ប័ណ្ណសារព័ត៌មាន
2012-11-12
កិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូធំៗនានា នឹងប្រព្រឹត្តិទៅក្នុងខែវិច្ឆិកា នៅរាជធានីភ្នំពេញ ប៉ុន្តែកិច្ចប្រជុំកំពូល អាស៊ាន ជាមួយអង្គការសហប្រជាជាតិ (អ.ស.ប) ត្រូវលុបចោល ទៅវិញ។
2012-11-11
ទឹកភ្លៀងធ្លាក់ស្បើយនៅខែវិច្ឆិកា បញ្ជាក់ថា ចុងរដូវវស្សាជិតផុតហើយ។ កសិករនៅតាមបណ្ដាខេត្តថែទាំស្រូវដែលកំពុងបញ្ចេញផ្លែផ្កា ហើយក៏បានដាំបន្លែជាដំណាំរួមផ្សំបណ្តើរៗ ប៉ុន្តែអ្វីដែលកំពុងប្រឈមទៅលើដំណាំនោះ គឺសត្វចង្រៃ ស៊ីស្លឹកស្រូវ និងស្លឹកបន្លែ។
2012-11-10
ពាក្យថាវិទ្យាសាស្ត្រនយោបាយ ត្រូវបានគេយល់អោយស៊ីជម្រៅបានតិចតួចនៅឡើយ នៅក្នុងសង្គមកម្ពុជា។ មូលហេតុនេះ ជាចំណែកមួយដែលនាំឲ្យមុខវិជ្ជានេះ ពុំសូវមានយុវជនចាប់អារម្មណ៍សិក្សា។ លើសពីនេះ ចំនួននិស្សិតស្រីដែលបានចូលទៅសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ មានចំនួនកាន់តែតិចទៅទៀត។
2012-11-07
ក្រុមយុវជនខ្មែរ និងក្រុមយុវជនខ្មែរកម្ពុជាក្រោម នឹងមកចូលរួមនៅក្នុងវេទិកាយុវជនមួយស្ដីពីដីធ្លី និងលំនៅឋាន ដែលរៀបចំឡើងដោយអង្គការមួយចំនួន សហការជាមួយសមាគមខ្មែរកម្ពុជាក្រោម ក្នុងគោលបំណងឲ្យយុវជននៅតាមសហគមន៍ទទួលបានឱកាសបញ្ចេញមតិយោបល់ និងសម្ដែងពីក្ដីព្រួយបារម្ភរបស់ខ្លួន ពីសុវត្ថិភាពដីធ្លី និងលំនៅឋាន។
2012-11-06
ការធ្វើសមាហរណកម្មតំបន់នៅពេលខាងមុខក្នុងប្រទេសអាស៊ាន ធ្វើឲ្យមានការលើកឡើងស្រដៀងគ្នារវាងស្ថាប័នស្រាវជ្រាវ និងរដ្ឋាភិបាល ព្រួយបារម្ភអំពីការខាតការងារនៅក្នុងស្រុក។
2012-11-04
នៅគ្រាដែលកសិករកំពុងតែរៀបចំច្រូតកាត់ប្រមូលផលស្រូវដើម្បីទុកធ្វើស្បៀងផង និងទុកសំរាប់ធ្វើពូជដាំបន្តផង អ្នកជំនាញកសិកម្មបានណែនាំកសិករឲ្យចេះរើសស្រូវទុកធ្វើពូជ ដើម្បីឲ្យពូជរើសទុកនោះដាំដុះបានល្អទាំងអស់ និងបានផលកើន ហើយក៏ជាពូជដែលឈ្នះជំងឺ។
2012-11-01
ក្មេងស្រីនៅតែត្រូវគេមើលឃើញថា ពុំសូវសកម្មក្នុងការចូលរួមក្នុងកិច្ចការសង្គម។ ប្រការនោះ គឺដោយសារពួកគេខ្វះភាពក្លាហាន និងមិនសូវមានទំនុកចិត្ត បើទោះបីជាពួកគេបានឆ្លងកាត់ការសិក្សាបានច្រើនក៏ដោយ។
2012-11-01
ទូរទស្សន៍ជាតិ និងអន្តរជាតិមួយចំនួន គ្រោងនឹងផ្សាយបន្តផ្ទាល់អំពីព្រះរាជពិធីបូជាព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅដើមខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខ។
