ប័ណ្ណសារព័ត៌មាន
2013-11-07
ព្រះសង្ឃខ្មែរកម្ពុជាក្រោមនៅខេត្តឃ្លាំង ដែលរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរវៀតណាម បានស្នើអោយអង្គការជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋាភិបាលកម្ពុជា មានអន្តរាគមន៍ទៅរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោះលែងព្រះសង្ឃចំនួន ២អង្គ និងពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន ៧នាក់ផ្សេងទៀត ដែលត្រូវតុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង កាត់ទោសអោយជាប់គុកពី ១០ខែទៅ ៦ឆ្នាំ កាលពីចុងខែកញ្ញា ឆ្នាំ២០១៣។
2013-11-07
ជំងឺមហារីកដោះ គឺជាជំងឺបង្កើនការប្រឈមខ្លាំងមួយចំពោះស្ត្រី ក្នុងចំណោមជំងឺស្ត្រីដទៃទៀត។ ជំងឺនេះ ក៏បានធ្វើឱ្យប៉ះពាល់មនុស្សជាច្រើននៅលើពិភពលោក។ នៅក្នុងសិក្ខាសាលាសុខភាពមួយនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០១៣ គ្រូពេទ្យជំនាញមហារីកដោះនៃមន្ទីរពេទ្យ ម៉ោន អេលីហ្សាប៊ែត (Mount Elizabeth) ប្រទេសសិង្ហបុរី បង្ហាញថា នៅក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍ ជំងឺមហារីកដោះ គឺជាជំងឺមហារីកមួយដែលគ្រូពេទ្យជួបប្រទះញឹកញាប់ជាងគេក្នុងចំណោមជំងឺមហារីកដទៃទៀតរបស់ស្ត្រី។
2013-11-03
ផ្សិតចំបើងជាអាហារមានវីតាមីនខ្ពស់ ធ្វើឲ្យមានកម្លាំងមាំមួន ហើយធានានូវសុខភាពមនុស្សយ៉ាងប្រពៃ។
2013-10-31
ក្នុងរដូវបុណ្យកឋិនទាននេះ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយចំនួននៅក្រុងភ្នំពេញ បានមកប្រមូលផ្តុំគ្នានៅវត្តសាមគ្គីរង្សី ក្នុងខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ ខែតុលា ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យកឋិនទាន ដែលមានគណបក្សសង្គ្រោះជាតិ ជាអ្នកផ្ដើមបុណ្យ។
2013-10-27
ផ្សិតគឺជាបន្លែសំខាន់ដែលសំបូរជីវជាតិសម្រាប់បង្កើនរស់ជាតិនៃអាហារ ហើយវាធានានូវសុខុមាលភាពមនុស្សយ៉ាងប្រពៃ ហើយផ្សិតជាបន្លែដែលងាយស្រួលធ្វើអាជីវកម្ម។
2013-10-20
ននោងជាដំណាំប្រពៃណីមួយប្រភេទដែលដុះ និងលូតលាស់ពេញមួយឆ្នាំ។ ននោងជារុក្ខជាតិវល្លិវារតោងឡើងតាមរុក្ខជាតិដទៃ និងតាមទ្រើង។
2013-10-15
ការបើកអាជីវកម្មលក្ខណៈគ្រួសារនៅតាមបណ្ដាប្រទេសអាស៊ាននឹងកើនឡើងនៅរយៈពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែអាជីវកម្មជាលក្ខណៈ គ្រួសារនេះ អាចប្រឈមនឹងការប្រកួតប្រជែង ប្រសិនបើអាជីវកម្មទាំងនោះមិនស្វែងរកឱកាសដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួននោះទេ។
2013-10-13
