ប័ណ្ណសារព័ត៌មាន
2012-08-31
កញ្ញា ហេង លឹមហ៊ាង អាយុ២៣ឆ្នាំ កំពុងរៀនយកបទពិសោធន៍ និងស្វែងយល់អំពីដំណោះស្រាយក្រៅប្រព័ន្ធតុលាការ នៅក្រុមហ៊ុនផ្នែកច្បាប់មួយឈ្មោះថា Solution LLC ក្នុងរដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក។
2012-08-30
ព្រះរាជាណាចក្រកម្ពុជា បានអនុវត្តច្បាប់ស្ដីអំពីសញ្ជាតិ ចាប់តាំងពីពេលអតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ប្រកាសឲ្យប្រើនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៩៦ បន្ទាប់រដ្ឋសភាបានអនុម័តនៅថ្ងៃ២០ ខែសីហា ឆ្នាំ១៩៩៦។
2012-08-29
កសិករនិងអាជីវករដែលចេះផលិតចំណីសត្វដោយខ្លួនឯង គឺមិនចាំបាច់ទិញចំណីឧស្សាហកម្មមកចិញ្ចឹមសត្វឡើយ។
2012-08-27
ផែនការរបស់សមាគមអាស៊ាន គឺចង់ឲ្យប្រទេសជាសមាជិក បង្កើតបានជាតំបន់មួយដែលមានលំហូរដោយសេរី ជាពិសេស ការបង្កើតតំបន់ពាណិជ្ជកម្មសេរី។
2012-08-23
រយៈពេលជាប់ទោសរបស់សកម្មជនការពារដីធ្លីខ្មែរកម្ពុជាក្រោម លោក ចៅ ហេន ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសវៀតណាម មកទល់ពេលនេះជិតផុតអាជ្ញាយុកាលនៃទោសហើយ។ ប៉ុន្តែក្រុមគ្រួសាររបស់លោកមិនទាន់ដឹងនៅឡើយទេថា តើអាជ្ញាធរវៀតណាមនឹងដោះលែងលោកឲ្យមានសេរីភាពឡើងវិញ ឬយ៉ាងណាទេ?
2012-08-22
រយៈពេល ៤៥ឆ្នាំ នៃបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រទេស ១០ បានចូលរួម រដ្ឋាភិបាលរបស់ប្រទេសសមាជិកអាស៊ានទាំងអស់បានសម្រេចបង្កើតសហគមន៍តែមួយនៅត្រឹមឆ្នាំ២០១៥។
2012-08-21
ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញកម្មវិធីមេតាដូន បានជិត ២ឆ្នាំមកហើយ ដើម្បីជួយអ្នកញៀនចាក់ហេរ៉ូអ៊ីន អាចផ្ដាច់គ្រឿងញៀននេះបាន។
2012-08-19
តម្រូវការសាច់ជ្រូកនៅទីផ្សារកម្ពុជា កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកំណើនប្រជាជន និងកំណើនភ្ញៀវទេសចរ។ ម្យ៉ាងវិញទៀត សេចក្ដីត្រូវការសាច់ជ្រូកសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុកក៏កើនឡើងដែរ។ កត្តាទាំងនេះហើយ ទើបនាំឲ្យកសិករមួយចំនួនធំ ចងក្រងជាសមាគមចិញ្ចឹមជ្រូក និងមានក្រុមហ៊ុនជាច្រើននាំគ្នាចិញ្ចឹមជ្រូក ហើយបានក្លាយទៅជាចង្វាក់ផលិតកម្មនៃឧស្សាហកម្មមួយ។
2012-08-13
ប្រមុខរដ្ឋាភិបាលកម្ពុជា តាំងពីដើមឆ្នាំ២០១០ មក បានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដែលក្នុងនោះរួមមានទាំងការទប់ស្កាត់បញ្ហាគ្រឿងញៀនផង។
2012-08-13
ដំណាំស្រកានាគ ជាដំណាំមួយប្រភេទងាយស្រួលដាំ និងងាយថែទាំ។ ស្រកានាគអាចដាំលើដំបូលផ្ទះ មុខផ្ទះ ក្នុងដីលំនៅឋាន ក្នុងដីស្រែ ដីចម្ការបានយ៉ាងល្អ។ ប៉ុន្តែកុំឲ្យវាដុះនៅកន្លែងមានទឹកដក់យូរថ្ងៃពេក នាំឲ្យវារលួយ។
2012-08-06
រាជរដ្ឋាភិបាលកម្ពុជា កន្លងមកក៏ដូចបច្ចុប្បន្ន បានចាត់ទុកអ្នកញៀនគ្រឿងញៀន ថាជាជនដែលរងគ្រោះពីការប្រើប្រាស់គ្រឿងញៀន ដែលត្រូវធ្វើការជួយស្តារនីតិសម្បទាដើម្បីឲ្យបានជាសះស្បើយឡើងវិញ។
2012-08-06
គម្រោងយុវសហគ្រិនរបស់អង្គការសេដាក បានបណ្ដុះបណ្ដាលយុវជន សិស្ស និងពលរដ្ឋទូទៅ ដែលចង់ចេះដឹងពីបច្ចេកទេសកសិកម្ម ឲ្យចេះដាំដំណាំ ចិញ្ចឹមសត្វ ផលិតជីកំប៉ុសជាដើម។
2012-08-01
មន្ត្រីអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សារព័ត៌មាន Asia Times ថារាជធានីភ្នំពេញ ទទួលចុះបញ្ជីរថយន្តចំនួន ៨០គ្រឿង ក្នុងមួយថ្ងៃប្រៀបធៀបនឹងខេត្តទាំងអស់ដែលមានរថយន្តតែមួយគ្រឿងចុះបញ្ជី។