្វើការសន្និដ្ឋានថា លិង្គបព៌ត មានតែនៅប្រាសាទវត្តភូ អតីតទឹកដីខ្មែរ បច្ចុប្បន្នស្ថិតក្នុងប្រទេសលាវ តែប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈការស្រាវជ្រាវនៅពេលថ្មីៗ នេះ គេបានរកឃើញថា លិង្គបព៌ត មានមួយទៀតនៅក្នុងទឹកដីកម្ពុជាបច្ចុប្បន្ន។
2010-06-20
កាលពីសប្ដាហ៍មុនលោកអ្នកនាងបានជ្រាបរួចមកហើយ អំពីការជ្រើសរើសដីក្នុងការដាំម្រេច ការលើករង និងដាក់ជីធម្មជាតិ ដែលបានជម្រាបជូនដោយលោក ងួន ព្រឿង រស់នៅភូមិចំការបី ស្រុកដំណាក់ចង្អើរ ខែត្រកែប។
2010-06-19
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមស្ទើរតែទាំងអស់ នៅឯដែនដីកម្ពុជាក្រោម គោរពព្រះពុទ្ធសាសនា។
2010-06-17
មន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា កម្ពុជាខ្វះខាតទឹកស្អាតប្រើប្រាស់ប្រមាណ ៦០% ដែលជាហេតុបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើនករណី រៀងរាល់ឆ្នាំ។
2010-06-13
អ្នកស្រាវជ្រាវបានរកឃើញសំណង់ប្រាសាទជាច្រើននៅក្នុងប្រវត្តិសាស្ត្រខ្មែរនៅកាលសម័យចេនឡា។ សំណង់ដែលគេរកឃើញនៅក្នុងពេលចាប់ផ្ដើមនៅសម័យចេនឡានោះ ត្រូវបានចាត់ចូលក្នុងរចនាបថសំបូរព្រៃគុក។
2010-06-12
ម្រេចគឺជាអាហារដែលមានរសជាតិហឹរ ប៉ុន្តែមិនធ្វើឲ្យរលាកមាត់ទេ។ ម្រេចមានពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ស។
2010-06-12
កសិករខ្មែរក្រោម ២រូបនៅខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាមនៅកម្ពុជាក្រោម ចាប់ដាក់ពន្ធនាគារតាំងពីខែមេសាមក បន្ទាប់ពីគាត់តវ៉ាទាមទារដីធ្លីដូនតារបស់គាត់មកវិញ។
2010-06-10
ការហាត់ប្រាណនៅប្រទេសកម្ពុជា សព្វថ្ងៃនេះ កំពុងទទួលភាពពេញនិយមកាន់តែខ្លាំងឡើងៗ។
2010-06-10
កញ្ញា ម៉ម ឡូរ៉ា ទេវរី គឺជាយុវតីខ្មែរអាមេរិកាំងមួយរូប ដែលចូលចិត្តច្រៀងចម្រៀងបទខ្មែរ អង់គ្លេស បារាំង និពន្ធបទភ្លេងចម្រៀង និងជាអ្នកលេងហ្គីតាផងដែរ។
2010-06-06
កាលពីដើមឆ្នាំ២០១០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលកសិករក្នុងប្រទេសកម្ពុជា ឲ្យពួកគាត់បង្ហាញពីស្នាដៃ និងបច្ចេកទេសដែលពួកគាត់បានរកឃើញថ្មីៗ មកប្រឡងនៅនាយកដ្ឋានកសិកម្ម។
2010-06-06
លោកអ្នកបានជ្រាបជាបន្តបន្ទាប់មកហើយអំពីប្រវត្តិនៃសំណង់នៅក្នុងសម័យកាលនីមួយៗ។ បន្ទាប់ពីសម័យយុគលោហៈ សំណង់ដែលទាក់ទងទៅនឹងជំនឿរបស់ខ្មែរ បានឈានចូលដំណាក់កាលមួយទៀត គឺសម័យកាលប្រវត្តិសាស្រ្ត។