"មានទឹកមានត្រី មានដីមានស្រូវ" នេះជាទស្សនៈរបស់កសិករ រស់ ម៉ៅ រស់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកបានពង្រីកការទាញយកផលអំពីដីស្រែដែលមានដាំស្រូវ និងចិញ្ចឹមត្រី និងកង្កែបនៅក្នុងស្រែនោះ។
2013-10-10
តំណាងអង្គការសិទ្ធិមនុស្សនៅកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាលវៀតណាម សើរើរឿងក្ដីកាត់ទោសព្រះសង្ឃខ្មែរក្រោមចំនួន ២អង្គ និងប្រជាពលរដ្ឋចំនួន ៧នាក់ទៀតជាបន្ទាន់ ពីព្រោះថា តុលាការប្រជាជនវៀតណាម កាត់ទោសអ្នកទាំងនេះ កាលពីសប្ដាហ៍មុនគ្មានភស្តុតាងច្បាស់លាស់ក្នុងការដាក់បន្ទុកអ្នកទាំងនោះទេ។
2013-10-08
កម្ពុជាចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ បានធ្វើឲ្យកម្ពុជា ចំណេញច្រើនលើផ្នែកការបរទេស កេរ្តិ៍ឈ្មោះល្អនៅឆាកអន្តរជាតិ។ ប៉ុន្តែការចូលជាសមាជិកអាស៊ានកន្លងមក មិនធ្វើឲ្យកម្ពុជា ចំណេញលើផ្នែកសេដ្ឋកិច្ចឡើយ។
2013-10-08
បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ ឬមហាវិទ្យាល័យ យុវជនជាច្រើនគ្មានលទ្ធភាពរកការងាររដ្ឋ ឬឯកជន ធ្វើបានជាប់លាប់ និងអាចទទួលកម្រៃចិញ្ចឹមជីវិតបានប្រសើរទេ។
2013-10-04
ពលការិនីម្នាក់ត្រូវចាប់ឃុំខ្លួនដាក់ពន្ធនាគារក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីនាងត្រូវអាជ្ញាធរបញ្ចប់ទិដ្ឋាការ ដោយសារបញ្ហាសុខភាព មិនអាចបំពេញការងារតទៅទៀតបាន។ ករណីពលការិនីរូបនេះ បានឆ្លុះបញ្ចាំងពីករណីជាច្រើនទៀត ដែលស្ត្រីខ្មែរតែងប្រឈមមុខនៅពេលពួកគេទៅបំពេញការងារនៅក្រៅប្រទេស ជាពិសេស គឺក្នុងប្រទេសម៉ាឡេស៊ី ស្របពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅមិនទាន់អាចឈានទៅបង្កើតអនុស្សរណៈយោគយល់គ្នា ដើម្បីការពារសិទ្ធិពួកគេបាន។
2013-10-02
ការបង្កើតតំបន់ពាណិជ្ជកម្មសេរីជាយន្តការធ្វើឲ្យពាណិជ្ជកម្មរបស់អាស៊ានកាន់តែខ្លាំង ដោយសារតែប្រទេសសមាជិកអាស៊ានទាំងអស់ប្រឹងប្រែងកាត់បន្ថយការប្រកួតប្រជែងរវាងប្រទេសជាសមាជិកអាស៊ាន ហើយងាកមករកវិធីសាស្ត្រទប់ទល់នឹងដៃគូប្រកួតប្រជែងដទៃទៀតក្រៅពីអាស៊ាន។
2013-09-30
ជន្លេនជាអាហារសាច់សម្រាប់បំប៉នសត្វ មាន់ ទា ត្រី កង្កែបជាដើម ដើម្បីអោយឆាប់ធំធាត់។ ទន្ទឹមនឹងនោះ ជន្លេនជាសត្វដែលត្បុរធ្វើឲ្យដីកសិកម្មធូរ នាំឲ្យឫសស្រូវ និងដំណាំផ្សេងៗដុះលូតវែង។នៅពេលឫសដំណាំវែងវាអាចស្រូបយកជីជាតិពីជីដែលបាចក្នុងដីធ្វើឲ្យដើមដំណាំរឹង។
2013-09-24
ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន បានពិភាក្សាការលើកកម្ពស់បរិយាកាសជំនួញនិងវិនិយោគនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងនៅប្រទេសប្រ៊ុយណេ ស្របពេលដែលប្រជាពលរដ្ឋអាស៊ាន និងអ្នកវិនិយោគភាគច្រើន មិនដឹងថា អ្វីទៅជាអាស៊ាននោះ។