ប័ណ្ណសារព័ត៌មាន
2010-07-25
សេដ្ឋកិច្ចគ្រួសាររបស់កសិករប្រទេសកម្ពុជា ភាគច្រើនបានរំពឹងលើវិស័យកសិកម្ម ជាពិសេសផ្នែកដំណាំស្រូវ។
2010-07-25
ដំណាក់កាលបន្ទាប់ពីរចនាប័ទ្មបាខែង សំណង់ប្រវត្តិសាស្ត្រខ្មែរ បានឈានចូលដល់ដំណាក់កាលមួយទៀត គឺរចនាប័ទ្មកោះកេរ ដែលជារចនាប័ទ្មមួយច្នៃប្រឌិតកើតឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី ៤ នាចន្លោះឆ្នាំ៩២១ ដល់ឆ្នាំ៩៥៤ នៃគ្រិស្តសករាជ។
2010-07-22
ជំងឺក្រួសក្នុងតម្រងនោម ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងថា កើតមានជាយូរលង់ហើយ ដោយសារគេរកឃើញក្រួសនោះនៅក្នុងសាកសពអប់ទុករបស់ជនជាតិអេហ្ស៊ីប ដែលមានអាយុកាល ៧០០០ឆ្នាំមុន។ បើទោះជាជំងឺនេះមានភាពយូរលង់ទៅហើយក្តី ហើយពិភពលោកមានការវិវត្តជឿនលឿនហើយក្តី ក៏បច្ចុប្បន្ននេះ នៅមានមនុស្សមិនតិចលាននាក់ទេក្នុងមួយឆ្នាំៗ ដែលត្រូវបញ្ជូនទៅបន្ទប់សង្រ្គោះ ដោយសារតែជំងឺក្រួសក្នុងតម្រងនោមនេះ។
2010-07-21
នៅក្នុងពេលថ្មីនេះ មានអ្នកស្រាវជ្រាវមួយចំនួន ចង់ឲ្យមានការយកជើង ដ មកប្រើឡើងវិញ។ ការសំណូមពរបែបនេះ គឺដោយលោកយល់ថា ការយកជើង ត មកប្រើជំនួសជើង ដ នោះ តែងតែនាំឲ្យមានការយល់ច្រឡំ នៅក្នុងការសរសេរ ព្រមទាំងពិបាកចងចាំទៀតផង។
2010-07-18
នាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក រៀបរាប់អំពីវិធីស្ទូងស្រូវដោយលើកជារង។
2010-07-18
បាខែង ជារចនាប័ទ្មមួយ ដែលអ្នកជំនាញផ្នែកស្ថាបត្យកម្មសំណង់ប្រាសាទ ឲ្យដឹងថា មានវត្តមាននៅបន្ទាប់ពីរចនាប័ទ្មព្រះគោ។
2010-07-17
នៅក្នុងនាទីច្បាប់របស់វិទ្យុអាស៊ីសេរីនៅពេលនេះ យើងសុំលើកយកជំពូកដែលមានរៀបរាប់អំពីទោស ដែលកំណត់ដោយច្បាប់ប្រឆាំងអំពើពុករលួយ ដែលមានចែងថា ទោសខ្លះអាចតម្រូវឲ្យអ្នកប្រព្រឹត្តិ ត្រូវបង់ប្រាក់ពិន័យផង ត្រូវរឹបអូសទ្រព្យសម្បត្តិផង និងត្រូវជាប់គុកទៀតផង។
2010-07-14
រហូតមកទល់នឹងពេលនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅតែជឿថា ខ្លែងស្រាក ជាសត្វចង្រៃដែលតែងតែមកយាយីជីវិតពួកគាត់។
2010-07-11
រចនាប័ទ្មព្រះគោ សំដៅទៅលើក្រុមប្រាសាទទាំងឡាយណា ដែលសាងដំណាលគ្នាជាមួយនឹងប្រាសាទព្រះគោ។ រចនាប័ទ្មនេះ កើតឡើងក្នុងរាជ្យរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលគ្រងរាជ្យពីឆ្នាំ៨៧៧ ដល់ឆ្នាំ៨៨៩ នៃគ្រិស្តសករាជ។ សំណង់ប្រាសាទនៅក្នុងរចនាបថព្រះគោ មានលក្ខណៈប្លែកជាងរចនាបថមុនៗ ជាច្រើន។
2010-07-11
នៅក្នុងនាទីកសិកម្មរបស់វិទ្យុអាស៊ីសេរីកាលពីសប្តាហ៍មុន បានជម្រាបជូនខ្លះរួចទៅហើយ អំពីវិធីធ្វើស្រែបែបថ្មី មិនបាច់ភ្ជួរដី និងស្ទូងស្រូវលើករង ដែលកសិករ និងនាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) បានជម្រាបជូន។
2010-07-06
ចម្ងល់មួយបានកើតឡើងថា ហេតុអ្វីបានជាមានរូបព្រះពុទ្ធបដិមាមួយចំនួននៅក្នុងប្រទេសកម្ពុជា មានដៃ និងមុខជាច្រើន។ ចម្ងល់នេះ ត្រូវអ្នកជំនាញឲ្យដឹងថា ជាបដិមាតំណាងឲ្យព្រះពុទ្ធនៅក្នុងព្រះពុទ្ធសាសនាមហាយាន។ អ្នកស្រាវជ្រាវឲ្យដឹងទៀតថា រូបបដិមាបែបនេះ មានច្រើនតែនៅក្នុងអំឡុងសម័យអង្គរតែប៉ុណ្ណោះ ជាពិសេសនៅក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧។
2010-07-04
ច្រើនឆ្នាំមកហើយមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) បានផ្ដល់បទពិសោធន៍ថ្មី អំពីវិធីស្ទូងស្រូវមិនចាំបាច់ភ្ជួរដី និងវិធីដាំស្រូវលើករង។