ប័ណ្ណសារព័ត៌មាន
2013-05-30
ខ្មែរកម្ពុជាក្រោម មានលក្ខណៈខុសពីខ្មែរទូទៅ ដូចជាភាសានិយាយ ការរស់នៅ ការមកតាំងទីលំនៅថ្មីក្នុងប្រទេសកម្ពុជា ហើយមានបងប្អូនរស់នៅលើទឹកដីកំណើតនៅវៀតណាម ភូមិភាគខាងត្បូងជាដើម។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម បានដៅ និងសម្លាប់ខ្មែរក្រោមដោយចេតនា ពីព្រោះថា ខ្មែរក្រហមបានចោទប្រកាន់ខ្មែរក្រោមថាក្បាលយួនខ្លួនខ្មែរ។
2013-05-29
ប្រទេសអាស៊ានជាប្រទេសដែលផ្គត់ផ្គង់អង្ករយ៉ាងសំខាន់នៅលើទីផ្សារអន្តរជាតិ។ ក្នុងនោះប្រទេសសមាជិកអាស៊ានចំនួនពីរ បានជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញអង្ករធំលើពិភពលោក គឺប្រទេសថៃនិងវៀតណាម ដោយសារតែប្រទេសពីរនេះ បានផលិតស្រូវច្រើន និងមានសមត្ថភាពកែច្នៃអង្ករនាំចេញបាន។
2013-05-25
សកម្មជនតវ៉ារឿងដីធ្លីនៅតំបន់បឹងកក់ លោកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគាររយៈពេល ២៦១ថ្ងៃហើយ គិតត្រឹមថ្ងៃទី២៣ ខែឧសភា។ ក្នុងរយៈពេលនេះ ស្ទើររៀងរាល់ថ្ងៃ អ្នកបឹងកក់ ដែលភាគច្រើនជាស្ត្រីមេផ្ទះ បានតវ៉ាទៅតាមស្ថាប័នជាតិ អន្តរជាតិពាក់ព័ន្ធមួយចំនួន ដើម្បីសុំអន្តរាគមន៍ដោះលែងលោកស្រីអោយមានសេរីភាពវិញ។
2013-05-23
ព្រះសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំង ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងរយៈពេលកន្លងមកនេះ។ រហូតមកទល់ពេលនេះ ព្រះសង្ឃទាំងនោះមិនដឹងថាអាជ្ញាធរវៀតណាម បញ្ជូនយកទៅឃុំឃាំងនៅទីកន្លែងណាពិតប្រាកដនៅឡើយ។
2013-05-21
គូស្វាមីភរិយាដែលរៀបការស្របតាមច្បាប់កំណត់ ហើយបានចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ឬហៅថាចុះអេតាស៊ីវិល គឺជាប្ដីប្រពន្ធដែលពាក្យច្បាប់ហៅថា ប្ដីប្រពន្ធស្របច្បាប់។ ចំណែកប្ដីប្រពន្ធដែលរួមរស់ជាមួយគ្នាដោយមិនរៀបការ និងប្ដីប្រពន្ធដែលបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវហើយ តែមិនមានចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ពាក្យច្បាប់ហៅថា ជាគូស្វាមីអនីតិសង្វាស។
2013-05-21
គុណភាពអប់រំអន់ខ្សោយធ្វើឲ្យយុវជនមិនទទួលបានការងារធ្វើសមរម្យឡើយនៅក្នុងបរិបទសមាហរណកម្មអាស៊ាន។ ភាពគ្មានការងារធ្វើក្នុងចំណោមយុវជនទាំងនោះ អាចចូលរួមចំណែកបង្កភាពវឹកវរនៅក្នុងសង្គម អំពើហិង្សា បទឧក្រិដ្ឋ និងឥរិយាបថប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។
2013-05-21
កសិករមួយចំនួនបានរកឃើញវិធីថ្មីក្នុងការជ្រើសរើសគ្រាប់ពូជស្រូវយកទៅដាំដើម្បីបង្កើនទិន្នផលស្រូវ។ បច្ចេកទេសថ្មីនោះ គឺគេយកគ្រាប់ពូជដុះនៅកណ្ដាលកួរស្រូវ យកទៅដាំ បានផលច្រើនជាងគ្រាប់ពូជស្រូវដែលដុះនៅដើមកួរស្រូវ និងចុងកួរស្រូវ។
2013-05-13
ប្រទេសភាគច្រើនជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (Asean) ត្រូវបានគេចាត់ទុកថាជាមូលដ្ឋានផ្គត់ផ្គង់ឈើ ឬលក់ឈើដោយខុសច្បាប់ទៅឲ្យប្រទេសចិន។
2013-05-13
ប្រជាពលរដ្ឋមួយចំនួនបានរៀបអាពាហ៍ពិពាហ៍ហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឡើយ។ មិនតែប៉ុណ្ណោះ មានប្រជាពលរដ្ឋខ្លះមានការយល់ច្រឡំថា លិខិតសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងលិខិតចុះបញ្ជីអាពាហ៍ពិពាហ៍ គឺដូចគ្នា។
2013-05-12
ការប្រែប្រួលអាកាសធាតុបានបណ្ដាលឲ្យផែនដីឡើងកម្ដៅ និងដីក្ដៅឆាប់ស្ងួត។ បញ្ហានេះ មន្ត្រីកសិកម្មបានណែនាំកសិករឲ្យដាំដំណាំប្រើប្លាស្ទិកគ្រប់លើថ្នាលដំណាំ ដើម្បីឲ្យដីដក់ទឹកបានយូរថ្ងៃ ការពារថ្នាលដំណាំកុំឲ្យស្មៅដុះ និងការពារសត្វល្អិតកុំឲ្យស៊ីដំណាំ។
2013-05-10
ក្នុងការតស៊ូមតិដោយអហិង្សា មានវិធីមួយចំនួនត្រូវប្រើប្រាស់ដើម្បីអោយភាគីម្ខាងទៀតមានការផ្លាស់ប្ដូរ ឬយកចិត្តទុកដាក់ដោះស្រាយបញ្ហាណាមួយ។ ចម្រៀង ត្រូវចាត់ទុកថាជាចំណែកមួយក្នុងចំណោមវិធីទាំងនោះ។
2013-05-07
ការរៀបចំបោះឆ្នោតនៅក្នុងប្រទេសនីមួយៗ អាស្រ័យលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្នករៀបចំ។ ម្យ៉ាងទៀត ដើម្បីជៀសវាងការចោទប្រកាន់នានា ពីគណបក្សនយោបាយ ទាក់ទងនឹងភាពយុត្តិធម៌នៅពេលបោះឆ្នោតនោះ ក៏អាស្រ័យលើស្ថាប័នរៀបចំបោះឆ្នោតនេះដែរ។
2013-05-05
ការផលិតចំណីសត្វរបស់គម្រោងពង្រឹងសហគ្រាសខ្នាតតូច ធំ និងមធ្យម នៅកម្ពុជា ហៅកាត់ថា អេម.អេស.អឹម.អ៊ី (MSME Cambodia) បានផ្ដល់បច្ចេកទេសផលិតចំណីសត្វដល់អ្នកចិញ្ចឹមបានច្រើនប្រភេទ។