2012-10-31
សារព័ត៌មាននានាលើសកលលោកបានផ្ដោតលើប្រធានបទកាន់តែខ្លាំងឡើងចំពោះបញ្ហាជម្លោះដែនសមុទ្ររវាងប្រទេសសមាជិកអាស៊ានមួយចំនួនជាមួយប្រទេសចិន ទន្ទឹមពេលបណ្ដាញសារព័ត៌មាននៅប្រទេសកម្ពុជា បានផ្សព្វផ្សាយរឿងជម្លោះនេះ នៅមានកម្រិតនៅឡើយ។
2012-10-30
មានមនុស្សមួយចំនួនជាអ្នករកស៊ីទទួលទិញ ឬបញ្ចាំវត្ថុចាស់ៗ ឬវត្ថុដែលគេប្រើម្តងហើយតែនៅមានគុណភាព។ ការរកស៊ីរបៀបនេះ មិនមានច្បាប់ណាមួយហាមឃាត់ឡើយនៅប្រទេសកម្ពុជា ប៉ុន្តែអ្នករកស៊ីប្រភេទនេះ ត្រូវប្រឈមមុខជាមួយបញ្ហាមួយ គឺត្រូវមានទោស កាលណាបើគេទិញ ឬទទួលបញ្ចាំរបស់ចោរ ដែលលួចពីអ្នកដទៃ ហើយយកទៅលក់បន្ត។
2012-10-29
នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា ដំណាំធូរេន នៅក្នុងស្រុកទឹកឈូ ខេត្តកំពត បានកើតជំងឺស្លឹកលឿង រួចថយចុះផ្កា និងផ្លែ ហើយចាប់ផ្ដើមងាប់ពីចុងមែក។
2012-10-25
សេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាន ត្រូវចាត់ទុកជាគោលការណ៍គ្រឹះនៃដំណើរការកែលំអការគោរពសិទ្ធិមនុស្សនៅក្នុងតំបន់។ សេចក្ដីព្រាងសេចក្ដីប្រកាសនេះនឹងត្រូវឆ្លងកាត់ការអនុម័តយល់ព្រមនៅក្នុងកិច្ចប្រជុំពេញអង្គអាស៊ាន ក្នុងខែវិច្ឆិកា ខាងមុខ។
2012-10-25
ការចង់បានទ្រព្យសម្បត្តិរបស់សាច់ញាតិ បងប្អូនបង្កើត បានធ្វើឲ្យមានទំនាស់ និងមានពេលខ្លះ មានប្ដឹងដល់តុលាការទៀតផង។
2012-10-25
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ទោះបីជាអ្នករស់នៅលើទឹកដីកំណើតរបស់ខ្លួន ក្នុងប្រទេសវៀតណាម និងអ្នករស់នៅបរទេសក្ដី ពួកគាត់បានចាត់ទុកអតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាមហាក្សត្រដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ និងសម្ដែងការសោកស្ដាយចំពោះការសោយទិវង្គតរបស់ព្រះអង្គ ដូចប្រជាពលរដ្ឋនៅកម្ពុជា កំពុងកាន់ទុក្ខ និងសោកស្ដាយដែរ។
2012-10-24
ប្រទេសជាច្រើនបានផ្លាស់ប្ដូរសេដ្ឋកិច្ចបិទ ឬសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចបើកចំហ ឬជាប្រទេសដែលពឹងលើការធ្វើពាណិជ្ជកម្មសេរី។ ប្រទេសទាំងនោះមានកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ ។